ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវប្រពន្ធប្រទះឃើញដេកស្លាប់នៅលើគ្រែ ដោយទម្លាក់ជើងដល់ដី និងមានខ្សែអង្រឹងរឹត.កជាប់ ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ និង៣០នាទីព្រឹកថ្ងៃទី២៩ ឧសភា ២០១៥ ស្ថិតនៅក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឃីម ស្រ៊ីម អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មករស់នៅខេត្តរតនគិរីរយៈពេល២ឆ្នាំមកហើយ ដោយស៊ីឈ្នួលដាំដំឡូង និងធ្វើសំណង់ និងប្រពន្ធឈ្មោះឈ្មោះធឿន សុខា អាយុ៣៨ឆ្នាំ និងមានកូនចំនួន៥នាក់ (ប្រុស៣ ស្រី២) ។
ប្រភពពីស្ត្រីជាប្រពន្ធឱ្យដឹងថា ប្តីគាត់បានវះពោះអស់រយៈពេលជាង១ឆ្នាំ ដោយសារពោះវៀនស្អិត ហើយក្រោយពីការវះកាត់នេះ ប្តីគាត់នៅតែផឹកស្រាបន្តទៀត រហូតដល់ថ្ងៃកើតហេតុប្តីរបស់គាត់បានដេកនៅផ្ទះនៅដីទំនេរមួយកន្លែង ដែលគេឱ្យស្នាក់នៅដែលមានខ្ទមតូច ។
ចំណែករូបគាត់ជាប្រពន្ធបានទៅដេកនៅផ្ទះអ្នកជិតខាងនៅក្នុងភូមិនោះដែរ រហូតវេលាម៉ោង៥ព្រឹក គាត់ដើរមកខ្ទមវិញ ក៏ឃើញប្តីដេកនៅលើគ្រែ គាត់ក៏ទៅអង្រួនទ្រូង ទើបដឹងថា ប្តីគាត់ស្លាប់ដោយមានខ្សែអង្រឹងជាប់.ក ហើយក៏បានរត់ទៅប្រាប់ញាតិជិតខាងឱ្យមកជួយមើល ហើយក៏រាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិស័យ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានចង.កសម្លាប់ខ្លួនឯង មិនមែនជាករណីឃាតកម្មនោះទេ ៕
ចែករំលែកព័តមាននេះ