ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​ផ្សាយ​ថា «​ត្រឹមតែ​300​ដុល្លារ​អាច​នាំ​តារា​ឡើង​សណ្ឋាគារ​» កញ្ញាឌួ​ង ហ្សូ​រី​ដា ការពារ​តម្លៃ​អ្នកសិល្បៈ​ថា​មិនមែន​ទាំងអស់​ទេ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​ឌួ​ង ហ្សូ​រី​ដា បាន​អំពាវនាវ​ដល់​ទស្សនិកជន​កុំឱ្យ​វាយតម្លៃ​អ្នកសិល្បៈ​ទាំងអស់​ថា​សុទ្ធតែ​មិនល្អ និង​មាន​ជីវភាព​ថ្កុំថ្កើង ដោយសារ​មាន​អ្នក​ចិញ្ចឹម ឬ​លក់ខ្លួន ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​ឌួ​ង ហ្សូ​រី​ដា បាន​អំពាវនាវ​ដល់​ទស្សនិកជន​កុំឱ្យ​វាយតម្លៃ​អ្នកសិល្បៈ​ទាំងអស់​ថា​សុទ្ធតែ​មិនល្អ និង​មាន​ជីវភាព​ថ្កុំថ្កើង ដោយសារ​មាន​អ្នក​ចិញ្ចឹម ឬ​លក់ខ្លួន ។

ទោះជា​យ៉ាងណា​ក៏​ដោយ​កញ្ញា​ឌួ​ង ហ្សូ​រី​ដា មិន​បាន​បដិសេធ​ទេ​ថា អ្នកសិល្បៈ​សុទ្ធតែ​ត្រឹមត្រូវ​ទាំងអស់ ប៉ុន្តែ​មាន​មួយ​ចំនួន​តូច​ដែល​ធ្វើខ្លួន​មិន​ត្រឹមត្រូវ ធ្វើ​ឱ្យ​គេ​វាយតម្លៃ «​ត្រី​មួយ​ស្អុយ គឺ​ស្អុយ​មួយ​កន្ត្រក​» ។

ការ​អំពាវនាវ​របស់​កញ្ញា​ឌួ​ង ហ្សូ​រី​ដា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ថា «​ត្រឹមតែ​៣០០​ដុល្លារ ក៏​អាច​នាំ​តារា​ឡើង​សណ្ឋាគារ​បាន​ដែរ​» ។

បើ​យោង​តាម​ការ​ផ្សាយ​នោះ​ថា ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បម្រើ​ការ​ក្នុង​ពិភព​សិល្បៈ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​មួយ​បញ្ជាក់​ថា តារា​ល្បីឈ្មោះ​លក់ខ្លួន​ត្រឹមតែ​៣០០​ដុល្លារ ដែល​ធ្វើ​ឱ្យ​គេ​នឹក​ស្មាន​មិន​ដល់ ។ ថ្លៃ​ខ្លួន​៣០០​ដុល្លារ​សម្រាប់​ការ​ដេក​ជាមួយ​តារា​មិនមែន​ម៉ែ​យ៉ែ​ម​ចេះ​តែ​កំណត់​តម្លៃ​ទៅ​កាន់​ភ្ញៀវ​ទេ គឺ​ភាគច្រើន​តារា​ខ្លួនឯង​ផ្ទាល់​ដែល​ដាក់​ទៅ​ឱ្យ​ម៉ែ​យ៉ែ​ម​ដើម្បី​ជួយ​រក​ទីផ្សារ ។ ទោះជា​បែប​នេះ​ក្តី ប្រភព​ដ៏​គួរ​ឱ្យ​ទុកចិត្ត​នោះ​មិនដឹង​ពី​មូលហេតុ​នៃ​ការ​ដោះ​ដូរ​ថ្លៃ​ខ្លួន​តារា​ទាប​ដូច្នេះ​ឡើយ ។

ការ​ចុះ​ផ្សាយ​នោះ​ក៏​បាន​សម្ភាស​ជាមួយ​តារា​ជើង​ចាស់​លោក​ទេព រិ​ន​ដា​រ៉ូ​ផង​ដែរ ដោយ​លោក​អះអាង​ថា បញ្ហា​នេះ​រូប​លោក​ផ្ទាល់​ធ្លាប់​ឮ​គេ​និយាយ ត​ៗ​គ្នា ។ លោក​ដា​រ៉ូ​បញ្ជាក់​ថា «​តារា​មិនសូវ​ល្បី គឺ​មាន​តម្លៃ​ពី​២០០​ទៅ​៣០០​ដុល្លារ ហើយ​ប្រសិនបើ​តារា​ណា​ល្បី គឺ​មាន​តម្លៃ​ចន្លោះ​ពី​៣០០​ទៅ​៣០០០​ដុល្លារ​សហរដ្ឋអាមេរិក ។ ប្រសិនបើ​មានការ​ចរចា​ត្រូវរ៉ូវ​គ្នា តារា ល្បី​ៗ គឺ​គេ​អាច​ណាត់ជួប​ជាមួយ​ភ្ញៀវ​ទៅ​គេង​នៅ​ឯ​ក្រៅប្រទេស​ក្រោម​លេស​ចូលរួម​កម្មវិធី ផ្សេង​ៗ​ជាដើម​» ។

ចំណែកឯ​តារា​សម្តែង​តាំងពី​ទស​វត្ស​៦០ អ្នកស្រី​ឌី សា​វ៉េ​ត​មិន​បានដឹង​ពី​តម្លៃ​លក់ខ្លួន​របស់ តារា​ៗ​ត្រឹមតែ​ទឹកប្រាក់​៣០០​ដុល្លារ​នោះ​ទេ ប៉ុន្តែ​អ្នកស្រី​ឆ្ងល់​ថា ហេតុ​អ្វី​តារា ថ្មី​ៗ​មួយ​ចំនួន​ចូល​ពិភព​សិល្បៈ​មិន​ទាន់​បាន​ល្បីឈ្មោះ​ផង​នោះ​មាន​ឡាន​ជិះ  វីឡា​ស្នាក់​នៅ និង​គ្រឿង​សម្ភារ​ប្រើប្រាស់ ទំនើប​ៗ ។

អ្នកស្រី​ឌី សា​វ៉ែត អះអាង​ថា ប្រសិនបើ​ការ​ជួញដូរ​ថ្លៃ​ខ្លួន​តារា​បាន​កំណត់ ច្បាស់​ៗ ហើយ​រីក​សុសសាយ​កាន់តែ​ខ្លាំង​នោះ​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​សិល្បៈ​ទាំងមូល​នា​ពេល​ខាង​មុខ ព្រោះ ក្មេង​ៗ ជំនាន់​ក្រោយ​នឹង​មិន​ហ៊ាន​ប្រឡូក​សិល្បៈ​ទេ​ដោយ​រអា​នឹង​រឿងអាស្រូវ​នោះ ។

ឆ្លើយ​តប​បញ្ហា​នោះ ពិធី​ការិនី និង​ជា​តារា​សម្តែង​នាង ឌួ​ង ហ្សូ​រី​ដា បាន​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​នេះ​ថា «​ខ្ញុំ​ធ្លាប់​បាន​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ​ម្តង​រួច​មក​ហើយ អា​រឿង​ពួក​ម៉ែ​យ៉ែម​យក​រូបថត​តារា ល្បី​ៗ រួម​ទាំង​មាន​រូប​ខ្ញុំ​ដែរ​ទៅ​ដាក់​អាល់​ប៉ុ​ម​លក់​ដូច​ត្រី​-​សាច់​តាម​សណ្ឋាគារ កាស៊ីណូ និង​ក្លឹ​ប​កម្សាន្ត ធំ​ៗ តែ​ពេល​ភ្ញៀវ​ត្រូវការ​បង្វែងដាន​ថា តារា ល្បី​ៗ​រវល់ យក​តារា​នេះ​តារា​នោះ​ជំនួស​វិញ​ទៅ​។ ខ្ញុំ​ទទួលស្គាល់​ថា តារា​មិនមែន​សុទ្ធតែ​ល្អ​ត្រឹមត្រូវ​ទាំងអស់​ទេ តែ​ក៏​មិន​ត្រូវ​វាយតម្លៃ​ត្រី​ស្អុយ​មួយ​ស្អុយ​មួយ​កន្ត្រក​ឱ្យ​សោះ ។ បើ​ចេះ​អីុ​ចឹ​ង​មិនមែន​តារា ល្បី​ៗ​ដែល​គេ​ត្រឹមត្រូវ​ប្រឹងប្រែង​ធ្វើការ​គ្មានថ្ងៃ​សំរាក​ផង រកតែ​ឡាន ទំនើប​ៗ ផ្ទះ​វីឡា​ស្កឹមស្កៃ​នៅ​មិន​បាន​ផង ។ មិន​បាន​សើចយំ​អ្នក​ណា​ទេ តែ​ក៏​កុំឱ្យ​សំញែង​ពេក ។

ខ្ញុំ​សង្ឃឹមថា​តារា ថ្មី​ៗ​នឹង​មិន​ធ្វើ​អ្វី​ហួសហេតុ​ឱ្យ​ស្អុយ​កេរ្តិ៍ឈ្មោះ​ដល់​តារា​ស្រករ​មុន​ទេ ព្រោះ​ពូជ​សិល្បៈ​ខ្មែរ​តែ​មួយ បើ​គេ​ដៀល គឺ​រាលដាល​ទាំងអស់​គ្នា  ឈឺចាប់​បំផុត ពេល​គេ​ដៀល​ថា​អ្នកសិល្បៈ​ថោក​» ៕