ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ហ្ស៊ីប​រក​ឃើញ​ម៉ាំ​មីអាយុ​ប្រហែល​3.600​ឆ្នាំ​មុន​គ្រិស្ត​សក​រាជ​

10 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ថា​ ក្រុម​អ្នក​បុរាណ​វិទ្យា​ជន​ជាតិ​អេ​ស្ប៉ាញ​ រក​ឃើញ​ម៉ាំមីអេ​ហ្ស៊ីប​ អាយុ​៣.៦០០​ឆ្នាំ​ នៅ​ក្នុង​មឈូស​ឈើ​តុប​តែង​លម្អ​ ដោយ​ក្បូរ​ក្បាច់​ពី​រោម​សត្វ​ដ៏​កម្រ​ក្នុង​ទី​ក្រុង​ឡាក់​ស៊័រ ប្រទេស​អេ​ហ្ស៊ីប ។ លោក​​ម៉ូ​​ហា​ម៉េដ អី​ុ​ប្រូ​ហីុម​ រដ្ឋ​មន្ត្រី​ក្រសួង​វត្ថុ​បុរាណ​ អេ​ហ្សុីប​ ឱ្យ​ដឹង​​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ថា មឈូស​ឈើ​នោះ​មាន​ប្រវែង​២​ម៉ែត្រ​ ទទឹង​៥០​សង្ទី​ម៉ែត្រ​ ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ​

សារ​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ថា​ ក្រុម​អ្នក​បុរាណ​វិទ្យា​ជន​ជាតិ​អេ​ស្ប៉ាញ​ រក​ឃើញ​ម៉ាំមីអេ​ហ្ស៊ីប​ អាយុ​៣.៦០០​ឆ្នាំ​ នៅ​ក្នុង​មឈូស​ឈើ​តុប​តែង​លម្អ​ ដោយ​ក្បូរ​ក្បាច់​ពី​រោម​សត្វ​ដ៏​កម្រ​ក្នុង​ទី​ក្រុង​ឡាក់​ស៊័រ ប្រទេស​អេ​ហ្ស៊ីប ។ លោក​​ម៉ូ​​ហា​ម៉េដ អី​ុ​ប្រូ​ហីុម​ រដ្ឋ​មន្ត្រី​ក្រសួង​វត្ថុ​បុរាណ​ អេ​ហ្សុីប​ ឱ្យ​ដឹង​​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ថា មឈូស​ឈើ​នោះ​មាន​ប្រវែង​២​ម៉ែត្រ​ ទទឹង​៥០​សង្ទី​ម៉ែត្រ​ ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ​ និង​មាន​ពណ៌​ឆើត​ឆាយ​ រួម​ទាំង​មាន​រូប​គំនូរ​រំ​លេច​​ពី​រោម​សត្វ​ដ៏​កម្រ ។

ចំណែក​លោក​អាលី​ អេល-អាស​ហ្វារ៍​ អ្នក​ជំនាញ​ផ្នែក​មាំ​ុមីបុរាណ​របស់​អេ​ហ្សុីប​ ថ្លែង​ថា មឈូស​រក្សា​ទុក​មាំ​ុមីដែល​រក​ឃើញ​នោះ​ ស្ថិត​ក្នុង​រាជ​វង្ស​ទី​១៧​ ឬ​ប្រហែល​៣.៦០០​ឆ្នាំ​ មុន​គ្រិស្ត​សក​រាជ​ ។ តាម​ការ​ត្រួត​ពិនិត្យ​ជា​លើក​ដំបូង​ រួម​ទាំង​ពិនិត្យ​លើ​អក្សរ​ដែល​ចារឹក​នៅ​លើ​មឈូស អ្នក​ជំនាញ​សន្និ​ដ្ឋាន​ថា ជា​មាំ​ុមីរបស់​បុគ្គល​វណ្ណៈ​ខ្ពស់​ក្នុង​យុគ​សម័យ​នោះ​ ។ ចំណុច​ដែល​ប្រទះ​ឃើញ​ គឺ​នៅ​បរ​ិ​វេណ​មាត់​ទន្លេ ប៉ែក​បស្ចិម​ក្នុង​ទី​ក្រុង​ឡាក​់​ស៊័រ ក្បែរ​ផ្នូ​របស់​ព្រះ​រាជិនី​ហាត​ស៊េប​ស៊ុត​ សមា​ជិក​រាជ​វង្ស​ទី​១៨​ ដែល​គ្រប់​គ្រង​អេ​ហ្សុីប​ពី​ឆ្នាំ​ ១៥០២ដល់​១៤៨២ មុន​ គ្រិស្តសករាជ ៕