ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចម្រៀង​ម្នាក់​​​ធ្វើ​ដំណើរ​មកលោត​ទឹក​សម្លា.ប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នារី​ម្នាក់​ដែល​អះ​អាង​ថា ខ្លួន​ជា​អ្នក​ចម្រៀង​នៅ​ក្រុម​តន្ត្រី​អង្គ​រក្ស​បាន​ធ្វើ​ដំណើរ​មក​លោត​ទឹក​សម្លា.ប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ​​ តែ​មិន​បាន​សម្រេច​ដោយ​សារ​​ប៉ូលិស​យាម​ស្ពាន​ឃាត់​ទាន់​។

រាជ​ធានី​ភ្នំពេញ​ ៖ នារី​ម្នាក់​ដែល​អះ​អាង​ថា ខ្លួន​ជា​អ្នក​ចម្រៀង​នៅ​ក្រុម​តន្ត្រី​អង្គ​រក្ស​បាន​ធ្វើ​ដំណើរ​មក​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ​​ តែ​មិន​បាន​សម្រេច​ដោយ​សារ​​ប៉ូលិស​យាម​ស្ពាន​ឃាត់​ទាន់​។

ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៧ ឧសភា ២០១៥ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយ​ចង្វារ​ចាស់​ផ្នែក​ខាង​លិច​។

នារី​រង​គ្រោះ​ឈ្មោះសាខន អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ នារី​រង​គ្រោះ​បាន​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​មក​ឈប់​នៅ​គល់​ស្ពាន​ជ្រោយ​ចង្វារ ហើយ​ដើរ​ទៅ​លើ​ស្ពាន​ប្រុង​លោត​សម្លាប់ខ្លួន​ ខណៈ​នោះ​នគរ​បាល​យាម​ស្ពាន​ឃើញ​បាន​ឡើង​ទៅ​ឃាត់​ នាង​ក៏​បាន​ដោះ​ខ្សែ​ដៃ​ឱ្យ​នគរ​បាល​ហើយ​ប្រាប់ថា កុំ​ឃាត់​នាង​អី​ តែ​នគរ​បាល​មិន​ព្រម​ក៏​នាំ​នាង​មក​សួរ​នាំ​។

ទាក់​ទិន​មូលហេតុ​ដែល​នាំ​ឱ្យ​នាង​ប៉ងលោត​ទឹក​សម្លាប់ខ្លួន​នេះ ត្រូវ​បាន​នាង​ប្រាប់​ឱ្យ​ដឹង​ថា ដោយសារ​តូច​ចិត្ត​បាន​ប្តី​ហេង​ស៊យ តាំង​ពី​រួម​រស់​ជាមួ​យគ្នា​មក​នាង​មិន​ដែល​មាន​សេចក្តី​សុខ​ឡើយ​ គឺ​ខំ​រក​ស៊ី​សង​តែបំណុល​គេ ពេល​​រក​លុយ​បាន​មក​ប្តី​យក​ទៅ​ដើរ​ស៊ី​ចាយ មាន​ស្រី​ធ្វើបាប​ចិត្ត​នាង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព