ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ឪពុកមា​រំលោ.ភ​ក្មួយ​ស្រី​បង្កើត​អាយុ​១១​ឆ្នាំ

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ជា​ឪពុកមា​តិរច្ឆាន​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយ​ដែល​តាម​ទាន់ បន្ទាប់​ពី​បាន​​​​ចាប់​ក្មួយ​ស្រី​បង្កើត​ខ្លួនឯង​អាយុ​១១​ឆ្នាំ​ម្នាក់​រំលោ.ភ​រហូត​បាន​សម្រេច ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០៥ និង​៣០​

ខេត្តពោធិ៍សាត់ ៖ បុរស​ជា​ឪពុកមា​តិរច្ឆាន​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយ​ដែល​តាម​ទាន់ បន្ទាប់​ពី​បាន​​​​ចាប់​ក្មួយ​ស្រី​បង្កើត​ខ្លួនឯង​អាយុ​១១​ឆ្នាំ​ម្នាក់​រំលោភ​រហូត​បាន​សម្រេច ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០១ មិថុនា ២០១៥ ស្ថិត​នៅ​លើ​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ង៉ែត សុ​គាំ អាយុ​២៦​ឆ្នាំ រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១១​ឆ្នាំ  ទាំង​២​នាក់​ជា​ពូ និង​ក្មួយ ។

ប្រភព​បន្ត​ថា ស្ត្រី​ជា​ម្ដាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្តឹង​ចោទប្រកាន់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​០១ នោះ ខណៈ​ដែល​គាត់​កំពុង​បោក​ខោអាវ​ក្រោយ​ផ្ទះ លុះ​ពេល​ក្រឡេក​មក ស្រាប់តែ​ឃើញ​ឈ្មោះ​ង៉ែត សុ​គាំ (​ជា​ប្អូនថ្លៃ​) រត់​ចុះពីលើផ្ទះ ដោយ​មានការ​សង្ស័យ ក៏​ឡើង​ទៅ​សួរ​កូនស្រី ។ ពេល​នោះ​កូនស្រី​បាន​ប្រាប់​គាត់​ថា ពូ​គាំ​ចាប់រំលោភ ហើយ​កូនស្រី​គាត់​បាន​ចង្អុល​ឱ្យ​មើល​ទឹកកាម​ប្រឡាក់​លើ​ប្រដាប់​ភេទ និង​ក្បាលពោះ​របស់​នាង ។ ឃើញ​ដូច្នេះ គាត់​បាន​រត់​មក​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ជា​បន្ទាន់ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​យក​មក​សួរនាំ​តែ​ម្ដង​។