ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ពោត​ធ្លា.ក់​ចុះ ​ដោយសារមាន​​​​ជំងឺ​​​ក្រា​ភ្លើង​ ឬ​ស្វាយ​ក្រហម

9 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ដំណាំ​ពោត​ក្នុង​សហគម​ន៍​នា​ចុងឆ្នាំ​នេះ​ បាន​ជួប​ប្រទះ​នូវ​ជំងឺ​ក្រា​ភ្លើង ឬ​ស្វាយ​ក្រហម ដែល​បង្ក​ឱ្យ​ខាតបង់​ទិន្នផល​ដោយសារ​តែ​ផ្លែ​របស់​វា​ដាក់​គ្រាប់​មិន​បាន​ពេញលេញ រីឯ​ខ្លះ​ទៀត​ទៅ​ជា​ស្វិត គ្មាន​អ្នកបញ្ជា​ទិញ  ចំណែក​ដើម​សម្រាប់​ធ្វើ​ជា​ចំណី​សត្វ​គោ​ក៏​​មិនកើត ។…

ខេត្តស្ទឹងត្រែង​ ៖ ដំណាំ​ពោត​ក្នុង​សហគម​ន៍​នា​ចុងឆ្នាំ​នេះ​ បាន​ជួប​ប្រទះ​នូវ​ជំងឺ​ក្រា​ភ្លើង ឬ​ស្វាយ​ក្រហម ដែល​បង្ក​ឱ្យ​ខាតបង់​ទិន្នផល​ដោយសារ​តែ​ផ្លែ​របស់​វា​ដាក់​គ្រាប់​មិន​បាន​ពេញលេញ រីឯ​ខ្លះ​ទៀត​ទៅ​ជា​ស្វិត គ្មាន​អ្នកបញ្ជា​ទិញ  ចំណែក​ដើម​សម្រាប់​ធ្វើ​ជា​ចំណី​សត្វ​គោ​ក៏​​មិនកើត ។

​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត ​លោក​ទំ នី​រ៉ូ បញ្ជាក់​ថា ​បញ្ហា​ប្រឈម​នេះ​បង្ក​ជា​គ្រោះចង្រៃ និង​បាន​ធ្វើ​ឱ្យ​កសិករ​យើង​​រងការ​​ខាតបង់​ថវិកា​ដែល​បាន​ខិតខំ​ដាំ​ដុះ​ទៅ​តាម​ចម្ការនី​​មួយ​ៗ ។​

លោក​​បន្ត​ថា​​​ ដំណាំ​ភាគច្រើន​កសិករ​របស់​យើង​បាន​អនុវត្ត​តាម​បច្ចេកទេស​ហើយ ​តែ​ខ្វះ​ការ​ថែទាំ និង​ការ​ជ្រើសរើស​ពូជ​មិនបាន​ត្រឹមត្រូវ  គួ​ប​ផ្សំ​និង​អាកាសធាតុ​ប្រែប្រួល​ផង បង្ក​ឱ្យ​ដំណាំ​ពោត ជួបប្រទះ​ជំងឺ​ក្រហម​នេះ ហើយ​យើង​នឹង​បញ្ជូន​មន្ត្រី​បច្ចេកទេស ​ដើម្បី​ចុះ​បណ្ដុះបណ្ដាល​ដល់​មូលដ្ឋាន​ផ្ទាល់ ។

ដូច្នេះ កសិករ​អាច​ទំនាក់ទំនង​ជាមួយ​មន្ត្រី​យើង ដើម្បី​រក​ពេលវេលា​សមរម្យ​ណាមួយ​ជួប​គ្នា សិក្សា​រៀនសូត្រ​អំពី​បច្ចេកទេស​បន្ថែម ដើម្បី​អនុវត្ត​ពេល​ក្រោយ​ៗ ទទួល​បាន​ទិន្នផល​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​ ។

​លោក​ហ្វ​យ ប៊ុ​ន​វី  ម្ចាស់​ចម្ការ​ពោត​រស់នៅ​ចំណុច​ខេ​ក្នុងភូមិ​ខាំ​ផា​ន់​បាន​បញ្ជាក់​ថា​ ​កសិករ​​ជាង​៧០គ្រួសារ​​នៅ​ក្នុងភូមិ​នេះ​បាន​ព្យាយាម​ដាំពោត​ប្រចាំ​រដូវ​កាល ដើម្បី​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​ប្រយោជន៍​រួម​គ្នា​ថែរក្សា​ឱ្យ​បាន​កេ​រ្តិ៍​​ឈ្មោះ​ភូមិ​មួយ​មាន​ផលិតផល​មួយ​ប្រចាំ​តំបន់​សហគមន៍ ​។

​កសិករ​រូ​ប​នេះ​បន្ថែម​ថា ឆ្នាំ​នេះ​ កសិករ​ខាតបង់​ដើមទុន​ច្រើន​ទៅ​លើ​ការ​ចំណាយ ព្រោះ​ដំណាំ​ពោត​ដាំ​ដុះ​មិនល្អ​ដូច​បំណង ព្រោះ​រាល់​ថ្ងៃនេះ​វា​មាន​បញ្ហា​ទៅ​លើ​ជំងឺ​ ។   លោក​យ៉ា​ថា មន្ត្រីការិយាល័យ​ក្សេ​ត​សាស្ត្រ​ និង​ផលិតភាព​កសិកម្ម​បាន​បញ្ចា​ក់ថា​ ​ការ​ធ្វើ​ដំណាំ​កសិកម្ម វា​តែ​រង​ទៅ​និង​កត្តា​អាកាសធាតុ​ប្រែប្រួល កើត​មាន​ជំងឺ​ផ្សេង​ៗ ឬ​សត្វល្អិត មក​ស៊ី ផលដំណាំ ដូច​ជា​ពោត ស្រូវ និង​ដំឡូង​មី ជាដើម​។​

លោក​បាន​ពន្យល់​បន្ថែម​ថា ​​កសិករ​យើង​ត្រូវ​បន្ថែម​ការ​ស្វែង​យល់​ពី​កត្តា​ថែទាំ​ឱ្យ​បាន​ច្រើន ចូរ​ធ្វើ​តាម​ការ​ណែនាំ​ពី​មន្ត្រី​ជំនាញ​កសិកម្ម ដែល​បងប្អូន​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​កន្លង​មក​នោះ​ផង ​។

កសិករ​យើង​ក៏​ត្រូវ​ប្រើ​ជី​ត្រប់​បាត នៅពេល​ដែល​ពោត​នឹង​ចាប់ផ្ដើម​ផ្កា​ហើយនៅ​ពេល​រៀប​ចេញ​ផ្លែ​យើង​អាច​ប្រើ​ពពួក ជី​ដែល​ធ្វើ​ឲ្យសាច់​ណែន​ល្អ ហើយ​ប្រភេទ​ជី​មួយ​ចំនួន​ទៀត ក៏​វា​ជួយ​ទៅ​លើ​ដំណាំ និង​ការពារ​ដង​ដើម​ឲ្យ​រឹង​មាំ ព្រមទាំង​អាច​ការពារ​សត្វល្អិត​បាន​មួយ​ចំនួន​ផង​ដែរ ​។

សូម​បញ្ជាក់​ថា​ ​នៅ​ចំណុច​ខេ​ភូមិ​ខាំ​ផា​ន់​ សង្កាត់​សាមគ្គី​ ខេត្តស្ទឹងត្រែង ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​២០០​គ្រួសារ ប្រកប​មុខរបរ​ដាំ​ដំណាំ​រួម​ផ្សំ ជា​ពិសេស​ ដំណាំ​ពោត​​នៅ​តាម​ជួរ​ដង​ទន្លេមេគង្គ ឬ​នៅ​លើ​ដី​កោះ  ដែល​មាន​ផ្ទៃដី​លាតសន្ធឹង​ជាង​៨​គីឡូម៉ែត្រ  ចាប់ពី​អូរ​(​ម៉​ម​កើត​)​ទៅ​ដល់​អូរ​ឈើទាល​(​កោះ​កី​)  ហើយ​បច្ចុប្បន្ន​ដំណាំ​ពោត​ជាង​១៥​ហិ​កតា  កំពុង​រង​ការ​ថមថយ​ទិន្នផល​ដោយសារ  តែ​កើត​ជំងឺ​ក្រា​ភ្លើង​ឬ​ស្វាយ​ក្រហម​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ