ខេត្តស្ទឹងត្រែង ៖ បន្ទាប់ពីការចុះផ្សាយតាមរយៈគេហទំព័រកោះសន្តិភាព ជុំវិញស្ពានមិត្តភាពកម្ពុជា-ចិនសេកុងស្ទឹងត្រែង កំពុងរងនូវការគំរាម និងប្រេះស្រាំពីរថយន្តដឹកទំនិញធុនធំឆ្លងកាត់នោះ កាលពីព្រឹកថ្ងៃទី២៦ ឧសភា ២០១៥ នេះ ក្រុមហ៊ុនចិនសៀង ហៃ គ្រុប រួមជាមួយមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះត្រួតពិនិត្យនៅចំណុចដែលប្រេះស្រាំសសរស្តំទ្រទម្ងន់នៅ ចំពាក់កណ្តាលស្ពាន ។
ខណៈចុះត្រួតពិនិត្យរបស់អ្នកជំនាញនៃក្រុមហ៊ុន សៀង ហៃ គ្រុប ត្រង់ចំណុចសសរស្តំប្រេះស្រាំនោះ គេមិនទាន់សន្និដ្ឋានថាយ៉ាងដូចម្តេចទេ គ្រាន់តែទៅគាស់កកាយត្រង់ចំណុចសសរស្តំប្រេះស្រាំមើលប៉ុណ្ណោះ ។
លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តបានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៦ ឧសភា នេះ ថា ការចុះត្រួតពិនិត្យនេះ មិនមានការសន្និដ្ឋានថា មានការប្រេះស្រាំ ឬយ៉ាងម៉េចទេ គ្រាន់តែធ្វើរបាយការណ៍ជូនក្រសួងសាម៉ី និងរង់ចាំក្រុមមន្ត្រីក្រសួងរបស់លោកមកដល់នៅរសៀលថ្ងៃទី២៦ ឧសភា ថ្ងៃដដែលនេះ ទើបគេហ៊ានសន្និដ្ឋានថា យ៉ាងដូចម្តេច។
ស្របពេលបុគ្គលិកក្រុមហ៊ុន សៀង ហៃ គ្រុប ចុះមកត្រួតពិនិត្យបានរារាំងក្រុមអ្នកសារព័ត៌មានមិនឱ្យផ្តិតយករូបភាព និងបម្រុងឆក់យកកាមេរ៉ាពីអ្នកសារព័ត៌មានទៀត ហាក់បីដូចជាមិនចង់ឱ្យបញ្ចេញរូបភាពនោះទេ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ