ខេត្តកំពង់ធំ ៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីកូនប្រុសបង្កើតកាប់ចំក្បាលចំនួន៣កំបិតខ្វែវ ក្រោយមានជម្លោះក្នុងគ្រួសារ កាលពីយប់ថ្ងៃទី៣១ ឧសភា ២០១៥ នៅចំណុចចំការដំឡូង ជិតភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ។
ពាក់ព័ន្ធករណីឃាតកម្មខាងលើ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម គឹម អាយុ៤៩ឆ្នាំ បានស្លាប់ភ្លាមៗ បន្ទាប់ពីកូនប្រុសបង្កើតឈ្មោះ យឹម សុធា អាយុ៣០ឆ្នាំ កាប់ចំនួន៣ខ្វែវ ចំកញ្ចឹងក ផ្នែកក្រោយ បន្ទាប់ពីមានជំលោះក្នុងវង់ផឹកស៊ីជាមួយឳពុក កូន រួចមក ។
សាក្សីនៅជិតកន្លែងកើតហេតុបានឲ្យសមត្ថកិច្ចដឹងថា គ្រួសារជនរងគ្រោះបាននាំគ្នាមកស៊ីឈ្នួលដាំដំឡូងមីនៅជិតភូមិសំអោង។ ជារៀងរាល់ថ្ងៃគ្រួសារនេះ មិនថា ប្រពន្ធ ប្ដី ឬកូនៗ តែងនាំគ្នាផឹកស្រា ក្រោយ ពេលស្រវឹង គឺបង្កជំលោះនឹងគ្នាមិនដែលខាន។
ជាក់ស្ដែងថ្ងៃកើតហេតុ ក្រោយផឹកស្រារួច ឳពុកបានយកខ្វែវដេញកាប់កូន លុះទំលាក់ខ្វែវចុះ កូនរត់មករើសកាប់សំលាប់ឳពុកចំនួន៣ខ្វែវបណ្ដាលឲ្យស្លាប់តែម្ដង។ ក្រោយកើតហេតុ កូនតិរច្ឆានបានរត់គេចខ្លួនបាត់ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ