ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករប្រមូលផលស្រូវធ្ងន់នាងខុនឆ្នាំនេះ១តោនតំលៃ៨៨ម៉ឺនរៀលតម្លៃប្រសើរជាងឆ្នាំមុន នៅពេលមន្ត្រីជំនាញចុះពិនិត្យទីផ្សារស្រូវ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅស្រុកមង្គលបូរី។
លោក ប៉ុក ឡៃជី ប្រធានមន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅពេលដែលប្រជា
កសិករប្រមូលផលស្រូវធ្ងន់ប្រភេទនាងខុន មន្ត្រីជំនាញបានចុះពិនិត្យតាមដានទីផ្សារនិងតំលៃស្រូវឃើញថាស្រូវនាងសើមឈ្មួញទិញ១តោនតំលៃ៨៨៥.៧៥០រៀលបើប្រៀបធៀបឆ្នាំមុនតំលៃមិនខុសគ្នាទេប្រសើរឡើងនៅពេលកំពុងប្រមូលផលនៅស្រុកមង្គលបូរី។
លោកបានបញ្ជាក់ថា នៅអំឡុងខែធ្នូ ឆ្នាំ២០២៤នេះប្រជាកសិករនៅខេត្តបន្ទាយមានជ័យកំពុងប្រមូលផលស្រូវផ្ការំដួលសើមឈ្មួញទិញ១តោនតំលៃ១,២៩៣.១៥០រៀល និងស្រូវនាងខុនសើម១តោនតំលៃ៨៨៥.៧៥០រៀល ដែលឈ្មួញក្នុងស្រុកទិញដាក់តាមរោងម៉ស៊ីនក្នុងស្រុកសម្រាប់កិនលក់។
ប្រជាកសិករបានសំណុំពរដល់អាជ្ញាធរខេត្តនិងមន្ត្រីជំនាញធ្វើយ៉ាងណាត្រូវពង្រឹងទីផ្សារស្រូវនៅពេលដែលប្រជាកសិករប្រមូលផលដំបូងបានតិចតួចឈ្មួញអោយតម្លៃខ្ពស់ពេលប្រជាកសិករសម្រុកប្រមូលផលច្រើនឈ្មួញបញ្ចុះតំលៃដោយយកឡេះស្រូវជាប់សំណើមនិងស្រូវលាយតាមមាត់ឈ្មួញថាសុំកុំអោយកើតមានបើមានត្រូវមានចំណាត់តាមច្បាប់កុំអោយមានជាទំលាប់អាក្រក់ធ្វើប៉ៈពាល់ដល់ជីវិភាពប្រជាកសិករ៕
ចែករំលែកព័តមាននេះ