ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​អង្គុយ​ទាយ​ ត្រូវ​ជន​អនាថា​វាយ​​នឹងបំពង់​ទីបរបួស ​ដេរ​អស់​ជាច្រើន​ថ្នេរ​

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​គ្រូទាយ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់ ត្រូវ​ជនអនាថា​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ វាយ​នឹង​បំពង់​ទីប បណ្តាល​ឱ្យ​រង​របួស​ក្បាល ដេរ​អស់​ជា​ច្រើន​ថ្នេរ កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​៩ មិថុនា ២០១៥ ។

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​គ្រូទាយ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់ ត្រូវ​ជនអនាថា​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ វាយ​នឹង​បំពង់​ទីប បណ្តាល​ឱ្យ​រង​របួស​ក្បាល ដេរ​អស់​ជា​ច្រើន​ថ្នេរ កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​៩ មិថុនា ២០១៥ ។

ប្រភព​​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ស៊ឹ​ម សា​វឿ​ន អាយុ​៣៥​ឆ្នាំ ជា​គ្រូទាយ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ទីលំនៅ​ក្នុងភូមិ​ចំបក់​ឯម ឃុំ​រមេញ ស្រុក​កោះអណ្ដែត ខេត្តតាកែវ ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​ជនអនាថា​ម្នាក់​លប​វាយ​នឹង​បំពង់​ទីប​ចំ​ក្បាល​ផ្នែក​ខាងក្រោយ បណ្ដាល​ឱ្យ​ដួល​សន្លប់​នៅ​និង​កន្លែង​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​តែ​ម្ដង ។ ជន​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ភេទ​ប្រុស ហើយ​ត្រូវ​អ្នកស្រុក​និយាយ​ថា ជា​ជនអនាថា​តែងតែ​មក​សុំទាន និង​ហិតកាវ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ច្រក​ទ្វារ​ព្រំដែន​អន្តរាគមន៍ ហៅ​រថយន្ត​សង្គ្រោះ​របស់​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​០១ ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ ដឹក​បញ្ជូន​ទៅ​ព្យាបា​ន​នៅ​មន្ទីរពេទ្យ​បង្អែក ក្រុង​ប៉ោយ​ប៉ែ​ត ។

ជួប​ជាមួយ​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា នេះ គាត់​និង​ជន​បង្ក​មិន​ដែល​ស្គាល់គ្នា​ទេ ដោយ​ជន​នោះ​មាន​គ្នា​ប្រហែល​១០​នាក់ សុទ្ធតែ​ជា​ពួក​ហិតកាវ និង​សុំទាន ។ ប៉ុន្តែ​គាត់​ថា មុន​ហេតុការណ៍​កើតឡើង មាន​ជនអនាថា​មួយ​​ក្រុម​នេះ បាន​និយាយ​ឌឺដង​ដាក់ តែ​គាត់​មិន​បាន​តបត​ទេ លុះ​កំពុង​អង្គុយ​ទាយ ស្រាប់តែ​គេ​លប​វាយ​ពីក្រោយ​តែ​ម្ដង ។

ស្ត្រី​រង​គ្រោះ​និយាយ​ថា ប្រាក់​ដែល​គាត់​អង្គុយ​ទាយ​បាន​មួយ​ចំនួន ក៏​បាត់​អស់ពី​ខ្លួន សង្ស័យ​ក្រុម​បង្ក​យក​អស់ ។ ជន​បង្ក និង​បក្សពួក ក្រោយ​ពេល​កើតហេតុ បាន​គេចខ្លួន​អស់ ។