ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​​​​លង់ទឹក​ស្លា.ប់​នៅរម​ណី​យ​ដ្ឋា​នត្រាវ​កុ​តក្នុង​ភូមិ​សាស្ត្រ​ស្រុក​ប្រាសាទ​បាគង​

9 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ នារី​​ម្នាក់​លង់ទឹក​ស្លា.ប់​នៅ​កណ្តាល​បឹង រមណីយ​ដ្ឋា​ន ត្រាវ​កុ​ត​ជិត​យោធិន​ពិការ​គូ​លេ​ន​៣១៧ ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង ដែល​មាន​ចម្ងាយ​ពី​ទីរួមខេត្ត​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ

ខេត្ដសៀមរាប ៖ នារី​​ម្នាក់​លង់ទឹក​ស្លាប់​នៅ​កណ្តាល​បឹង រមណីយ​ដ្ឋា​ន ត្រាវ​កុ​ត​ជិត​យោធិន​ពិការ​គូ​លេ​ន​៣១៧ ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង ដែល​មាន​ចម្ងាយ​ពី​ទីរួមខេត្ត​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ ខណៈ​​​ចុះ​ទៅ​ងូតទឹក​ក្នុង​បឹង​តែ​ម្នាក់ឯង​។  

ហេតុការណ៍​នេះធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពីវេលា​ម៉ោង​១១​ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៨ ​មិថុនា ​។

សាក្សី​បាន​ឲ្យ​ដឹង​នៅ​កន្លែង​កើតហេតុ​ថា ពួក​គេ​មក​ដើរ​លេង​នៅ​រម​ណីយ​ដ្ឋាន​នេះ​ដែរ ហើយបាន​ក្រឡេក​ទៅ​ឃើញ​នារី​រង​គ្រោះ​កាន់​កាបូប​ និង​កំពុង​ទូរស័ព្ទ​ដើរចុះ​ទៅ​ក្នុង​បឹង តែ​ពួក​ខ្ញុំ​មិនដឹង​ថា គាត់​ទូរស័ព្ទ​ទៅ​ណា​ទេ រួច​ក៏​ចុះ​ទៅ​ឆ្ងាយ​ទៅៗ។​

សាក្សី​បាន​បន្ត​ថា ពេល​ឃើញ​សកម្មភាព​របស់​នារី​រង​គ្រោះ​ហាក់​ដូចជា​មិន​ស្រួល​ពួក​គេ​ក៏​ទៅ​ប្រាប់​សន្តិសុខ​ប្រចាំ​ទៅ​ទីនោះ​ឲ្យ​ជួយ​ហៅ​សមត្ថកិច្ច​មក​មើល ស្រាប់តែ​មួយសន្ទុះ​ក៏​បាត់​ស្រមោល​នារី​នោះ​តែ​ម្តង​។
លោក​វរ​សេនីយ៍​ទោ មិន ច​ន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ មិថុនា​​ ២០១៥​នេះ​ថា ក្រោយ​ពេល​កើតហេតុ​មាន​ពលរដ្ឋ​​​រាយ​ការណ៍​មក​ថា មាន​ករណី​ក្មេង​ស្រី​ម្នាក់​លង់ទឹក​បឹង​នៅ​ត្រាវ​កុ​ត ពេល​នោះ​លោក​ក៏​បាន​ដាក់​កម្លាំង​ឲ្យ​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុជាក់ស្តែង​។​

លោក​បន្ត​ថា កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​រួច​ធ្វើការ​ជាមួយ​ពលរដ្ឋ​ដែល​ទៅ​លេង​នៅ​ទីនោះ​ដើម្បី​សួរនាំ​ព័ត៌មាន​ខ្លះ​ពី​ករណី​ក្មេង​ស្រី​លង់ទឹក​ស្លាប់​នេះ ពលរដ្ឋ​បាន​ប្រាប់​ថា ក្មេង​ស្រី​មក​លេង​មាន​គ្នា​បី​នាក់​ប្រុស​២​នាក់​តែ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​វិញ​ហើយ នៅ​សល់​តែ​នារី​នេះ​ចុះ​ងូត​ទឹកតែ​ម្នាក់​ប៉ុណ្ណោះ​។

លោក​បន្ត​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ ញឹ​ម ផ​ល្លី ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ មានស្រុក​កំណើត​​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។​ បច្ចុប្បន្ន​សពនារី​រង​គ្រោះត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ទាំង​យប់​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​​ សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា ​ករណី​នេះ​មិន​មាន​ជា​រឿង​ឃាតកម្ម​គិត​ទុកជា​មុន​ទេ​៕