ផ្ទុះកំប៉ុងហ្កាសផ្អើលរត់ប្រសាចនៅផ្សារត្រីប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ មនុស្សក្មេងចាស់ប្រុសស្រីបានរត់ប្រសាចចេញពីក្នុងផ្សារត្រី (អតីតផ្សារអគ្គ) ដោយសារឮសំឡេងផ្ទុះស្មានតែផ្ទុះគ្រាប់ តាមការពិតផ្ទុះកំប៉ុងហ្កាស។

ហេតុការណ៍នេះ បានកើតឡើងនៅប៉ុន្មាននាទីមុននេះ ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា ការផ្ទុះកំប៉ុងហ្កាសប្រមាណ១០កំប៉ុងនេះ (សង្ស័យបណ្តាលមកពីកម្តៅថ្ងៃខ្លំាង)ចេញពីតូបលក់គ្រឿងទេសដែលមានម្ចាស់ឈ្មោះ នៅ ស៊ីនួន អាយុ៣៨ឆ្នាំ និងប្រពន្ឋឈ្មោះ សុខ ឡី អាយុ៣៣ឆ្នាំ ។
យ៉ាងណាក៍ដោយក្នុងហេតុការណ៍នេះ ពុំមានមនុស្សណាម្នាក់រងរបួសនោះទេ ៕
ចែករំលែកព័តមាននេះ