ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមា​ចា.ប់​អ្នក​នេសាទ​ថៃ​៣១​នាក់​ពី​បទ​បើក​ចូល​ដែន​សមុទ្រ​ខុ.ស​ច្បា.ប់

21 ម៉ោង មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ ​ទូក​នេសាទ​ថៃ​​រួម​ជា​មួយ​កម្ម​ករ​៣១​នាក់​នៅ​លើ​នោះ​ត្រូវ​សមត្ថ​កិច្ច​ភូមា​​ចាប់​ខ្លួន​ និង​បង្ខាំង​ទុក​មួយ​កន្លែង​នៅ​លើ​ដែន​សមុទ្រ​នៃ​ប្រទេស​ភូមា​នៅ​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​មួយ​ប្រាវ​​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​ភូមា​ទល់​នឹង​​​ទូក​នេសាទ​ថៃ​​ ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់​។ ខាង​លើ​នេះ​ជា​ការ​ប្រកាស​ឱ្យ​ដឹង​ពី​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ថៃ​​។​ លោក​សុវ៉ាត ដន​សាគុល (Suwat Donsakul) ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ខេត្ត​រ៉ាក់​យ៉ង​ប្រាប់​ថា​អ្នក​នេសា​ទ​​​ថៃ​ម្នាក់​លង់​ទឹក​ស្លាប់​​​​…

ទី​ក្រុង​រ៉ង់​ហ្គូន៖ ​ទូក​នេសាទ​ថៃ​​រួម​ជា​មួយ​កម្ម​ករ​៣១​នាក់​នៅ​លើ​នោះ​ត្រូវ​សមត្ថ​កិច្ច​ភូមា​​ចាប់​ខ្លួន​ និង​បង្ខាំង​ទុក​មួយ​កន្លែង​នៅ​លើ​ដែន​សមុទ្រ​នៃ​ប្រទេស​ភូមា​នៅ​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​មួយ​ប្រាវ​​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​ភូមា​ទល់​នឹង​​​ទូក​នេសាទ​ថៃ​​ ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់​។ ខាង​លើ​នេះ​ជា​ការ​ប្រកាស​ឱ្យ​ដឹង​ពី​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ថៃ​​។​

លោក​សុវ៉ាត ដន​សាគុល (Suwat Donsakul) ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ខេត្ត​រ៉ាក់​យ៉ង​ប្រាប់​ថា​អ្នក​នេសា​ទ​​​ថៃ​ម្នាក់​លង់​ទឹក​ស្លាប់​​​​ ខណៈ​ដែល​៣១​នាក់​ទៀត​ត្រូវ​បាន​​ពួក​ភូមា​ចាប់​ខ្លួនព្រឹប​ៗយក​ទៅ​បង្ខាំ​ទុក​​។ លោកនិយាយ​ដោយ​សង្ខេប​ៗ​​តែ​ត្រឹម​នេះ​ដោយ​មិន​ពន្យល់​ថានរណា​​ជា​អ្នក​ចាប់​អ្នក​ទាំង​៣១​នាក់​នោះ​យក​ទៅ​ឃុំ​ឃាំង​​។ លោក​សុវ៉ាត​ទទួល​ស្គាល់​ថា​នៅ​ពេល​​មាន​ការ​ប្រទាំង​ប្រទើស និង​ការ​ចាប់​ខ្លួន​នោះ​ ​ទូក​នេសាទ​ថៃ​ជា​ច្រើន​គ្រឿង​​​​បាន​បើក​​​​​ចូល​ទៅ​ក្នុង​ដែន​សមុទ្រ​ភូមា​ពិត​មែន​​​​។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់នោះ​ព្រោះតែ​គាត់​​​មិន​ចង់​ឱ្យ​គេ​ចាប់​ខ្លួន​​​។​​ ហេតុ​នេះ​គាត់​ក៏​ប្រថុយ​លោត​ទឹក​ដើម្បី​រត់​គេច​ខ្លួន​។ ប៉ុន្តែ​ផ្ទៃ​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​ដល់​ថ្នាក់​នេះ​ ទោះ​បី​ចេះ​ហែល​ទឹក​ស្ទាត់​ជំនាញ​ក៏​ដោយ​ ក៏​មិន​ប្រាកដ​ជា​អាច​រួច​ផុត​ពី​សេចក្ដី​ស្លាប់​បាន​ឡើយ​។ ​លោ​ក​សុវ៉ាត​ថ្លែង​ថា​លោក​បាន​ស្នើ​សុំ​ទៅ​អាជ្ញា​ធរ​ថ្នាក់​មូល​ដ្ឋា​ន​​ចរ​ចា​ជា​មួយ​សមភាគី​ភូមា​ដើម្បី​ដោះ​លែង​អ្នក​នេសាទ​​ទាំង​៣១​នាក់​នោះ​​ត្រឡប់​មក​វិញ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ​ថ្លែង​ថា​ភាគី​ថៃ​នឹង​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​ចរ​ចា​ជា​មួយ​ភាគី​ភូមា​ដើម្បី​ដោះ​លែង​អ្នក​ទាំង​នោះ​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិ​ភាព​។ អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ទៅ​របប​យោធា​ភូមា​​ដើម្បី​ស្នើ​សុំ​ការ​​ឆ្លើយ​បំ​ភ្លឺ​​។ ប៉ុន្តែគ្មាន​​ការ​ឆ្លើយ​​តប​​។ ក្រោយ​​កើត​មាន​​ឧបទ្ទ​វ​ហេតុ​​នេះ ​ការិយាល័យ​​​ជល​ផល​ខេត្ត​រ៉ាក់​យ៉ង​បាន​​​ចេញ​សេចក្ដី​អំពាវ​នាវទៅ​បង​ប្អូន​ប្រជា​នេសាទ​ និ​ងអ្នក​ម្ចាស់​ទូក​នេសាទ​តូច​-​ធំ​គ្រប់​ប្រភេទ​សូមកុំ​បើក​ទូក​ទៅ​កៀក​ខ្លាំង​ពេក​​នឹង​​តំបន់​ព្រំ​ដែន​ថៃ​-​ភូមា​​​។​

​ការិ​យាល័យ​​ជល​ផល​ដដែល​​នេះ​ថ្លែង​​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា​ «​ទូក​នេសាទ​របស់​ភូមា​ដែល​មាន​បំពាក់​អាវុធ​នៅ​លើ​ទូក​បាន​វាយ​ប្រហារ​ទៅ​លើ​ទូក​នេសាទ​ថៃ​នៅ​ក្នុង​រយៈ​ចម្ងាយ​២០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​កោះ​ផាយ៉ាម (Phayam)។ ប៉ុន្តែ​ការិ​យា​ល័យ​​​នេះ​មិន​បាន​បរិយាយ​លម្អិត​ថា​តើ​ក្រុម​អ្នក​វាយ​ប្រហារ​ទាំង​នោះ​ជា​ក្រុម​ណា​​ទេ​។​ ការិយាល័យ​​​សូម​អំពាវ​នាវ​ឱ្យ​​​ទូក​នេសា​ទាំង​អស់​ និង​ម្ចាស់​ទូក​គ្រប់​ប្រភេទ​បើ​ត្រូវចេញទូក​ទៅ​កៀក​នឹង​ព្រំ​ដែន​ ពួក​គេ​គួរ​ណាស់​ប្រយ័ត្ន​ប្រយែង​ឱ្យ​បាន​ខ្លាំង​​។​

​​ថៃ​ និង​ភូមា​មាន​ព្រំ​ប្រល់​ជាប់​គ្នា​២៤០០​គីឡូ​ម៉ែត្រ ​គិត​ទាំង​ព្រំ​ដែន​ទឹក​, ព្រំ​ដែន​គោក​ និង​​​សមុទ្រ​អាន់​ដាម៉ាន់​​ (Andaman)។ ​យោ​ងតាម​សេចក្ដីជូន​ដំណឹង​ពី​ការិយាល័យ​ជល​ផល​របស់​ថៃ​ ទូក​នេសាទ​ថៃ​​​បាន​បើក​ប្រតិ​បត្តិ​ការ​ដោយ​ខុស​ច្បាប់​នៅ​លើ​ដែន​សមុទ្រ​របស់​ភូមា​​ពិត​ប្រាកដ​មែន​។ ហេតុ​នេះ​ហើយបាន​ជា​​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​រវាង​អាជ្ញា​ធរ​ថៃ​ និង​ភូមា​ដើម្បី​ការ​ពារ​ទូក​នេសាទ​របស់​​ជន​ជាតិ​ខ្លួន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ