ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាតស៊ូណាស់ ! អតីតប៉ូលិសស្រី ក្រោយចូលនិវត្តន៍ប្រកបរបរលក់ប្រហិតតាមដងផ្លូវយ៉ាងសាមញ្ញ

12 ម៉ោង មុន

ពិតជា​ស្ត្រី​គំនូរ​ក្នុង​ដួងចិត្ត​មហាជន ស្ត្រី​ម្នាក់​ដើរតួ​នាទី​ជា​ម្តាយ ជា​មន្ត្រី​ប៉ូលិស និង​អ្នកជា​ប្រកប​មុខរបរ​លក់​ប្រហិត​ទៀត ដើម្បី​ចិញ្ចឹម​កូនប្រុស​ស្រី​អោយ​ធំធាត់ ខណៈ​នា​ពេល​បច្ចុប្បន្ន ស្ត្រី​រូប​នេះ​បាន​ចូល​និវត្តន៍​ពី​ការងារ និង​ឆ្លៀត​លក់​ប្រហិត​ដល់​យប់​រំលង​អធ្រាត្រ​មិន​ខ្លាច​នឿយហត់ ។ ជា​ការ​ពិត…

ពិតជា​ស្ត្រី​គំនូរ​ក្នុង​ដួងចិត្ត​មហាជន ស្ត្រី​ម្នាក់​ដើរតួ​នាទី​ជា​ម្តាយ ជា​មន្ត្រី​ប៉ូលិស និង​អ្នកជា​ប្រកប​មុខរបរ​លក់​ប្រហិត​ទៀត ដើម្បី​ចិញ្ចឹម​កូនប្រុស​ស្រី​អោយ​ធំធាត់ ខណៈ​នា​ពេល​បច្ចុប្បន្ន ស្ត្រី​រូប​នេះ​បាន​ចូល​និវត្តន៍​ពី​ការងារ និង​ឆ្លៀត​លក់​ប្រហិត​ដល់​យប់​រំលង​អធ្រាត្រ​មិន​ខ្លាច​នឿយហត់ ។

ជា​ការ​ពិត កាលពី​នៅ​អំឡុង​ពេល​បំពេញការងារ​ជា​ប៉ូលិស​នោះ ស្ត្រី​ចំណាស់​រូប​នេះ​ពេល​ថ្ងៃ​បំពេញការងារ​ជា​ប៉ូលិស ពេល​យប់​ឡើង​ទំនេរ​ឆ្លៀត​លក់​ប្រហិត ពង​ទា​កូន និង​ភេសជ្ជៈ​ផ្សេង​ៗ​ដល់​ម៉ោង​២​រំលង​អធ្រាត្រ​ក៏​មាន នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​មីង ជឹ​ម ស៊ី​ម ។

ត​ស់​មក​ស្តាប់​ពី​ជីវិត​ដ៏​ជូរ​ចត់​របស់​អតីត​ប៉ូលិស​ស្រី​រូប​នេះ ដោយ​ក្នុង​អំឡុង​ឆ្នាំ​២០១៥ ស្ត្រី​រូប​នេះ​ពិតជា​តស៊ូ​ជំនះ​បញ្ហា​ជីវិត​ជា​ច្រើន ហើយ​នា​ពេល​បច្ចុប្បន្ន​កំពុង​រួមរឹត​ដោយ​ជម្ងឺ​ទៀត​នោះ ពោល​ជីវិត​ជា​ម្តាយ​ពិតជា​លំបាក ប្រឹង​ចិញ្ចឹម​កូន​រហូត​ដល់​ចូល​និវត្តន៍​ដោយនៅ​ហត់​លំបាក​ទៀត ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នក​មីង ជឹ​ម ស៊ី​ម ដែល​ជា​អតីតមន្ត្រី​ប៉ូលិស អនុសេនីយ៍ឯក ថា កាលពី​ប្រ​ឡូ​ក្នុង​ការងារ​ដំបូង​ខ្ទង់​ឆ្នាំ​១៩៨៥ កាលនោះ​អ្នក​មីង មាន​អាយុ​ប្រហែល​២០​ឆ្នាំ និង​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០២១ បើ​គិត​មក​បច្ចុប្បន្ន​ជាង​៣​ឆ្នាំ​ហើយ​ដែល​សម្រាក​ពី​ការងារ ។ ស្ថិត​នៅ​ក្នុង​វ័យ​៥៩​ឆ្នាំ អ្នក​មីង ជី​ម ស៊ឹ​ម បន្ត​ថា ការងារ​ដែល​អ្នក​មីង​លក់​ប្រហិត សព្វថ្ងៃ​ជួប​ការ​លំបាក​ច្រើន​ពិបាក​នឹង​ពិពណ៌នា ដោយ​មុន​ឆ្នាំ​២០១៥ អ្នក​មីង​ចិញ្ចឹម​កូន​ដល់​ទៅ​៦​នាក់ ជាមួយ​ស្វាមី ដោយ​ការងារ​លក់​ប្រហិត ។

ក្នុង​នេះ​ដែរ កាលពីមុន​ទាន់​ចូល​និវត្តន៍ ពេល​ថ្ងៃ​អ្នក​មីង​បំពេញការងារ ប្រសិនបើ​ពេល​យប់​ត្រូវ​ចុះ​តាម​គោលដៅ គឺ​មិន​បាន​លក់​នោះ​ទេ តែ​បាន​ស្វាមី និង​កូន​លក់​ជំនួស ។ ស្ត្រី​ចូល​និវត្តន៍​ជា​ប៉ូលិស​ស័​ក្ខិ​បី​រូប​នេះ​បន្ត​ថា ក្រោយ​ឆ្នាំ​២០១៥ ក៏​ចាប់ផ្តើម​វាយរ​ទះ​ដឹក​ប្រហិត​លក់ ដោយ​មាន​ជីវភាព​រៀង​ប្រសើរ​បន្តិច ហើយ​កូន​ៗ​ក៏​មានគូស្រករ​ខ្លះ ពោល​នា​ពេល​បច្ចុប្បន្ន​នៅ​សល់​កូន​៣​នាក់ ដោយ​កូនប្រុស​ពីរ​នាក់​នៅ​លីវ និង​កូនស្រី​ពៅ​ម្នាក់ ដែល​កំពុង​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ក្នុង​រាជធានី​ភ្នំពេញ ត្រូវការ​ផ្ចុងផ្តើម​ពី​ម្តាយ​ឪពុក ។

អ្នក​មីង ជី​ម ស៊ឹ​ម មាន​វ័យ​ក្បែរ​៦០​ឆ្នាំ បន្ត​ទៀត​ថា ក្រោយ​បេស​កម្ម​ចិញ្ចឹម​កូន​ៗ​ស្ទើរតែ​អស់​មួយ​ជីវិត អ្នក​មីង បាន​រួមរឹត​ដោយ​ជម្ងឺ​ដោយ​ជា​ច្រើន​ក្នុង​នោះ​អ្នក​មីង​ថា មាន​ជំងឺលើសឈាម ទឹកនោមផ្អែម និង​ជំងឺ​ខ្លាញ់​រុំ​បេះដូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ