ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ជួរ​ដី​ស្រែ​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​មិន​ទាន់​ផ្ទុះ​ចំនួន៤០​គ្រាប់ ​

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ រដូវវស្សា​​​ឈាន​ចូល​មក​ដល់​ប្រជា​​កសិករគ្រប់​​ក្រុម​គ្រួសារ​តែងតែ​នាំ​គ្នីគ្នា​ចុះ​ភ្ជួរ​រាស់​ដី​ស្រែ​​ចម្ការ​​រៀង​ៗ​ខ្លួន​ឲ្យ​​ទាន់​​រដូវបង្ក​បង្កើត​ផល​ស្រូវ​ និង​ដំណាំ​ផ្សេង​ៗ​ផង​ដែរ

ខេត្តឧត្តរមានជ័យ ៖  រដូវវស្សា​​​ឈាន​ចូល​មក​ដល់​ប្រជា​​កសិករគ្រប់​​ក្រុម​គ្រួសារ​តែងតែ​នាំ​គ្នីគ្នា​ចុះ​ភ្ជួរ​រាស់​ដី​ស្រែ​​ចម្ការ​​រៀង​ៗ​ខ្លួន​ឲ្យ​​ទាន់​​រដូវបង្ក​បង្កើត​ផល​ស្រូវ​ និង​ដំណាំ​ផ្សេង​ៗ​ផង​ដែរ ដោយឡែក​ ​​អ្នក​​ភូមិ​មួយ​គ្រួ​សារបាន​ភ្ជួរ​ដីស្រែ​របស់​ខ្លួន​​​​ក៏​ជួប​ប្រទះ​​គ្រាប់កាំភ្លើង​ដែល​មិន​ទាន់​ផ្ទុះចំនួន​៤០​គ្រាប់​​ ដែល​នៅ​​​​សេសសល់​ពី​សម័យ​សង្គ្រាម​​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ ឧសភា​ ២០១៥ ​កន្លង​ទៅ​នេះ ​ស្ថិតនៅ​ក្នុងភូមិ​សុខដុមរ​ម្មនា សង្កាត់​កូន​គ្រៀល​ ក្រុង​សំរោង ។

អ្នក​ភូមិ​​​ដែល​​ប្រទះ​ឃើញ​​គ្រាប់​នេះ ​ឈ្មោះ​ ហ៊ា​ង ហាក់​ ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ ​​​រូប​គាត់​ព្រមទាំង​ប្រពន្ធ​កូន​​​នាំ​គ្នា​ទៅ​ស្រែ​​​​ចម្ការ​ ​ដើម្បី​ភ្ជួរ​រាស់​ដី​ទុកដាំ​ដំណាំ​ស្រូវ​ និង​ដាំ​ដំណាំ​ផ្សេង​ៗ ​ស្រាប់តែ​​​ប្រទះ​​ឃើញ​គ្រាប់កាំភ្លើង​មិន​ទាន់​ផ្ទុះ​ចំនួន​៤០​គ្រាប់ ​ដែល​គេ​បាន​កប់​ទុក​ក្នុង​ដីស្រែ ក្នុង​នោះ​ គ្រាប់​ប្រភេទ​M១៩​ចំនួន​៨​គ្រាប់ ​និង​គ្រាប់កាំភ្លើង​៨០មិល្លីម៉ែត្រ​ចំនួន​៣២​គ្រាប់​ រូប​គាត់​​ក៏​​រាយការណ៍​ទៅ​​អាជ្ញាធរ​មូលរ​ដ្ឋា​ន​រួច​ហើយ​ ។​

​កន្លង​មក ​ប្រជាពលរដ្ឋ​បាន​សង្កេត​ឃើញ​មាន​ហេ​ឡូ​ត្រាស​តែងតែ​​​បោសសម្អាត​គ្រាប់​មីន​គ្រប់​ទីកន្លែង​ ប៉ុន្តែ​គ្រាប់​នៅ​តែ​មាន​នៅ​ពាសពេញ​ផ្ទៃដី​ដដែល ហើយ​ជា​ញឹកញាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​នេះ​ភាគច្រើន​បាន​ទទួល​រង​គ្រោះ​​ មាន​​អ្នក​ខ្លះស្លាប់​​ និង​អ្នកខ្លះ​​​​រង​របួស​ ។​

​ទោះបីជា​បែប​ណាក្តី ​ប្រជាពលរដ្ឋ​​​​សុំ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ជួយ​បញ្ជូន​ក្រុម​ហេ​ឡូ​ត្រាស​មក​ជួយ​បោស​សម្អាតសា​​ជា​ថ្មី​ ព្រោះថា​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​នេះ​បាន​បញ្ចប់សង្គ្រាម​ដំណាក់​ការ​ចុង​ក្រោយបង្អស់​ ថែម​ទាំង​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​​កប់​ក្នុងដី​គ្រប់​ប្រភេទ​ផង​ដែរ ​៕