ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្តប្រពន្ធសុំ​លែងលះ បុរស​ម្នាក់​ចង​.​ក​ធ្វើ​អត្តឃា.ត

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​​បាន​សម្រេច​ចិត្ត​ចង​.​ក​​សម្លា.ប់​ខ្លួន បន្ទាប់​ពី​តូចចិត្ត​ប្រពន្ធ​សុំ​លែង ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០២ មិថុនា ២០១៥ កន្លង​មក ស្ថិត​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ ក្នុងភូមិ​តា​លោ

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​​បាន​សម្រេច​ចិត្ត​ចង​.​ក​​សម្លាប់​ខ្លួន បន្ទាប់​ពី​តូចចិត្ត​ប្រពន្ធ​សុំ​លែង ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០២ មិថុនា ២០១៥ កន្លង​មក ស្ថិត​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ ក្នុងភូមិ​តា​លោ ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​រឿ​ន លី​ម អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​អ្នកស្រុក​នៅ​ទីនោះ​ឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​ខាងលើ រស់នៅ​មិនសូវ​ចុះសម្រុង​គ្នា​ទេ តែងតែ​មានរឿង​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ហើយ​ខាង​ស្រី​តែងតែ​សុំ​លែងលះ​រហូត ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់​នោះ​ទេ ។

ជាក់ស្ដែង​នៅ​ថ្ងៃ​កើតហេតុ​នោះ ស្ត្រី​ជា​ប្រពន្ធ​បាន​សុំ​លែង​គ្នា​ម្ដងទៀត ធ្វើ​ឱ្យ​បុរស​ជា​ប្ដី មានការ​តូចចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​មិន​មាត់​អ្វី​ដែរ ។ លុះ​វេលា​កើតហេតុ បាន​បាត់​ពី​ផ្ទះ មិនដឹង​ទៅ​ណា ក៏​នាំ​គ្នា​ដើរ​រក ស្រាប់តែ​ទៅ​ឃើញ​ចង​.​ក​នឹង​ក្រមា​លើ​ដើមឈើ​ក្រោយ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​ពិនិត្យ​សព​បញ្ជាក់​ថា បុរស​រង​គ្រោះ​ពិតជា​បាន​ចង​.​ក​ធ្វើ​អត្តឃាត​មែន ហើយ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕