ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើទាំង​៦នេះ! ​ប៉ាប៉ា​មិនប្រយ័.ត្ន នឹងប៉ះពា.ល់ដល់កូនខ្លាំងណាស់

11 ម៉ោង មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើដែលអ្នកគួរតែប្រយ័ត្ន ទើបមិនប៉ះពាល់ដល់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ? នៅពេលដែលលោកឪពុកតែងឲ្យអ្នកម្តាយមានផ្ទៃពោះនៅក្នុងតែចង្ក្រានបាយយូរ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ ព្រោះតែផ្សែងដែលមានក្នុងនោះ។ ដូចនេះ លោកឪពុកគួរតែជួយអ្នកម្តាយធ្វើម្ហូបខ្លះ មិនគួរឲ្យនៅក្នុងនោះយូរឡើយ…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើដែលអ្នកគួរតែប្រយ័ត្ន ទើបមិនប៉ះពាល់ដល់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?

នៅពេលដែលលោកឪពុកតែងឲ្យអ្នកម្តាយមានផ្ទៃពោះនៅក្នុងតែចង្ក្រានបាយយូរ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ ព្រោះតែផ្សែងដែលមានក្នុងនោះ។ ដូចនេះ លោកឪពុកគួរតែជួយអ្នកម្តាយធ្វើម្ហូបខ្លះ មិនគួរឲ្យនៅក្នុងនោះយូរឡើយ ទើបអាចការពារសុខភាពកូនក្នុងផ្ទៃបាន។

លោកឪពុកមិនគួរឲ្យអ្នកម្តាយបន្តលាងបន្ទប់ទឹកទេ ព្រោះក្លិននៃសាប៊ូ និងសារធាតុទាំងនោះ ក្រោយពេលដែលហិតយូរទៅ អាចធ្វើឲ្យកូនក្នុងផ្ទៃមានគ្រោះថ្នាក់ខ្លាំង។ ដូចនេះ លោកឪពុកគួរតែស្ម័គ្រចិត្តធ្វើជំនួស ទើបអាចការពារសុខភាពកូនក្នុងផ្ទៃបាន។

លោកឪពុកមិនគួរទុកពុកមាត់ឡើយក្នុងកំឡុងពេលដែលអ្នកម្តាយមានផ្ទៃពោះ ព្រោះមេរោគអាចផ្ទូកក្នុងពុកមាត់នោះ។ នៅពេលដែលអ្នកថើបគ្នាជាមួយអ្នកម្តាយ មេរោគនឹងអាចចូលទៅក្នុងអ្នកម្តាយ ដោយអាចធ្វើឲ្យរូបរាងកូនក្នុងផ្ទៃលូតលាស់មិនគ្រប់ជ្រុងជ្រោយឡើយ។

នៅពេលដែលអ្នកម្តាយមានផ្ទៃពោះ លោកឪពុកមិនគួរនៅតែចង់រួមភេទឡើយ ជាពិសេស ក្នុងដំណាក់កាលមានផ្ទៃពោះដំបូង និងពេលជិតដល់ខែកើត។ នៅពេលដែលអ្នកនៅតែបន្តរួមភេទច្រើន នឹងធ្វើឲ្យមេរោគអាចចូលរាងកាយអ្នកម្តាយ ដោយអាចធ្វើឲ្យកូនកើតមិនគ្រប់រូបរាង ឬអាចកើតមុនខែបាន។ ដូចនេះ លោកឪពុកគួរតែគ្រប់គ្រងអារម្មណ៍ខ្លួនឲ្យបាន ទើបអាចធានាពីសុវត្ថិភាពកូនក្នុងផ្ទៃ។

នៅពេលដែលប៉ាប៉ាជក់បារី កូនក្នុងផ្ទៃនឹងប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះផ្សែងបារីពោរពេញទៅដោយសាធាតុគីមី។ អ្នកម្តាយហិតច្រើន នឹងធ្វើឲ្យទារកក្នុងផ្ទៃមិនមានសុវត្ថិភាពឡើយ។

ប៉ាប៉ាគ្រប់រូបគួរតែយល់ដឹងពីដំណាក់កាលនៃការសម្រាលកូនរបស់ម៉ាក់ៗ ព្រោះការយល់ដឹងពីរបៀបទាំងនេះ អាចធ្វើឲ្យអ្នកម្តាយមានចិត្តស្ងប់បាន ដោយសារតែប៉ាៗអាចជួយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់អ្នកម្តាយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ