ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្តវិធី​សាស្ត្រ​3​ចំណុច​ជួយ​បង្កើន​ថាម​ពល​សិច​

10 ឆ្នាំ មុន

​​​និយាយ​ពី​ជី​វិត​លើ​គ្រែ គូ​ស្វា​មី​ភរិ​យា​ទាំង​អស់​រមែង​ជួប​ភាព​មិន​ទៀង​ទាត់​​​ (ជួន​បាន​ល្អ​ តែ​ជួន​មិន​បាន​ល្អ​)​។ ប៉ុន្តែ​មាន​វិ​ធី​ច្រើន​យ៉ាង​ដើម្បី​​ជំ​រុញ​ឱ្យ​មាន​ភាព​ស្និទ្ធ​ស្នាល ។ ខាងក្រោម​នេះ​ជា​វិធី​សាស្ត្រ​៣​ចំណុច​ដែល​យើង​សង្ឃឹម​ថា​​អាច​ជួយ​​ជំ​រុញ​ថាម​ពល​សិច​របស់​អស់​លោក​អ្នកបាន​ ៖

​​​និយាយ​ពី​ជី​វិត​លើ​គ្រែ គូ​ស្វា​មី​ភរិ​យា​ទាំង​អស់​រមែង​ជួប​ភាព​មិន​ទៀង​ទាត់​​​ (ជួន​បាន​ល្អ​ តែ​ជួន​មិន​បាន​ល្អ​)​។ ប៉ុន្តែ​មាន​វិ​ធី​ច្រើន​យ៉ាង​ដើម្បី​​ជំ​រុញ​ឱ្យ​មាន​ភាព​ស្និទ្ធ​ស្នាល ។ ខាងក្រោម​នេះ​ជា​វិធី​សាស្ត្រ​៣​ចំណុច​ដែល​យើង​សង្ឃឹម​ថា​​អាច​ជួយ​​ជំ​រុញ​ថាម​ពល​សិច​របស់​អស់​លោក​អ្នកបាន​ ៖

១- ត្រូវ​ពិ​និត្យ​មើលលើ​របប​អា​ហារ​ដែល​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​ ៖
អ្នក​ប្រ​ហែល​ជា​មិន​បាន​គិត​ទេ​ថា អ្វី​ដែល​អ្នក​ទទួល​ទាន​មាន​ឥទ្ធិ​ពល​​លើ​ជី​វិត​សិច​ ។ របប​អា​ហារ​និង​សិច​គឺ​ធ្វើ​ដំណើរ​ទៅ​ទាំង​ព្រម​គ្នា។
អា​ហារ​គ្មាន​ថាម​ពល​=គ្មាន​ជី​វិត​សិច​ ។ ថាម​ពល​បាន​មក​ពី​អ្វី​ដែល​អ្នក​ទទួល​ទាន ។​ អ្នក​កាន់​តែ​មាន​ភាព​ហត់​​​នឿយ​ ចំណង់​សិច​របស់​អ្នក​ក៏​កាន់​តែ​ថយ​ចុះ​ផង​ដែរ ។ ដូច្នេះ​គន្លឹះ​សំ​ខាន់​គឺ​​ទទួល​ទាន​អា​ហារ​ណា​ដែល​បង្កើត​ថាម​ពល ។​ អ្នក​អាច​ផ្តោត​លើ​អា​ហារ​ដែល​មាន​ប្រូ​តេអុីន​គ្រប់​គ្រាន់ ផ្លែ​ឈើ​ស្រស់​ៗ​និង​បន្លែ​ពណ៌​បៃ​តងជា​ដើម​ ។ ខ្លាញ់​ល្អ​ក៏​សំ​ខាន់​ណាស់​ដែរ ដ្បិត​វា​បាន​ជួយ​ចិញ្ចឹម​ខួរ​ក្បាល​របស់​យើង​ ។ ​នៅ​ពេល​ខួរ​ក្បាល​មាន​ថាមពល ការ​ចាប់​ផ្តើម​សិច​ក៏​ល្អ​ដែរ ។ ដូច្នេះ​សូម​ទទួល​ទាន​អា​ហារ​ដែល​រាង​កាយ​និង​ខួរ​ក្បាល​ត្រូវ​ការ​ ។ សណ្តែកមាន​ប្រេង ​ខ្លាញ់​ត្រី ប្រេង​អូ​លីវ ប្រេង​ដូង​និង​ផ្លែ​ប៊័រ​សុទ្ធ​តែ​ជា​​ប្រ​ភព​សម្បូ​រ​ដោយ​ខ្លាញ់ល្អ​ផ្តល់លំ​នឹង​ដល់​រាង​កាយ ។​

២- គ្រប់​គ្រង​ Stress​ឱ្យ​បាន​និង​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​រឿង​អ្វី​មួយ​ ៖​
ប្រ​សិន​ជា​អ្នក​ហត់​នឿយនឹង​ការ​ងារ​ពេញ​មួយ​ថ្ងៃ​ សិច​នឹង​ក្លាយ​ជា​រឿង​ចុង​ក្រោយ​គេ​ក្នុង​ចិត្ត​របស់​អ្នក ។ តែ​យ៉ាង​ណា នេះ​គឺ​ជា​រឿង​ធម្ម​តា​ ​។​ Stress​​គឺ​​ជា​កំពូល​ថ្នាំ​ដែល​សម្លាប់​ជី​វិត​សិច​ ហើយ​បញ្ហា​នេះ​​ គូ​ស្វា​មី​ភរិ​យា​មួយ​ចំ​នួន​ពិត​ជា​បាន​ដឹង ។​ បន្ថយ​ Stress​​ក្នុង​​ចិត​្ត​គឺ​ជា​មធ្យោ​បាយ​មួយ​ជួយ​ឱ្យ​ជី​វិត​សិច​បាន​ល្អ​ប្រ​សើរ ។​ អ្នក​អាច​ធ្វើ​បែបនេះ​បាន​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​អ្វី​មួយ​ក្នុង​ចិត្ត ។ នេះ​មានន័យ​ថា ស្ថិត​ក្នុង​ពេល​បច្ចុប្បន្នអ្នក​គួរ​​គិត​តែ​បញ្ហា​ក្នុង​បច្ចុប្បន្ន​បាន​ហើយ​ ។ មិន​ត្រូវ​​បណ្តោយ​ខ្លួន​ឱ្យលង់​​ជាប់​ផុងស្លុង​គិត​រឿងពី​ម្សិល​មិញ​​ឬ​ថ្ងៃ​ស្អែក​ដែល​ស្មុគ​ស្មាញនោះទេ​ ។ ប្រ​សិន​ជា​អាច​ធ្វើ​បាន​ នោះ​ចិត្ត​អ្នក​នឹង​គ្មាន​ការ​ជំ​ពាក់ ​បាត់​អស់ Stress ​​​ហើយ​ទី​បំផុត​​​ទទួល​បាន​ភាព​រីក​រាយ​ក្នុង​​ជី​វិត​សិច​មិន​ខាន ។ ក្នុង​ពេល​ចិត្ត​របស់​អ្នក​កាន់​តែ​ផ្តោត​​លើ​រឿង​កំពុង​ធ្វើ​បច្ចុប្បន្ន​ជា​ពិ​សេស​អំ​ឡុង​ពេល​រួម​សិច​ អ្នក​ពិត​ជា​ទទួល​បាន​ភាព​សប្បាយ​រីក​រាយ​មិន​ខាន ។​

៣-ហាត់​ប្រាណ​ជា​មួយ​ដៃ​គូ​ស្នេហ៍​របស់​ខ្លួន ៖
ការ​ធ្វើ​សកម្ម​ភាព​ហាត់​ប្រាណ​បែក​ញើស​ជា​មួយ​ដៃ​គូ​ស្នេហ៍​គឺ​ប្រ​សើរ​ជាង​​ការ​ហាត់​ប្រាណ​តែ​ម្នាក់ឯង ។ ការ​​ចេញ​ទៅ​រត់​ឬ​ជិះ​កង់​ជា​មួយ​គ្នា​ជា​ចំណុច​ល្អ​មិន​អាច​ខ្វះ​បាន​ ដ្បិត​វា​មិន​ត្រឹម​តែ​ជួយ​បង្កើន​​ថាម​ពល​ប៉ុណ្ណោះ​ទេ តែ​វា​ជួយ​ឱ្យ​អ្នក​ទទួល​បាន​ពេល​វេលា​ស្និទ្ធ​ស្នាល​​​ជា​មួយ​គ្នា​​ទៀត​ផង ។ ​អ្វី​ទាំង​នេះ​គឺ​ជា​ឈ្នាន់​ឈាន​ទៅ​រក​ជី​វិត​សិច​ដែលល្អ​ប្រ​សើរ​ជាង​មុន ។ ការ​ហាត់​ប្រាណ​បាន​បញ្ចេញ​នូវ​អ័​រ​ម៉ូននិង​សារ​ធាតុ​គី​មី​ក្នុង​រាង​កាយ​គ្រប់​ប្រ​ភេទ​ទាំង​អស់ ៕