ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​សរសើរ​លោក​ត្រាំ​ជា​ម​នុ​ស្ស​ឈ្លាស​វៃ និង​មាន​បទ​ពិសោធ

8 ម៉ោង មុន

ទី​ក្រុង​អាស្តាណា​៖ ​លោក​ពូទីន​កោត​​សរ​សើរ​លោក​ត្រាំ​ថា​ជា​មនុស្ស​ឈ្លាស​វៃ និង​មាន​បទពិសោធ​។ លោក​សង្ឃឹម​ថា​លោក​ត្រាំ​នឹង​មាន​សមត្ថ​ភាព​ពេញ​លេញ​ក្នុង​ការ​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​នា​ពេល​ខាង​មុខ​នេះ​។ ប៉ុន្តែ​ការ​សន្យា​ថា​នឹង​បិទ​បញ្ចប់​សង្គ្រាម​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​នៃ​ការ​ឡើង​កាន់​អំណាច​នោះ​ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ​។​ អ្នក​នាំ​ពាក្យ​រុស្ស៊ី​ក៏​ធ្លាប់​និយាយ​ត្រង់​ចំណុច​នេះ​ដែរ​។ គ្រាន់​តែ​ថា​រុស្ស៊ី​ចង់​ឱ្យ​មជ្ឈ​ដ្ឋាន​ទូទៅ​ស្ដាប់​ពាក្យ​សម្ដី​របស់​ត្រាំ​ដោយ​យក​ចិត្ត​ទុក​ដាក់​។​ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ប្រភព​ខ្លះ​បង្ហើប​ឱ្យ​យ​ដឹង​ថា​ឧត្ដម​សេនីយ៍​​​ចូល​និវត្ត​ម្នាក់​បាន​យក​ផែន​ការ​សន្តិ​ភាព​ទៅ​បង្ហាញ​លោក​ត្រាំ ហើយ​ត្រូវ​លោក​ត្រាំ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដល់​ថ្នាក់​តែង​តាំង​គាត់​ជា​ប្រេ​សិត​ពិសេស​ទទួល​បន្ទុក​ខាង​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​។ ​អ្នក​ខ្លះ​​​ទៀត​ប្រាប់​ថា​នៅ​ក្នុង​ផែន​ការ​នោះ​និយាយ​អំពី​ការ​​កាត់​ទឹក​ដី​អ៊ុយ​ក្រែន​​ទៅ​ឱ្យ​​រុស្ស៊ី​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​។…

ទី​ក្រុង​អាស្តាណា​៖ ​លោក​ពូទីន​កោត​​សរ​សើរ​លោក​ត្រាំ​ថា​ជា​មនុស្ស​ឈ្លាស​វៃ និង​មាន​បទពិសោធ​។ លោក​សង្ឃឹម​ថា​លោក​ត្រាំ​នឹង​មាន​សមត្ថ​ភាព​ពេញ​លេញ​ក្នុង​ការ​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​នា​ពេល​ខាង​មុខ​នេះ​។ ប៉ុន្តែ​ការ​សន្យា​ថា​នឹង​បិទ​បញ្ចប់​សង្គ្រាម​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​នៃ​ការ​ឡើង​កាន់​អំណាច​នោះ​ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ​។​ អ្នក​នាំ​ពាក្យ​រុស្ស៊ី​ក៏​ធ្លាប់​និយាយ​ត្រង់​ចំណុច​នេះ​ដែរ​។ គ្រាន់​តែ​ថា​រុស្ស៊ី​ចង់​ឱ្យ​មជ្ឈ​ដ្ឋាន​ទូទៅ​ស្ដាប់​ពាក្យ​សម្ដី​របស់​ត្រាំ​ដោយ​យក​ចិត្ត​ទុក​ដាក់​។​

ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ប្រភព​ខ្លះ​បង្ហើប​ឱ្យ​យ​ដឹង​ថា​ឧត្ដម​សេនីយ៍​​​ចូល​និវត្ត​ម្នាក់​បាន​យក​ផែន​ការ​សន្តិ​ភាព​ទៅ​បង្ហាញ​លោក​ត្រាំ ហើយ​ត្រូវ​លោក​ត្រាំ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដល់​ថ្នាក់​តែង​តាំង​គាត់​ជា​ប្រេ​សិត​ពិសេស​ទទួល​បន្ទុក​ខាង​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​។ ​អ្នក​ខ្លះ​​​ទៀត​ប្រាប់​ថា​នៅ​ក្នុង​ផែន​ការ​នោះ​និយាយ​អំពី​ការ​​កាត់​ទឹក​ដី​អ៊ុយ​ក្រែន​​ទៅ​ឱ្យ​​រុស្ស៊ី​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​។

​ប្រភព​ខ្លះ​​ឱ្យ​ដឹង​​​​ថា​លោក​ត្រាំ​អាច​នឹង​បង្ខិត​បង្ខំ​ឱ្យ​​អ៊ុយ​ក្រែន​ចូល​តុ​ចរ​ចា​ដោយ​គ្មាន​ការ​ប្រកែក​បាន​ឡើយ​។ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​គំរាម​​កាត់ជំនួយ​យោធា​​។​ ទោះ​បី​​​ចង់​ ឬ​មិន​ចង់​ អ៊ុយ​ក្រែន​ត្រូវ​តែ​បង្ខំ​ចិត្ត​ចូល​តុ​ចរ​ចា និង​​ធ្វើ​​​តាម​ការ​ទាម​ទារ​របស់​លោក​ពូទីន​។ ​​លោក​ថ្លែង​ពី​ប្រទេស​កា​ហ្សាក់​ស្ថាន​ថា​​លោក​​ត្រាំ​​​ប្រា​កដ​ជា​​មាន​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​អ៊ុយ​​ក្រែន​។​

​​សង្គ្រាម​អ៊ុយ​ក្រែន​​​ជា​ប្រធាន​បទ​​ក្ដៅ​​នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោតរបស់​លោក​​ត្រាំ​​។ លោក​ធ្លាប់សន្យា​​កាល​ពី​ឆ្នាំ​២០២៣​ថា​នឹង​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​​​។ ​​​​​លោក​នឹង​​និយាយ​​ប្រាប់​លោ​កហ្សឺលែន​ស្គី​​​ថា​អ៊ុយ​ក្រែន​មិន​ទទួល​បាន​ជំនួយ​ត​ទៅ​ទៀត​​ទេ​​​។ ដូច្នេះ​​​​ត្រូវ​តែ​ទទួល​យក​កិច្ច​ព្រម​ព្រៀង​​បញ្ចប់​សង្គ្រាម​។ ​លោក​​នឹង​ប្រាប់​លោក​ពូទីន​ដូច​គ្នា​ថា​លោក​​​ត្រូវ​តែ​ទទួល​យក​​កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្គ្រាម​។ ​ពេល​នោះ​លោក​ពូទីន​​​នឹង​​​ទទួល​បាន​ផល​​ប្រយោជន៍​ជា​​ច្រើន​​​​​។ ​

តាម​មើល​ទៅ​ ​ទាំង​អ៊ុយ​ក្រែន​ និង​​រុស្ស៊ី​​ប្រហែល​ជា​មិន​ទាន់​គិត​ថា​សំណើ​របស់​លោក​ត្រាំ​អាច​នឹង​មាន​លក្ខ​ខណ្ឌ​ល្អ​ៗ​ដើម្បី​ឱ្យ​ពួក​គេ​ទទួល​យក​បាន​នៅ​ឡើយ​ទេ​។ ដូច្នេះ ពួក​គេ​មិន​ទាន់​ដឹង​ថា​តើ​​​សំណើ​នេះ​អាច​នឹង​ទទួល​ជោគ​ជ័យ​កម្រិត​ណា​​ឡើយ​។ គ្រាន់​តែ​ថា​នៅ​ពេល​លោកត្រាំ​ឡើង​កាន់​អំណាច​ សង្គ្រាម​អ៊ុយ​ក្រែន​អាច​នឹង​ធូរ​ស្បើយ​ជាង​មុន​។ ការ​ដែល​លោក​ពូទីន​និយាយ​សរ​សើរ​លោក​​ត្រាំ​នេះ​ធ្វើ​ឡើង​១​សប្ដាហ៍​បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​លោក​ទាំង​​២​និយាយ​គ្នា​តាម​ទូរ​ស័ព្ទ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ