ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា ប្រាប់​ប្តី​យក​លុយ​១០​ម៉ឺន​រៀល​ចុះ​ចេញពីផ្ទះ ត្រូវ​ប្តី​យក​១​លាន​រៀល ខឹង​ចិត្ត​ផឹកថ្នាំ​កណ្តុរ​សម្លា.ប់​ខ្លួន

9 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ស្ត្រី​​មាន​កូន​​៣នាក់​ឈ្មោះ​គិ​ន ណា​រ៉ុ​ង អាយុ​​៣០​​ឆ្នាំ មានទីលំ​នៅ​ភូមិ​​ជ្រោយ​​ច​ង្ហា​រ ឃុំ​​មង់​​រៀវ ស្រុក​​ត្បូង​ឃ្មុំបាន​​​សម្រេច​ចិត្ត​ផឹក​ថ្នាំ​កណ្តុរ​​ធ្វើ​អត្តឃា.ត​​បញ្ចប់​ជីវិត បន្ទាប់ពី​មាន​ជម្លោះ​​ជាមួយ​ប្តីរួចមក ។

ខេត្ត​កំពង់ចាម ៖ ស្ត្រី​​មាន​កូន​​៣នាក់​ឈ្មោះ​គិ​ន ណា​រ៉ុ​ង អាយុ​​៣០​​ឆ្នាំ មានទីលំ​នៅ​ភូមិ​​ជ្រោយ​​ច​ង្ហា​រ ឃុំ​​មង់​​រៀវ ស្រុក​​ត្បូង​ឃ្មុំបាន​​​សម្រេច​ចិត្ត​ផឹក​ថ្នាំ​កណ្តុរ​​ធ្វើ​អត្តឃាត​​បញ្ចប់​ជីវិត បន្ទាប់ពី​មាន​ជម្លោះ​​ជាមួយ​ប្តីរួចមក ។

​ហេតុ​ការណ៍​​នេះ​​ កើតឡើងកាលពី​វេលា​ម៉ោង​១២ និង​​១០​នាទី​​រំលង​អ​ធ្រា​ត្រ​​ឈាន​​ចូល​​ថ្ងៃ​ទី​៩ មិថុនា ២០១៥ ហើយ​ត្រូវ​​បាន​សាច់​ញាតិ​​ដឹក​មក​​សង្គ្រោះ​​​បន្ទាន់​នៅ​មន្ទីរពេទ្យ​​សម្តេចម៉ែ​ ក្រុង​សួង​ ​តែ​ដោយ​​សារ​ស្ថានភាព​ធ្ងន់​ធ្ងរ​ពេក​ ​មិន​អាច​សង្គ្រោះ​បាន ​ក៏​ស្លាប់​​តែ​ម្តង ។

លោក​​វរ​សេនី​យ៍​​ត្រី​ឡុ​ង សា​រិ​ន អធិការរង​នគរ​បាល​ស្រុក​ត្បូងឃ្មុំ​​ឱ្យ​​ដឹងថា នៅ​​​​​មុន​ពេលកើត​ហេតុ​ ​​ស្ត្រី​រូប​នេះ​​​​​មាន​​​ជម្លោះ​​​ជាមួយ និង​​​​ប្តី​របស់​ខ្លួន​​​ឈ្មោះ​​​ប៉ោង កុសល ឱ្យ​​​ចេញ​​​ទៅ​​​ធ្វើការ តែ​ប្តី​​មិន​ព្រម​​ចេញ​​ទៅ ដោយសារ​មិន​ស្រួលខ្លួន​​នោះ ។

លោក​​​​​បន្ត​​ថា ​ប្រពន្ធ​ថែម​​ទាំងបោះពាក្យ​ថា បើ​មិន​ព្រម​​​ចេញ​ទៅ​នោះ​​ទេ ​យក​លុយ​១០​ម៉ឺន​រៀល​​ចុះ​ចេញ​ទៅ​ឱ្យ​​ឆ្ងាយ ក្នុង​ពេល​ដែល
មាន​​ជម្លោះ​កើតឡើង​​ប្រកែក​គ្នា​ដោយ​ពាក្យសម្តី ។ ក្នុងពេលនោះ ប្តី​​ក៏​បាន​ទៅ​ចុះពីលើផ្ទះ​ ដោ​យយ​ក​លុយ​១​លានរៀល​ចេញ​ទៅ​​​ដេក​នៅផ្ទះ​ឪពុក​​របស់​​ខ្លួន ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ប្រពន្ធ​ឡើយ ។

ហេតុតែ​ប្រពន្ធឈឺចិត្ត​ពេក​នោះ​ ក៏​បាន​យក​ថ្នាំ​កណ្តុរមក​ផឹក​ធ្វើ​អត្តឃាត​​ បណ្តាលឱ្យ​​ប្រកាច់ប្រកិន​បែកពពុះមាត់ ក៏​ប្រញាប់​​ដឹក​​មក​សង្គ្រោះ​នៅមន្ទីរពេទ្យ​ក្រុង​​សួង ។  តែ​ដោយ​ឥទ្ធិ​ពល​ថ្នាំពុល​នោះ បាន​ជ្រាប​ពេញ​ខ្លួនប្រាណ​ ក៏​ស្លាប់តែម្តង​ ។