ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​កៀរ​ម៉ូតូ​ស្លា.ប់​ប្រពន្ធ​ រីឯ​ប្ដី​និង​កូន​របួសធ្ងន់​នៅ​ស្រុក​ក្រគរ

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖​ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងនៅ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ត្រង់​​ភូមិ​អូរ​អាចម៍កុក​ ឃុំ​អូរ​សណ្ដាន់​ ស្រុក​ក្រគរ ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៨ ​មិថុនា​ ​ដែល​បង្ក​ឡើង​ដោយ​រថយន្តក្រុង​បើក​កៀរ​អ្នក​ជិះ​ម៉ូតូឌុប​គ្នា​

ខេត្តពោធិ៍សាត់ ៖​ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងនៅ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ត្រង់​​ភូមិ​អូរ​អាចម៍កុក​ ឃុំ​អូរ​សណ្ដាន់​ ស្រុក​ក្រគរ ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៨ ​មិថុនា​ ​ដែល​បង្ក​ឡើង​ដោយ​រថយន្តក្រុង​បើក​កៀរ​អ្នក​ជិះ​ម៉ូតូឌុប​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ​និង​របួសធ្ងន់​​២​នាក់​ ដែល​ជន​រង​គ្រោះជា​ប្ដី​ប្រពន្ធ​និង​កូន ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​​ស្ត្រី​​ជា​ប្រពន្ធដែល​​ស្លាប់​នេះ ឈ្មោះ​ មីន ច​ន្ថា ​​អាយុ​៤៤​ឆ្នាំ រីឯ​បុរស​ជា​​ប្តីរងរបួស ​ឈ្មោះ​ ឈឿ​ន ផា​ន ​អាយុ​៤៧​ឆ្នាំ​ ​និង​កូន​​ប្រុស​​ឈ្មោះ​ ឈឿ​ន រក្សា​​​អាយុ​៥​ឆ្នាំ​ ​រស់នៅ​ភូមិ​មាត់ព្រៃ​ ឃុំ​កំពង់​ពោរ ​ស្រុក​ក្រគរ ​។ ​នៅ​យប់​នោះ​ គ្រួសារ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ព៌​ណ​ក្រហម ​គ្មាន​ស្លាក​លេខ ​ឌុ​ប​គ្នា​ចេញពីផ្ទះ​ឆ្ពោះទៅ​កាន់​ស្រុក​ក្រគរ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។​ ខ​ណះ​ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្តក្រុង​មួយ​គ្រឿង​បើក​យ៉ាង​លឿន​មក​ពីក្រោយ ​មិនដឹង​ជា​​មាន​​បញ្ហា​អ្វី​​ ស្រាប់តែ​​​ទៅកៀរ​អ្នក​ជិះ​ម៉ូតូ​នោះ​ទាំង​កំរោល​បណ្ដាល​ឲ្យ​​ស្លាប់ និង​របួស​ធ្ងន់​​បែប​នេះ​ ។​

ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​រថយន្ត​កិន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ជា​ប្ដី​និង​កូនប្រុស​ ​បោក​ក្បាល​នឹង​ថ្នល់​របួស​ធ្ងន់ ​។ ​ឃើញ​ហេតុការណ៍​បែប​នេះ ​អ្នកបើកបរ​រថយន្តក្រុង​មិន​ស្គាល់ឈ្មោះ​​បាន​រត់​គេចខ្លួន​បាត់​ស្រមោល​ ។​

រថយន្តក្រុង​ពណ៌​សលាយ​ខៀវ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-9691 សមត្ថកិច្ច​​បាន​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​។ ​ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​