ព្រោះតែផោមធ្វើឱ្យតារាចម្រៀងអូប៉េរ៉ាម្នាក់បាត់បង់អាជីព ។ វាដូចជារឿងកំប្លែង តែមិនមែនជារឿងកំប្លែងទេ គឺជារឿងពិតកើតឡើងទៅលើតារាចម្រៀងអូប៉េរ៉ាអាមេរិកម្នាក់។ ដោយសារនាងផោមញឹកញាប់ត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ ។ សារព័ត៌មានបរទេសផ្សាយថា នាងអេមីហើបតារាចម្រៀងអូប៉េរ៉ារបស់ក្រុមហ៊ុនNashvile Opera សហរដ្ឋអាមេរិក បានប្ដឹងមន្ទីរពេទ្យFort Cambell Blanchild Army Communitu ទារសំណងចំនួន២,៥លានដុល្លារ កាលពីពេល ថ្មីៗកន្លងមកដោយសារនាងផោមញឹកញាប់ក្រោយពីសម្រាលកូនក្នុងមន្ទីរពេទ្យនោះកាលពីឆ្នាំមុន។ របាយការណ៍បញ្ជាក់ថា ការសម្រាលកូនដោយវះកាត់ប៉ះពាល់សាច់ដុំរន្ធគូទ និងមាត់ស្បូន ដូច្នេះបង្កឱ្យនាងអេមី ហើប ផោមញឹកញាប់ ។
នាងអេមី ហើប បានឱ្យមេធាវីប្ដឹងមន្ទីរពេទ្យនោះដោយបញ្ជាក់ថា ដោយសារតែនាងផោមញឹកញាប់ទើបធ្វើឱ្យនាងត្រូវគេបណ្ដេញចេញពីក្រុមមិនអាចច្រៀងអូប៉េរ៉ាបន្តអាជីពទៀតបាន រួមទាំងធ្វើឱ្យនាងត្រូវអាម៉ាស់មុខ ។
នោះជារឿងក្ដីចម្លែកមួយទាក់ទិននឹងផោម។ លើសពីនេះក៏ចាត់ទុកថាជារឿងចម្លែកមួយដែលការបាត់បង់អាជីពព្រោះតែផោម ។ ប្រភពព័ត៌មានមិនបានបញ្ជាក់ថាតើផោមញឹកញាប់ធ្វើឱ្យប៉ះពាល់អ្វីខ្លះ វាជះក្លិនដល់អ្នករួមការងារ ឬក៏ប៉ះពាល់ការច្រៀងទើបនាងអេមី ហើប ត្រូវគេបញ្ឈប់ពីការងារ ៕
ចែករំលែកព័តមាននេះ