ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រួ​សារ​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាត់​បង់​ជីវិត​ប្ដី​ប្រពន្ធ​កូន​ក្នុង​ផ្ទៃ ​ឯ​កូន​ស្រី​ ២​នាក់​ទៀត​រង​របួស​ធ្ងន់​

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ​៖ គ្រួ​សារ​មួយ​បាន​ជួប​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់​​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​ផ្សារ​កណ្ដាល​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែត​ ខណៈ​ដែល​ជិះ​ម៉ូតូ​បុក​រថ​យន្ត​ដឹក​កុង​តឺ​ន័រ​ពី​ក្រោយ​ក្នុង​ពេល​ឡើង​ជែង ប​ណ្ដាល​ឲ្យ​ស្លា.ប់​ប្ដី​ប្រពន្ធ​កូន​ក្នុង​ផ្ទៃ ​និង​កូន​ស្រី​តូចៗ ​២​នាក់​ទៀត រង​រ​បួស​ធ្ងន់​ ដែល​ហេតុ​ការណ៍​នេះ បា​ន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​២ ​និង​ ២៧​នាទី ​រសៀល​ថ្ងៃទី​១២ ​តុលា ​២០១៣។​

ក្រុង​ប៉ោយ​ប៉ែត ​៖ គ្រួ​សារ​មួយ​បាន​ជួប​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់​​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​ផ្សារ​កណ្ដាល​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែត​ ខណៈ​ដែល​ជិះ​ម៉ូតូ​បុក​រថ​យន្ត​ដឹក​កុង​តឺ​ន័រ​ពី​ក្រោយ​ក្នុង​ពេល​ឡើង​ជែង ប​ណ្ដាល​ឲ្យ​ស្លាប់​ប្ដី​ប្រពន្ធ​កូន​ក្នុង​ផ្ទៃ ​និង​កូន​ស្រី​តូចៗ ​២​នាក់​ទៀត រង​រ​បួស​ធ្ងន់​ ដែល​ហេតុ​ការណ៍​នេះ បា​ន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​២ ​និង​ ២៧​នាទី ​រសៀល​ថ្ងៃទី​១២ ​តុលា ​២០១៣។​

គ្រួ​សារ​រង​គ្រោះ​ខាង​លើ ​បុរស​ជា​ប្ដី​ឈ្មោះ ​ឈូក ​សុខ​ហ៊ីង ​អាយុ​ ៣១​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ ​បារាំង​ អា​យុ ២​៥​ឆ្នាំ​ និង​កូន​ក្នុង​ផ្ទៃ​ អ្នក​ស្រុក​ប្រា​ប់ថា​ ប្រហែល​ជា ​៧​ខែ ​បាន​ស្លាប់​ ចំណែក​កូន​ស្រី​ ២​នាក់​ ដែល​រួម​ដំណើរ​ម្នាក់​ឈ្មោះ ​ហ៊ីង ​សុ​ជា ​អាយុ​ ៦​ឆ្នាំ និ​ង​ម្នាក់​ទៀត​អាយុ​ ៣​ឆ្នាំ ​មិន​ស្គាល់​អត្ត​សញ្ញាណ​ ក៏​បាន​រង​របួស​ធ្ងន់​ធ្ងរ​ផង​ដែរ ​គឺ​នាង​តូច​ជាង​គេ​ដង្ហើម​ចង្រឹត​ត្រូវ​បាន​រថ​យន្ត​សង្រ្គោះ​របស់​អង្គ​ការ​កាំ​ម៉ា​ ដឹក​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែត។ គ្រួ​សារ​នេះ ​ស្នាក់​នៅ​ក្នុង​ភូមិ​កើត​ហេតុ ​ដោយ​ជន​រង​គ្រោះ​ជា​ប្ដី​ជា​អ្នក​រត់​ម៉ូតូ​ឌុប។​

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​ សេរី​ឆ្នាំ​២០០៤​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ​ភ្នំ​ពេញ ​០១F.​៨០៥២​ ដឹក​ប្រពន្ធ​ និង​កូន ​មក​ពី​ទិស​ខាង​លិច ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថ​យន្ត​ដឹក​កុង​តឺន័រ​ពី​ក្រោយ​ជ្រុង​ខាង​ឆ្វេង​ ដោយជា​ប់​សក់​ជន​រង​គ្រោះ​នៅ​នឹង​ដែក​ជ្រុង​រថ​យន្ត​ បន្ទាប់​មក​ក៏​ដួល​បោក​ក្បាល​ស្លាប់​ទាំង ​២​នាក់ ​រួម​ទាំង​កូន​ក្នុង​ផ្ទៃ​យ៉ាង​អាណោច​អាធ័ម​ ហើយ​កូន​ស្រី ​២​នាក់ ​ក៏​របួស​ធ្ងន់​។

ចំណែក​រថ​យន្ត​កុង​តឺ​ន័រ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ចង្កូត​ឆ្វេង ​ពណ៌​ស ​ពាក់​ស្លាក​លេខ ​បាត់​ដំបង​ ៣A.​១១៧៨​ បើក​បរ​ដោយ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ ​ព្រោះ​ក្រោយ​កើត​ហេតុ​បាន​គេច​ខ្លួន​បាត់។​

តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថ​យន្ត​កុង​តឺ​ន័រ ​និង​ម៉ូតូ​ បាន​បើក​ស្រប​ទិស​គ្នា​ពី​លិច​ទៅ​​កើត ​ស្រាប់​តែ​មាន​រថ​យន្ត​ឡិច​ស៊ីស​កូន​កាត់​ពណ៌​ខ្មៅ ​១​គ្រឿង ​ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ ​២I.​១៧៤៧ ​បើក​ពី​ក្រោយ​ស្រប​ទិស​គ្នា​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ដោយ​ម៉ូតូ​រង​គ្រោះ​ឡើង​ជែង​រថ​យន្ត​ដឹក​កុង​តឺ​ន័រ​ ក៏​បាន​រេ​ចង្កូត​បុក​រថ​យន្ត​ដឹក​កុង​តឺ​ន័រ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ និង​របួស​រដូក​រណែល​ពេញ​ផ្លូវ​តែ​ម្ដង។​

ប្រភព​ខ្លះ​សង្ស័យ​ថា​ អាច​ដោយ​សារ​ពេល​ម៉ូតូ​ឡើង​ជែង​រថ​យន្ត​ធំ​បាន​ប៉ះ​រថ​យន្ត​ឡិច​ស៊ីស​ ទើប​រេ​ចង្កូត​ងាក​មក​រក​ស្ដាំ​វិញ ក៏​​ទៅ​បុក​រថ​យន្ត​ដឹក​កុង​តឺន័រ​នោះ ​ពេញ​ទំ​ហឹង។ ​រថ​យន្ត​ឡិច​ស៊ីស​ជាប់​ពាក់​ព័ន្ធ​ក្រោយ​កើត​ហេតុ​ មាន​ស្រ្តី​ម្នា​ក់​បាន​ឡើង​បើក​បន្ត​ដំណើរ​ទៅ​ទិស​ខាង​កើត​ តែ​ត្រូវ​សមត្ថ​កិច្ច​តាម​ឃាត់​មក​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​ ជា​មួយ​រថ​យន្ត​ដឹក​កុង​តឺ​ន័រ ​និង​ម៉ូតូ។ ​

តាម​សមត្ថ​កិច្ច​បាន​ប្រាប់​ថា ​ហេតុ​ការណ៍​ខាង​លើ​ម៉ូតូ​រង​គ្រោះ​ក្រោយ​ពី​បុក​រថ​យន្ត​ដឹក​កុង​តឺ​ន័រ​ស្លាប់​ ក៏​ខ្ទាត​ម៉ូតូ​ទៅ​ចូល​រថ​យន្ត​ឡិច​ស៊ីស​តែ​ប៉ុណ្ណោះ ​ដោយ​រថ​យន្ត​ឡិច​ស៊ីស​មិន​បាន​បុក​ម៉ូតូ​រង​គ្រោះ​ទេ​។ ចំណែក​សព​ជន​រង​គ្រោះ​​ត្រូវ​បាន​សាច់​ញាតិនាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី៕​