ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអាជីវកម្មដឹកអាចម៍ដីលក់កំពុងបំផ្លា.ញផ្លូវបេតុង និងបែ.កលូនៅក្រុងស្វាយរៀង

5 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋបានរិះគន់អាជ្ញាធរសង្កាត់គយត្របែកថា បើកដៃឲ្យក្រុមអាជីវកម្មដឹកអាចម៍ដីលក់ បំផ្លាញផ្លូវបេតុងស្រុតខូចរបើកបេតុងនិងដាច់ទុយោទឹកស្អាតធ្វើឲ្យប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់១ថ្ងៃ ពេលប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរសង្កាត់គយត្របែក ពុំឃើញមានការទប់ស្កាត់ឡើយ បណ្តែតបណ្តោយឲ្យក្រុមឈ្មួញធ្វើអាជីវកម្មដឹកអាចម៍ដីលក់ធ្វើចរាចរណ៍យ៉ាងរំភើយ ទំនងជាបានសំណែនហើយមើលទៅទើបគ្មានការរំខាន។ ករណីនេះប្រជាពលរដ្ឋបានលើកឡើងនៅព្រឹកថ្ងៃទី២៩វិច្ឆិកា២០២៤ នៅភូមិគយត្របែកសង្កាត់គយត្របែកក្រុងស្វាយរៀង។ ប្រជាពលរដ្ឋ…

ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋបានរិះគន់អាជ្ញាធរសង្កាត់គយត្របែកថា បើកដៃឲ្យក្រុមអាជីវកម្មដឹកអាចម៍ដីលក់ បំផ្លាញផ្លូវបេតុងស្រុតខូចរបើកបេតុងនិងដាច់ទុយោទឹកស្អាតធ្វើឲ្យប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់១ថ្ងៃ ពេលប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរសង្កាត់គយត្របែក ពុំឃើញមានការទប់ស្កាត់ឡើយ បណ្តែតបណ្តោយឲ្យក្រុមឈ្មួញធ្វើអាជីវកម្មដឹកអាចម៍ដីលក់ធ្វើចរាចរណ៍យ៉ាងរំភើយ ទំនងជាបានសំណែនហើយមើលទៅទើបគ្មានការរំខាន។

ករណីនេះប្រជាពលរដ្ឋបានលើកឡើងនៅព្រឹកថ្ងៃទី២៩វិច្ឆិកា២០២៤ នៅភូមិគយត្របែកសង្កាត់គយត្របែកក្រុងស្វាយរៀង។

ប្រជាពលរដ្ឋ បានលើកឡើងទៀតថា ក្រុមអាជីវកម្មដឹកអាចម៍ដីលក់នេះ មានឈ្មោះជុំ ខាន់ មានទីលំនៅឯខេត្តកំពង់ចាម បានមកធ្វើអាជីវកម្ម ជីករណ្តៅដី និងដឹកអាចម៍ដីលក់ នៅក្រុងស្វាយរៀង ធ្វើឲ្យប៉ះពល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយដឹកអាចម៍ដី ដាក់ដីខ្ពស់ផុតទ្រុងបង្ក ឲ្យធ្លាក់អាចម៍ដីរាយប៉ាយតាមផ្លូវក្នុងក្រុងស្វាយរៀង បង្កឲ្យហុយធូលីដី ចូលផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ប៉ះពាល់ដល់បរិស្ថាន ទីក្រុងស្អាត និងបង្ក បែកស្រុតខូចផ្លូវបេតុងបណ្តោយ ប្រវែងជិត២០ម៉ែត្រខូចទាំងស្រុង និងស្រុតផ្លូវបង្កឲ្យបែកទុយោទឹកស្អាតមួយកន្លែង បង្កឲ្យប្រជាពលរដ្ឋភូមិគយត្របែកដាច់ទឹកប្រើប្រាស់១ថ្ងៃ ។

ហើយបើគ្មានការទប់ស្កាត់ពីអាជ្ញាធរទេ ផ្លូវបេតុង១ខ្សែ នេះពិតជាខូចកាន់តែច្រើនម៉ែត្រទៀតមិនខាន និងបែកលូបណ្តោះទឹកកាត់ផ្លូវមួយកន្លែង។

ទាក់ទិនករណីនេះដែរ ម្ចាស់អាជីវកម្មដឹកអាចម៍ដីលក់ឈ្មោះជុំ ខាន់ បានឆ្លើយតាមទូរសព្ទ័នាព្រឹកថ្ងៃទី២៩វិច្ឆិកានេះថា លោក ជាប់រវល់ទៅស្រុកនៅខេត្តកំពង់ចាម ហើយទុកឲ្យមេការនៅមើលការខុសត្រូវ ហើយចំពោះការបែកស្រុតផ្លូវបេតុង នោះមេការមិនបានរាយការណ៍ជូនលោកទេ ក៏ប៉ុន្តែលោកបានសុំច្បាប់ធ្វើអាជីវកម្មពីអាជ្ញាធរសង្កាត់គយត្របែកហើយនិងបានធ្វើកិច្ចសន្យា បើ មានផលប៉ះពាល់ ខូចផ្លូវលោកនិងជួសជុលសងវិញ។

ទាក់ទិនករណីនេះដែរ លោកប្រាក់ដន ចៅសង្កាត់គយត្របែក បានមានប្រសាសន៍ថា ក្រុមហ៊ុនអាជីវកម្មដឹកអាចម៍ដីលក់ របស់ឈ្មោះជុំ ខាន់ ពិតជា បានដឹកដីធ្វើឲ្យខូចផ្លូវបេតុងពិតប្រកដមែន ក៏ប៉ុន្តែក្រុមហ៊ុនបានសុំច្បាប់ធ្វើអាជីវកម្ម ហើយបានធ្វើកិច្ចសន្យា បើខូចខាតបាក់ស្រុតខូចផ្លូវក្រុមហ៊ុននិងជួសជុលសងវិញ។

ហើយបញ្ហា​ដាច់ទុយោទឹកស្អាតរបស់ប្រជាពលរដ្ឋនោះក្រុមហ៊ុនបានឲ្យរដ្ឋាករទឹកស្អាតមកតឲ្យវិញហើយ ។ ចំពោះប្រជាពលរដ្ឋសួរថា ជួសជុលផ្លូវឲ្យប្រជាពលរដ្ឋបានធ្វើដំណើរវិញ ពេលណានោះ លោកប្រាក់ ដន ចៅសង្កាត់គយត្របែក បានមានប្រសាសន៍ថា លោកមិនដឹងច្បាស់ទេ ដោយក្រុមហ៊ុនប្រាប់ថា នៅពេលណា ដឹកអាចម៍ដីចាក់ឲ្យ​អតិថិជនរួច ទើបចាប់ដំណើរការជួសជុល ចាក់បេតុង​សង​វិញ ហើយមិនអាចកំណត់បានថាខែឆ្នាំចែតណាទេ ​ទើប​បញ្ចប់គម្រោង​។

បច្ចុប្បន្ន ក្រុមហ៊ុនបានចាក់ដីឥដ្ឋពង្រាបឲ្យប្រជាពលរដ្ឋធ្វើដំណើរសិន បើមើលទៅតាមទំហំនៃការជីករណ្តៅដីប្រហែលជា​អាចច្រើនខែ លោកមិនហ៊ានកំណត់ទេ។លោកណុបចំរើន អភិបាលក្រុងស្វាយរៀង បានមានប្រសាសន៍​ថា លោកនិងចាត់លោកអភិបាលរងក្រុងនិងក្រុមការងារបច្ចេកទេសចុះពិនិត្យមើលបើក្រុមហ៊ុន មិនគោរពតាមកិច្ចសន្យា ជួសជុលផ្លូវខុសបច្ចេកទេស លោកនិងបញ្ឈប់អាជីវកម្មមិនឲ្យបន្តសកម្មភាពទៀតទេ ក្រុមហ៊ុនត្រូវតែជួសជុលផ្លូវបេតុង ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសឲ្យប្រជាពលរដ្ឋវិញ។ ប្រជាពលរដ្ឋកំពុងរង់ចាំមើលចំណាត់ការរបស់លោកអភិបាលក្រុងស្វាយរៀង តើលទ្ធផលយ៉ាងណា?

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ