ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាងសង់រូបសំណាកហនុមានថ្មីធំជាងមុន ដាក់​នៅ​​ផ្លូវបំបែកជា៤ ពីខេត្តបន្ទាយមានជ័យទៅខេត្ត​សៀមរាប

10 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យបានកសាងរូបសំណាក់ហនុមានថ្មីធំជាងរូបហនុមានចាស់តូចត្រូវបានយកចេញដែលស្ថិតភូមិមួយ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា រូបសំណាក់ហនុមានដែលដាក់នៅចំណុចផ្លូវបំបែកជាបួនជាតិលេខ៦ពីខេត្តបន្ទាយមានជ័យទៅកាន់ខេត្តសៀមរាបត្រូវបានឯកឧត្តម…

ខេត្ត​បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យបានកសាងរូបសំណាក់ហនុមានថ្មីធំជាងរូបហនុមានចាស់តូចត្រូវបានយកចេញដែលស្ថិតភូមិមួយ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា រូបសំណាក់ហនុមានដែលដាក់នៅចំណុចផ្លូវបំបែកជាបួនជាតិលេខ៦ពីខេត្តបន្ទាយមានជ័យទៅកាន់ខេត្តសៀមរាបត្រូវបានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកសាងដោយថវិការផ្ទាល់ខ្លួនដែលអាចចំណាយតែរូបសំណាក់ហនុមានអស់ប្រមាណជាង១ម៉ឺនដុល្លាដែលកសាងដោយថ្មភ្នំព្រៈនេត្រព្រៈនៅពេលយករូបសំណាក់ហនុមានចាស់ចេញយូរឆ្នាំមកហើយ។

លោកបានបញ្ជាក់ថា៖កសាងរូបសំណាក់ហនុមានថ្មីហើយធំសមល្មមដែលគ្រឹៈជើងក្រោមដែលកឥតឡើងជាគម្រោងថវិការបឹងទន្លេសាបហើយរូបសំណាក់ជាថវិការផ្ទាល់ខ្លួនរបស់អភិបាលខេត្តបន្ទាយមានជ័យ ស្របពេលកំពុងកសាងផ្លូវ២ខ្សែប្រភេទក្រាលកៅស៊ូ ខ្សែទី១.តភ្ជាប់ពីរង្វង់មូលហនុមានផ្លូវជាតិលេខ៦ទៅកាន់រង្វង់មូលស្រីគ្រប់ល័ក្ខជាប់ផ្លូវជាតិលេខ៥ប្រវែងជិត៤០០ម៉ែត្រនិងខ្សែទី២.ផ្លូវលេខ៣ពីផ្លូវជាតិលេខ៦ទៅកាន់ផ្សារថ្មីដែលមានប្រមវែងជាង៤០០ម៉ែត្រ។

លោក ស្រេង សុផល បានបញ្ជាក់ថា៖រង្វង់មូលហនុមាននិងផ្លូវក្រាលកៅស៊ូ២ខ្សែជិត១គីឡូម៉ែត្រដែលជាគម្រោងថវិការជុំវិញបឹងទន្លេសាបអាចរួចរាល់នៅដើមឆ្នាំ២០២៥ខាងមុខនេះការកសាងកំពុងដំណើរការរាល់ថ្ងៃក្រោយកសាងហើយប្រជាពលរដ្ឋលេងជួបការលំបាកហើយសុំអោយបងប្អូនប្រជាពលរដ្ឋត្រូវចូលថែរក្សានិងអនាម័យបរិស្ថានដើម្បីអោយទីក្រុងស្អាតនិងមានសោភ័ណភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ