ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​សង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀ.ន​​​ចំនួន​៤​នាក់ ត្រូវ​​​បាន​​សមត្ថកិច្ច​​ចាប់​ឃាត់​ខ្លួន​​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ស្ត្រី​​​​សង្ស័យ៤នាក់​ ​ជាប់​ចោទជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀ.ន​​ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​​​ក្រសួងមហាផ្ទៃ​​​ ចាប់​ឃាត់ខ្លួន​ ក្រោយ​ពី​​​ឆែក​ឆេរ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ ​និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​​ពណ៌ស​ថ្លា

រាជធានីភ្នំពេញ៖ ស្ត្រី​​​​សង្ស័យ៤នាក់​ ​ជាប់​ចោទជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​​ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​​ក្រសួងមហាផ្ទៃ​​​ ចាប់​ឃាត់ខ្លួន​ ក្រោយ​ពី​​​ឆែក​ឆេរ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ ​និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​​ពណ៌ស​ថ្លា​ ​​ចំនួន​១៦​កញ្ចប់​តូច​ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ ។​

ក​ណី​រ​បង្ក្រាប​ការ​ជួញដូរ​ និង​ប្រើ​ប្រាស់​​គ្រឿងញៀន​នេះ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ​ឧសភា ​នៅ​​ផ្ទះ​ជួល​គ្មាន​លេខ ​ក្រុមទី​៣២ ភូមិ​៥ ​​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំកា​មន ​។

​ប្រភពព័ត៌​មានពី​​មន្ត្រី​នគរបាល​បាន​​ឱ្យ​ដឹង​ថា ក្រុម​ស្ត្រី​​ទាំង​៤នាក់​​ដែល​​ឃាត់ខ្លួន​បាន​នេះ​មាន ១-ឈ្មោះ​ ហ៊ុន មួយ​ជូ អាយុ​២៦​ឆ្នាំ ជា​ម្ចាស់​បន្ទប់ ​២-​ឈ្មោះ​ លី​ន ប៊ុ​ន​ធឿ​ន អាយុ​៣០​ឆ្នាំ ​​៣-​ឈ្មោះ​ នឿ​ន ពៅ អាយុ​១៧​ឆ្នាំ និង​​៤-​ឈ្មោះ​ នឿ​ន ពិសី អាយុ​២៧​ឆ្នាំ ។ ​ពេល​ដែល​ពួក​គេ​កំពុង​​នាំ​គ្នា​លេងបៀ​តង​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ខាងលើ​ ។​ ដោយ​ឆ្លងកាត់​តាម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​នគរបាល​ជំនាញរ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួងមហាផ្ទៃ​ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​​នោះ ​ទើប​ឈាន​​ទៅ​​ធ្វើការ​ឆែកឆេរ​​នៅ​ក្នុង​​បន្ទប់​ផ្ទះ​ជួល ​និង​ឃាត់ខ្លួន​បាន​ក្រុម​ស្ត្រី​ជា​ជនសង្ស័យ​ជួញដូរ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​​​ទាំង​៤​នាក់​នេះ និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​​ពណ៌ស​ថ្លា​ចំនួន​១៦​កញ្ចប់​ រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​នេះ​ ។

​ប្រភពព័ត៌​មាន​​ដដែល​​​​បន្ត​ថា ក្នុង​ចំណោម​ស្ត្រី​​​ទាំង​៤​នាក់​​​ដែល​កម្លាំង​នគរ​បាល​​ឃាត់ខ្លួន​​នេះ​ គឺ​មាន​តែ​ស្ត្រី​ម្នាក់​ ឈ្មោះ​ ហ៊ុន មួយ​ជូ ​ម្នាក់​បុ​ណ្ណោះ​ដែល​ពាក់ព័ន្ធ​ថ្នាំ​ញៀន​ ដែល​បាន​រក​ឃើញ​លាក់​ទុក​នៅ​ជាប់​នឹង​ខ្លួន ​។

ក្រោយ​ពី​​ឆែកឆេរ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ខាងលើ និង​​ឃាត់ខ្លួន​ស្ត្រី​​​​ទាំង​៤​នាក់ រួម​ទាំង​វត្ថុ​តាង​រួច​មក ​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ក្រសួងមហាផ្ទៃ ដើម្បី​​សាកសួរ​ និង​​ធ្វើ​​កំណត់ហេតុ​ចាត់ការ​ទៅ​តាម​នីតិ​វិធី​​ ​​ ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព