ប្រជាការពារភូមិម្នាក់បា.ញ់សម្លា.ប់ខ្លួនឯងដោយមិនដឹងមូលហេតុ
ខេត្តរតនគិរី ៖ បុរសម្នាក់បានបា.ញ់សម្លា.ប់ខ្លួនឯងនឹងកាំភ្លើងAKស្វាយបត់បណ្តាលឱ្យស្លា.ប់ក្នុងថ្លុកឈាមនៅក្នុងខ្ទមចាំចំការរបស់ខ្លួន
ខេត្តរតនគិរី ៖ បុរសម្នាក់បានបា.ញ់សម្លា.ប់ខ្លួនឯងនឹងកាំភ្លើងAKស្វាយបត់បណ្តាលឱ្យស្លា.ប់ក្នុងថ្លុកឈាមនៅក្នុងខ្ទមចាំចំការរបស់ខ្លួន
ខេត្តរតនគិរី ៖ បុរសម្នាក់បានបាញ់សម្លាប់ខ្លួនឯងនឹងកាំភ្លើងអាកាបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅក្នុងខ្ទមចាំចំការរបស់ខ្លួន ស្ថិតក្នុងភូមិការឡៃ២ ឃុំការឡៃ ស្រុកអូរជុំ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៨ មិថុនា ២០១៥ ។
បើតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់ជនរងគ្រោះថា ជនរងគ្រោះឈ្មោះចាណង រៀ អាយុ៣៣ឆ្នាំ ជាជនជាតិគ្រឹង ជាប្រជាការពារភូមិ មានប្រពន្ធ និងកូនប្រុស-ស្រី២នាក់ ។
ប្រភពដដែលបានឱ្យដឹងទៀតថា ជនរងគ្រោះបានយកកាំភ្លើងអាកាបាញ់សម្លាប់ខ្លួនឯងចំឆ្អឹងជំនីរខាងឆ្វេង ។
ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះជាមនុស្សមិនចេះរករឿង មិនដែលធ្វើឱ្យគ្រួសារពិបាកទេ គឺគាត់ជាមនុស្សស្លូតបូតមិនចេះផឹកស៊ីឡូឡាទេ។
លោករាំ ម៉ាញខាញ់ មេប៉ុស្តិ៍កាឡៃបានបញ្ជាក់ថា កាលពីល្ងាចមុនពេលកើតហេតុ ជនរងគ្រោះបានទៅផ្ទះអ៊ុំរបស់គាត់ផឹកស៊ីបន្តិចបន្តួច ហើយពេលត្រឡប់មកផ្ទះវិញចូលដេកជាមួយប្រពន្ធកូនដូចសព្វដង។ លុះនៅវេលាម៉ោង១១ និង៣០នាទីយប់ ប្រពន្ធបានឮសម្លេងផ្ទុះអាវុធមួយគ្រាប់ ក៏បានក្រោកឡើងដើរទៅមើលឃើញប្តីរបស់គាត់ដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។
លោកមេប៉ុស្តិ៍បន្តថា កាំភ្លើងនោះជាកាំភ្លើងចាស់មិនដឹងគាត់បានមកពីណាទេ សូម្បីតែប្រពន្ធជនរងគ្រោះក៏មិនដឹងដែរ ។ លោកវរសេនីយ៍ឯកឃឹម សារ៉េត នាយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្តបានបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ព្រោះគ្មានអ្វីគួរឱ្យសង្ស័យនោះទេ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ