អ្វីដែលជាការកែប្រែថ្មីរបស់ CB500F គឺជាការពង្រីកនូវជម្រើសនៃការបើកបរប្រកបដោយក្តីរំភើប ជាមួយនឹងម៉ូតូស្ព័រដែលមានចំណុះម៉ាស៊ីន៤៧១សេសេដ៏ទំនើប ។ រូបរាងនៃភិនភាគដ៏ស្រស់សង្ហារបស់វាមិនត្រឹមតែបង្ហាញពីឥរិយាបថនៃលក្ខណៈ ដែលមានគុណប្រយោជន៍ប៉ុណ្ណោះទេ និងអាចប្រើប្រាស់បានច្រើនយ៉ាងទៀតផង ។
លើសពីនេះទៅទៀត ការរចនាម៉ូដនៃកម្ពស់កែបម៉ូតូប្រើខ្នាតត្រឹមតែ៧៨,៤៨សង់ទីម៉ែត្រប៉ុណ្ណោះ ដែលផ្តល់នូវភាពទូលាយសម្រាប់អ្នកបើកបរក៏ដូចជាអ្នករួមដំណើរផងដែរ ។ វាគឺជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់រួចមកហើយ ទៅនឹងលំដាប់ថ្នាក់នៃចំណុះម៉ាស៊ីនរបស់វា ឬក៏អាចនិយាយបានថា សម្រាប់អ្នកណាម្នាក់ដែលតែងតែស្ងើចសរសើរម៉ូតូស្ព័រខ្នាតកណ្តាលដ៏អស្ចារ្យនេះ ។
លក្ខណៈស្តង់ដារបស់ម៉ូតូរាប់បញ្ចូលអត្រាស៊ីប្រេងឥន្ធនៈ និងការធ្វើតេស្តបញ្ចេញឧស្ម័ន ដែលត្រូវបានទទួលស្គាល់ដោយទីភ្នាក់ងារការពារបិរស្ថានហៅកាត់ថា EPA រីឯប្រសិទ្ធភាពនៃអត្រាស៊ីប្រេងឥន្ធនៈវាអាស្រ័យទៅលើការបើកបរ និងការថែរក្សាយានជំនិះរបស់អ្នកប្រើប្រាស់នៅក្នុងស្ថានភាពផ្លូវ អាកាសធាតុ សម្ពាធកង់ម៉ូតូ ការផ្ទុកអីវ៉ាន់ ទម្ងន់ផ្ទុករបស់អ្នកដំណើរនិងកត្តាផ្សេងៗទៀត ។
លក្ខណៈបច្ចេកទេស
-ប្រភេទម៉ាស៊ីនៈ ចំណុះ៤៧១សេសេ,ម៉ាស៊ីនភ្លោះដំទ្បើងដាក់ស្របគ្នា និងប្រើវត្ថុធាតុរាវស្អំម៉ាស៊ីន
-សឺមីនិងជំហានពីស្តុងៈ ៦៧.០មម x ៦៦.៨មម
-ផលធៀបកម្លាំងៈ ១០.៧ៈ១
-មាន៤ស៊ូបាប់ក្នុងមួយស៊ីទ្បាំង (ប្រភេទអាប់ទ្បាកាមភ្លោះ)
-ប្រអប់លេខៈ ៦វគ្គ
-ខ្នាតសម្បកកង់ៈ មុខ១២០/៧០ZR-១៧M/C
ក្រោយ១៦០/៦០ZR-១៧M/C
-គម្លាតកង់មុខក្រោយៈ ១៤០,៩៧សង់ទីម៉ែត្រ
-កម្ពស់កែបៈ ៧៨,៤៨សង់ទីម៉ែត្រ
-ចំណុះធុងប្រេងឥន្ធនៈ ៈ ១៥,៥លីត្ររាប់ទាំងចំណុះបម្រុងទុក២,៦លីត្រ
-អត្រាស៊ីប្រេងឥន្ធនៈ ៈ ៣០,១៨គីទ្បូម៉ែត្រក្នុងមួយលីត្រ
-ទម្ងន់ម៉ូតូៈ ១៩០,៥គីទ្បូក្រាម
-តម្លៃចេញពីរោងចក្រផលិតៈ ៥.៤៩៩ដុល្លារអាមេរិក
ចែករំលែកព័តមាននេះ