ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​ករណី​បា.ញ់​សម្លា.ប់​នៅ​ក្នុង​ហាង​គុយទាវ​ឆ្នាំងភ្លើង​សឹង​ហ៊ឹ​ភ្នំពេញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានអោយ​ដឹង​ថា នៅ​ព្រឹក​នេះ ថ្ងៃ​ទី​១៥ មិថុនា ២០១៥ សមត្ថកិច្ច​បាន​មូលមតិ​គ្នា​បង្កើត​ជា​គណៈ​ក​ម្មា​ចម្រុះ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ករណី​បា.ញ់​សម្លា.ប់​ជន​រង​គ្រោះ​ឈ្មោះ​ឡោ សុភាព

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានអោយ​ដឹង​ថា នៅ​ព្រឹក​នេះ ថ្ងៃ​ទី​១៥ មិថុនា ២០១៥ សមត្ថកិច្ច​បាន​មូលមតិ​គ្នា​បង្កើត​ជា​គណៈ​ក​ម្មា​ចម្រុះ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ករណី​បាញ់​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ​ឡោ សុភាព នៅ​ក្នុង​ហាង​គុយទាវ​ឆ្នាំងភ្លើង​សឹង​ហ៊ឹ​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៧ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៤ មិថុនា ២០១៥ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា សមត្ថកិច្ច​កំពុង​តែ​ដុតដៃដុតជើង​ស្វែងរក​ឃាតករ​ដែល​បាញ់​សម្លាប់​ជន​រង​គ្រោះ ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ និង​ត្រូវ​ហៅ​សាក្សី​ដែល​នៅ​កន្លែង​កើតហេតុ​មក​ធ្វើការ​បំភ្លឺ និង​ចង្អុលបង្ហាញ​ប្រាប់​ដល់​សមត្ថកិច្ច​ថែម​ទៀត​ផង ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕