ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣នាក់ ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងនៅពេលជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ តែពេលនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថាជនសង្ស័យ៣នាក់មាន១-ឈ្មោះ ម៉ៅ សារ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ ២-ឈ្មោះ ទិត្យ ចាន់លី ភេទប្រុស អាយុ៣៦ឆ្នាំ ៣-ឈ្មោះ ឃួន ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា ក្រោយទទួលបណ្តឹងឈ្មោះ ឈៀ ឋាន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានប្តឹងពាក់ព័ន្ធជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូនៅពេលជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ ហើយជនសង្ស័យបានឆ្លៀតឱកាសយកម៉ូតូជនរងគ្រោះ១គ្រឿង កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅសង្កាតផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថកក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសម៉ូតូ១គ្រឿងម៉ាក់ហុងឌ្រីមគ្មានផ្លាក់លេខ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសួនមាត់ស្ទឹងស្ថិតភូមិបី សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ។
ចែករំលែកព័តមាននេះ