ក្នុងអំឡុងពេលដុំពកសុដន់របស់អ្នកលូតលាស់ក្បាលសុដន់រីកធំ គឺជាមុខងាររបស់អ័រម៉ូនEstrogen ។ ដុំពកសុដន់ចាប់ផ្តើមលូតលាស់វិវឌ្ឍន៍ជារូបរាងឈានដល់ទម្រង់ពេញលេញក្នុងវ័យអាយុ២១ឆ្នាំ អ្នកគួរចងចាំថា ក្នុងអំឡុងពេលនេះស្ត្រីមិនគួរសម្រកទម្ងន់ទេ ព្រោះវាអាចពន្យារពេលនៃការលូតលាស់ដុំពកនៃសុដន់ធ្វើឱ្យខូចទ្រង់ទ្រាយ និងទំហំ ។
ចូរកុំតមអាហារ ! អ្នកគួរទទួលទានប្រភពនៃសារជាតិចិញ្ចឹមសំខាន់ៗទាំងអស់ដែលជាអាហារផ្តល់សុខភាពដូចជា ស៊ុត ទឹកសណ្តែក ទឹកដោះគោ និងខ្លាញ់ល្អបានមកពីត្រីសមុទ្រ និងប្រេងអូលីវ ព្រោះអាហារទាំងនេះមានកម្រិតប្រូតេអុីនខ្ពស់ ហើយសរីរាង្គរបស់អ្នកត្រូវការអាហារទាំងនេះក្នុងការលូតលាស់ធំធាត់របស់សុដន់ ។
វិធីថែរក្សាដើមទ្រូងរបស់អ្នក ៖
ចូរអ្នកជ្រើសរើសអាវក្នុងណាដែលត្រូវជាមួយនឹងទំហំនិងទម្រង់សុដន់ ពីព្រោះទំហំដើមទ្រូងនឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងអំឡុងពេលនេះ ដូច្នេះអ្នកអាចនឹងត្រូវការផ្លាស់ប្តូរទំហំអាវក្នុងច្រើនជាងធម្មតា ។ ពេលលេងកីឡា អ្នកគួរតែពាក់អាវក្នុងដែលមានទំហំត្រូវនឹងដើមទ្រូងដើម្បីការពារកុំឱ្យសុដន់យារធ្លាក់ ៕
ចែករំលែកព័តមាននេះ