ខេត្តព្រះវិហារ ៖ វត្តអត្តខាត់មួយកន្លែងឈ្មោះវត្ត សុវណ្ណរតនៈ ហៅវត្តអូរទ្រលោក ស្ថិតក្នុងភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ជាវត្តបានកសាងឡើងអស់រយៈកាលជាង១០ឆ្នាំមកហើយ ដែលមានពុទ្ធបរិស័ទចំណុះជើងវត្តដល់ទៅ៥ភូមិ និងមានប្រជាពលរដ្ឋរស់នៅចំណុះជើងវត្តជិតមួយពាន់គ្រួសារ ប៉ុន្តែពុំមានលទ្ធភាពក្នុងការកសាងទីអារាមមួយនេះឱ្យចេញជារូបរាងសម្រាប់បានប្រើប្រាស់ក្នុងពិធីបុណ្យទានឡើយ ទើបពេលនេះព្រះចៅអធិការវត្តព្រះនាមអៀម ទៀន, អាជ្ញាធរឃុំរមទម និងប្រជាពលរដ្ឋចំណុះជើងវត្តបានអំពាវនាវរកសប្បុរសជន ដើម្បីជួយដល់ទីអារ៉ាមនេះផង។
ព្រះចៅអធិការវត្តសុវណ្ណរតនៈបានមានថេរដីកាឱ្យដឹងថា ដោយហេតុពលរដ្ឋខ្មែរនៅក្នុងតំបន់នោះ មានជីវភាពក្រីក្រពុំមានលទ្ធភាពក្នុងការអភិវឌ្ឍន៍អារាមមួយនេះឱ្យបានសមរម្យ ។
លោកប្រាក់ ថន បានបញ្ជាក់ទៀតថា វត្តមួយនេះពិតជាជួបនឹងភាពអត្តខាត់ខ្លាំងណាស់ ព្រោះឃុំរមទមមានពលរដ្ឋជិតមួយពាន់គ្រួសារក៏ពិតមែន ប៉ុន្តែពលរដ្ឋក្នុងឃុំមួយនេះសុទ្ធតែជាអ្នកក្រីក្រ ដែលពុំមានលទ្ធភាពធ្វើការអភិវឌ្ឍទីអារាមនេះឡើង ។
ចែករំលែកព័តមាននេះ