ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុង​ភៅ​ភោជ​នីយ​ដ្ឋាន​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ពី​ធ្វើ​ការ​ត្រូវ​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ជា​ចុងភៅនៅ​ក្នុង​ភោជនីយដ្ឋាន​ល្បីឈ្មោះ​មួយត្រូវ​បាន​ក្រុម​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ ​MSX ពណ៌​ស មួយ​គ្រឿង​បាន​ដោយ​សុវត្ថិភាព ខ​ណៈពេល​ជិះ​ម៉ូតូ​ចេញពីធ្វើការត្រលប់​ទៅ​ផ្ទះ

រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ជា​ចុងភៅនៅ​ក្នុង​ភោជនីយដ្ឋាន​ល្បីឈ្មោះ​មួយត្រូវ​បាន​ក្រុម​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ ​MSX ពណ៌​ស មួយ​គ្រឿង​បាន​ដោយ​សុវត្ថិភាព ខ​ណៈពេល​ជិះ​ម៉ូតូ​ចេញពីធ្វើការត្រលប់​ទៅ​ផ្ទះ កាលពី​វេលា​ម៉ោង​១២ ​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ ​មិថុនា ​​២០១៥ តាម​បណ្តោយ​ផ្លូវ​បេតុង​ឌួ​ង ងៀប ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ណោ សុខ​ឃឿ​ន អាយុ​៣២​ឆ្នាំ មុខរប​រជា​ចុងភៅ​នៅ​ក្នុង​ភោជនីយដ្ឋាន​ RED VINE ស្នាក់​នៅផ្ទះ​ជួលក្រោយ​វត្ត​អង្គរ​តា​មិ​ញ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​នោះ​ម៉ាក ​MSX ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1CZ-3291 ឯ​​ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ MSX ពណ៌​ស មួយ​គ្រឿង និង​ម៉ូតូ​ធុនធំ ពណ៌​ខ្មៅ មិន​ស្គាល់​ម៉ាក មួយ​គ្រឿង​ទៀត​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ និង​ក្រុម​អ្នកកា​សែត​ជន​រង​គ្រោះ​បានឱ្យដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ MSX ពណ៌​ស មួយ​គ្រឿង ចេញពី​ធ្វើការ​នៅ​ក្នុង​ភោជនីយដ្ឋាន ​RED VINE នៅ​ម្តុំ​ផ្សារ​មាន់​អាំង ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣១៥ ក្នុង​ទិស​ដៅ​កើត​ទៅ​លិច លុះ​ធ្វើ​ដំណើរ​ដល់​ផ្លូវ​២០០៤ កែង​នឹង​ផ្លូវ​ឌួ​ង​ងៀប ក៏​មាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក ​MSX ពណ៌​ស មួយ​គ្រឿង​ដែរ និង​ម៉ូតូ​ធុន​ធំ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ទៀតបាន​ជិះ​ដេញគាត់​ពី​ក្រោយ​រហូត​ដល់​ផ្លូវ​បេតុង​ចំហៀង​ខាងកើត​វត្ត​អង្គ​តា​មិ​ញ ជនសង្ស័យ​ទាំងនោះ​បាន​ស្រែក​គំរាមឱ្យ​គាត់​ឈប់​ម៉ូតូ តែ​ដោយ​គាត់​មិន​ព្រម​ឈប់​តាម ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៤​នាក់​ដែល​ជិះ​ម៉ូតូ​ MSX ​បាន​ដក​កាំភ្លើងខ្លី​១​ដើម ចេញពីចង្កេះភ្ជ​ង់​គំរាម​​​គាត់ ធ្វើឱ្យ​គាត់​ភ័យ​ស្ល​ន់​ស្លោ ក៏​បាន​បើក​ម៉ូតូ​ផ្តួល​ចូល​ទៅ​ក្នុង​ឃ្លាំង​ស្តុ​ក​អីវ៉ាន់​មួយ​កន្លែង​នៅ​ក្បែរ​ៗ​នោះ រួច​ក៏​ស្រែក​អ្នក​នៅ​ម្តុំ​នោះ​ជួយ ពេល​នោះ​ជនសង្ស័យ​ទាំងនោះ​ក៏​បាន​ចុះ​ពី​លើ​ម៉ូតូ​​យក​កាំភ្លើង​ដេញ​ភ្ជង់​គំរាម​បាញ់​សម្លាប់​គាត់​បើគាត់​នៅ​តែ​ស្រែក​ទៀត ធ្វើ​ឱ្យគាត់​ភ័យ​តក់ស្លុត​កាន់តែ​ខ្លាំង​ក៏​រត់​ទៅ​ពួន​លាក់ខ្លួន​បាត់​ទៅ​។

ចំណែក​ជនសង្ស័យ​ទាំងនោះ​ក៏​បាន​លើក​ម៉ូតូ​គាត់​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​​។ ​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​ប្តឹង​ប៉ូ​លិ​ស​ប៉ុស្តិ៍​ចោម​ចៅ​ដើម្បី​ឱ្យជួយ​អន្តរាគមន៍ តែ​ពេល​ប៉ូ​លិស​ចោម​ចៅ​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​ពិនិត្យ​ឃើញ​ថា​ កើតហេតុ​នៅ​ទឹកដី​ប៉ុស្តិ៍​ទឹកថ្លា ខណ្ឌ​សែន​សុខ ​ទើប​ប៉ូ​លិស​ប៉ុស្តិ៍​ចោម​ចៅ​ប្រគល់​ជន​រង​គ្រោះ​ឱ្យទៅ​ប៉ូ​លិ​ស​ប៉ុស្តិ៍​ទឹកថ្លា​យក​ទៅ​សាកសួរ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនល្មើស​ទាំងអស់​នោះ​យក​មក​​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕​​