ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹម សុខា​ បា្រប់​បាតុករ​​នៅ​មុខ​តុលា​ការ​កុំឲ្យ​ប្រើ​អំពើ​ហិ.ង្សា

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ អនុប្រធាន​គណបក្សសង្គ្រោះជាតិ ​លោក កឹម សុខា​ បានបា្រប់ក្រុមបាតុករ​ជាច្រើននាក់ ​ដែលកំពុងឈរបិទផ្លូវមុខ​សាលាដំបូងរាជធានីភ្នំពេញ​ កុំឲ្យប្រើ​អំពើហិ.ង្សា និង ទាមទារឲ្យ​ដោះលែងមេសហជីព និងមនុស្សមួយ​ចំនួន ដែលសមត្ថកិច្ចចាប់ខ្លួន​កាលពីថ្ងៃទី០២ ​មករា ​២០១៤ ។

ការស្នើរបស់​មេបក្សប្រឆាំងរូបនេះ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣​ មករា ២០១៤​ ខណៈលោកបានទៅចូលរួម​ជាមួយបាតុករ​ជាច្រើននាក់ ដែលកំពុង​ឃ្លំាមើល​ និងតវ៉ាទាមទារ​ឲ្យមាន​ការ​

រាជធានីភ្នំពេញ​៖ អនុប្រធាន​គណបក្សសង្គ្រោះជាតិ ​លោក កឹម សុខា​ បានបា្រប់ក្រុមបាតុករ​ជាច្រើននាក់ ​ដែលកំពុងឈរបិទផ្លូវមុខ​សាលាដំបូងរាជធានីភ្នំពេញ​ កុំឲ្យប្រើ​អំពើហិង្សា និង ទាមទារឲ្យ​ដោះលែងមេសហជីព និងមនុស្សមួយ​ចំនួន ដែលសមត្ថកិច្ចចាប់ខ្លួន​កាលពីថ្ងៃទី០២ ​មករា ​២០១៤ ។

ការស្នើរបស់​មេបក្សប្រឆាំងរូបនេះ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣​ មករា ២០១៤​ ខណៈលោកបានទៅចូលរួម​ជាមួយបាតុករ​ជាច្រើននាក់ ដែលកំពុង​ឃ្លំាមើល​ និងតវ៉ាទាមទារ​ឲ្យមាន​ការ​ដោះលែង ​លោក វ៉ន ពៅ ​ប្រធានសមាគម​ប្រជាធិបតេយ្យឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋ​ និង មនុស្សមួយ​ចំនួនទៀត​ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព ​លោក កឹម សុខា ​បានមានវត្តមាន​នៅតុលាការតែប៉ុន្មាននាទី​ប៉ុណ្ណោះ ​ក៏ឡើង​រថយន្តទៅវិញ ។

សេចក្តីរាយការណ៏​បានបន្តថា​ មកដល់ម៉ោង១០​និង៤៨នាទីព្រឹកថ្ងៃសុក្រនេះ​ កំណាត់ផ្លូវមុខសាលាដំបូង​រាជធានីភ្នំពេញ ​មិនទាន់បើកដំណើរ​ការឡើងវិញនៅឡើយទេ ។

ចំណែក​សមត្ថកិច្ចចម្រុះនោះវិញ ក៏ត្រូវបានគេដាក់បន្ថែម​ ដើម្បីពង្រឹងសន្តិសុខ​យ៉ាងតឹងតែង ៕