ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចនាំចូល​ប្រភេទត្រីហាមឃាត់​​ពីស្រុក​យួន ខណៈ​ប្រាប់ថា​គ្រាន់តែ​ដឹកឆ្លងកាត់​តែ​ប៉ុណ្ណោះ​

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ មាន​ក្រុម​ហ៊ុន​​ចំនួន​៣​ កំពុង​តែ​មមារញឹកយ៉ាងខ្លាំង​ ក្នុង​ការ​នាំ​ចូល​ត្រី​ចញ្ចឹម​គ្រប់ប្រភេទ​ពី​ស្រុកយួន ចូល​មក​តាមច្រក​ទ្វារ​ភ្នំដិនក្នុង​ស្រុក​គិរីវង់ ខណៈ​ដែល​គដឹ​ងថា ​ក្នុង​មួយ​​យប់​មាន​ចំនួន​រាប់សិប​តោន​ទាំងស្រប​ច្បាប់ និង​អត់ច្បាប់​ផងដែរ ។

ប្រភពបានឱ្យ​ដឹងថា ​ក្រុម​ហ៊ុន​មួយ​មានច្បាប់មួយ​​ពីនាយកដ្ឋាន​ជល​ផល​​​អនុញ្ញាត​ឱ្យ​នាំ​ចូល​ត្រី​ស មានត្រីក្រាញ់ ស្រីឆ្ពិន ត្រី​អណ្តែង​ ត្រីប្រា តែ​គេ​ដឹងថា ក្រុមហ៊ុននេះ​បាន​លួច​បង្កប់​ត្រីរ៉ស់ ត្រីឆ្តោដឹក​ចូល​ទ​លក់​ចែក​ចាយ​នៅ​តាមផ្សារ​នានា​ក្នុង​ខេត្ត និង​រាជ​ធានី​ភ្នំពេញ​ជារៀងរាល់យប់ ។ លើសពីនេះទៀត ក្នុង​ពែកមីអនុញ្ញាត​ឱ្យ​ដឹក​ត្រឹម​តែ​២០តោន​ទេ​ក្នុងមួួយយប់ តែ​ក្រុមហ៊ុននេះ​ដឹក​ចូល​រហូត​ដល់​៣០-៤០តោនឯណោះ ដែលករណីនេះកើតឡើងជាយូរ​ណាស់​មកហើយ ។

ពាក់​ព័ន្ធទៅ​និង​ករណី​ខាងលើនេះ ​លោក​សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​តាកែវ ​បានឱ្យ​កោះ​សន្តិភាព​​ដឹង​តាម​ទូរ​ស័ព្ទ​ថា ក្រុម​ហ៊ុន​ដែល​កំពុង​មាន​ច្បាប់អនុញ្ញាត​​នាំ​ត្រី​ចិញ្ចឹម​ចូលមកពីស្រុកយួន​​រាល់យប់​​គឺ​មានចំនួន​៣ តែលោក​ឮថា នៅ​សល់​តែ​២​​ក្រុមហ៊ុន​​ប៉ុណ្ណោះ​ គឺក្រុមហ៊ុន​សុវណ្ណារី និងក្រុមហ៊ុន​លោកវណ្ណ ។

ប្រភពបន្តថា លោក​ក៏ទទួល​ស្គាល់​ថា ក្រុម​ហ៊ុន​ទាំងនេះ​បាន​លួច​នាំ​ចូល​ត្រីហាមឃាត់​​ដែរ ខណៈ​ដែលគេ​ប្រាប់គាត់​ថា គ្រាន់តែ ដឹក​​ឆ្លងកាត់តែប៉ុណ្ណោះ គឺយកទៅ​លក់​នៅ​ស្រុកថៃ​ទេ បច្ចុប្បន្ន​លោក​នឹង​ចុះស្រាវជ្រាវផងដែរ​លើ​បញ្ហានេះ ។