ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ និង​ម៉ាឡេស៊ី​រង​គ្រោះ​ខ្លាំង​ដោយ​ជំនន់​ទឹក​ភ្លៀ​ង​, ស្លា.ប់​មនុស្ស​៨​នាក់

19 ម៉ោង មុន

ទី​ក្រុង​គូឡា​ឡាំពួរ៖ ទឹក​ជំនន់​កំពុ​ងវាយ​លុក​យ៉ាង​ខ្លាំង​ក្លា​​​នៅ​ម៉ាឡេស៊ី​ និង​ថៃ​ ជា​ហេតុ​បង្ខំ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​​ចាក​ចោល​ផ្ទះ​សម្បែង​របស់​ខ្លួន​ដើម្បី​​ស្វែង​រក​ទី​កន្លែង​សុវត្ថិ​ភាព​​។ ទី​តាំង​ដែល​រង​គ្រោះ​​​​ស្ថិត​នៅ​ប្រទេស​ថៃ​ភាគ​ខាង​ត្បូង​ និង​តំបន់​ព្រំ​ដែន​ម៉ាឡេ​ស៊ី​-​ថៃ​ ដែល​ជា​ចំណុច​ក្បែរ​ៗ​គ្នា​។ រហូត​មក​ដល់​ពេល​នេះ ​​មនុស្ស​​​៨​នាក់​បាន​ស្លាប់​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​។​…

ទី​ក្រុង​គូឡា​ឡាំពួរ៖ ទឹក​ជំនន់​កំពុ​ងវាយ​លុក​យ៉ាង​ខ្លាំង​ក្លា​​​នៅ​ម៉ាឡេស៊ី​ និង​ថៃ​ ជា​ហេតុ​បង្ខំ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​​ចាក​ចោល​ផ្ទះ​សម្បែង​របស់​ខ្លួន​ដើម្បី​​ស្វែង​រក​ទី​កន្លែង​សុវត្ថិ​ភាព​​។ ទី​តាំង​ដែល​រង​គ្រោះ​​​​ស្ថិត​នៅ​ប្រទេស​ថៃ​ភាគ​ខាង​ត្បូង​ និង​តំបន់​ព្រំ​ដែន​ម៉ាឡេ​ស៊ី​-​ថៃ​ ដែល​ជា​ចំណុច​ក្បែរ​ៗ​គ្នា​។ រហូត​មក​ដល់​ពេល​នេះ ​​មនុស្ស​​​៨​នាក់​បាន​ស្លាប់​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​។​

មនុស្ស​ជាង​៨​ម៉ឺន​នាក់​ត្រូវ​អាជ្ញា​ធរ​ជម្លៀស​ទៅ​ស្នាក់​នៅ​​ក្នុង​​ជំរំ​បណ្ដោះ​អាសន្ន​​ចំនួន​៤៦៧​កន្លែង​នៅ​​​​ម៉ា​ឡេ​ស៊ី​។ នៅ​​​រដ្ឋ​ចំនួន​បី​នៃ​ប្រទេស​ម៉ាឡេស៊ី​គឺ​​រដ្ឋ​កេ​ឡាន់​តាន់ (Kelantan), ថេ​រេន​ហ្កា​នូ (Terengganu) និង​សារ៉ាវ៉ាក់ (Sarawak)​ គេ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​បួន​​នាក់​​។​ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​ទទួល​បន្ទុក​ខាង​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​។

​​​​ក្រឡេក​ទៅ​មើល​​ស្ថាន​ភាព​ទឹក​ជំនន់​ប្រទេស​ថៃ​ឯណោះ​វិញ ​គេ​ឃើញ​ថា​​ថៃ​ភាគ​ខាង​ត្បូង​​ក៏​កំពុង​រង​គ្រោះ​យ៉ាង​ដំណំ​​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​​ផង​ដែរ​។ នៅ​ខេត្ត​ប៉ាតានី គេ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​២​នាក់​ ខណៈ​ដែល​នៅ​ខេត្ត​សុង​ក្លា​​​រក​ឃើញ​សាក​សព​​២​នាក់​ដូច​គ្នា​។ នេះ​បើ​​តាម​​នាយក​ដ្ឋាន​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​របស់​ថៃ​ប្រកាស​នៅ​លើ​បណ្ដាញ​ហ្វេស​ប៊ុក​​។

នៅ​ប្រទេស​ថៃ​ភាគ​ខាង​ត្បូង​ដដែល​ គេ​ឃើញ​ថា​ផ្ទះ​របស់​អ្នក​ស្រុក​ជាង​២​,៤​សែន​ខ្នង​​កំពុង​រង​ផល​ប៉ះ​ពាល់​​យ៉ាង​ខ្លាំង​ដោយ​សារ​ទឹក​ជំនន់​។ មាន​ន័យ​ថា​​អាច​លិច​លង់, ​​ខូច​ខាត​ ឬ​បាក់​រលំ​ទាំង​ស្រុង​ទៅ​ក្នុង​ទឹក​​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា​​​​។ តាម​រយៈ​រូប​ភាព​ដែល​គេ​ទទួល​បាន​ពី​កន្លែង​ទឹក​ជំនន់​ផ្ទាល់​ គេ​ឃើញ​ថា​ហាង​លក់​ទំនិញ​ត្រូវ​ទឹក​លិច​ត្រឹម​ជង្គង់​។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​ធ្វើ​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដើម្បី​ដឹក​មនុស្ស​ចេញ​ពី​តំបន់​លិច​ទឹក​ដោយ​ប្រើ​ទូក​កៅស៊ូ​។ ប្រជា​ជន​រស់​នៅ​ខេត្ត​ប៉ាតានី​ប្រាប់​ថា​ទឹក​ជំនន់​លើក​នេះ​ហក់​ឡើង​ខ្ពស់​។ ដូច្នេះ​ ពួក​​គេ​គ្មាន​ឱកាស​ឆក់​យក​ឥវ៉ាន់​ ឬ​របស់​របរ​មាន​តម្លៃ​មក​តាម​ខ្លួន​បាន​ឡើយ​។ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​លើក​នេះ​ នៅ​ម៉ាឡេស៊ី​ អាជ្ញា​ធរ​បាន​ចាត់​ក្រុម​ការ​ងារ​ដើម្បី​ជម្លៀស​មនុស្ស​ដែល​រស់​នៅ​ក្នុង​តំបន់​រង​គ្រោះ​។​

អាជ្ញា​ធរ​ឧតុ​និយម​នៅ​ក្នុង​ប្រទេស​ទាំង​​២​​ព្យាករ​ថ្លែង​ថា​ភ្លៀង​នឹង​បន្ត​ធ្លាក់​​ខ្លាំង​រហូត​ដល់​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​។ ឧប​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ លោក​អាម៉ាត់​ ហ្សាហ៊ីត ហាមីឌី (Ahmad Zahid Hamidi) ថ្លែង​ថា​តាម​មើល​ទៅ​ គ្រោះ​ទឹក​ជំនន់​លើក​នេះ​ទំនង​ជា​មាន​សភាព​ធ្ងន់​ធ្ងរ​ជាង​​​ឆ្នាំ​២០១៤​ទៅ​ទៀត​។ កាល​នោះ មនុស្ស​ជាង​១​សែន​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​។

នៅ​ម៉ាឡេស៊ី​ដដែល គេ​ឃើញ​ថា​បុគ្គលិក​សង្គ្រោះ​បន្ទាន់​រាប់​ពាន់​នាក់​បាន​ចុះ​ទៅ​តាម​បណ្ដា​រដ្ឋ​​១​ចំនួន​ដែល​កំពុង​រង​គ្រោះ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ដោយ​ប្រើ​ប្រាស់​ទូក​កៅស៊ូ​ រថ​យន្ត​ និង​ឧទ្ធម្ភាគ​ចក្រ​។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ដែល​លោ​កក៏​ជា​ប្រធាន​គណៈ​កម្ម​ការ​ជាតិ​ទទួល​បន្ទុក​ខាង​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ