ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់យំលែងចេញ ! ឆេះផ្ទះលក់កាហ្វេ និងផ្សារដែកនៅខាងកើតវត្តក្រាំងធ្នង់ និងរាលដាលទៅផ្ទះមួយខ្នងទៀត

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​កាហ្វេ និង​ផ្សារ​ដែក​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង ស្ថិត​នៅ​ខាងកើត​វត្ត​ក្រាំងធ្នង់ ត្រូវ​បាន​អភិ​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​រង​ការ​ខូចខាត​ទាំងស្រុង និង​ឆេះ​រាលដាល​ទៅ​ផ្ទះ​មួយ​ខ្នង​ទៀត ដែល​នៅ​ជាប់​គ្នា​នោះ ។…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​កាហ្វេ និង​ផ្សារ​ដែក​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង ស្ថិត​នៅ​ខាងកើត​វត្ត​ក្រាំងធ្នង់ ត្រូវ​បាន​អភិ​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​រង​ការ​ខូចខាត​ទាំងស្រុង និង​ឆេះ​រាលដាល​ទៅ​ផ្ទះ​មួយ​ខ្នង​ទៀត ដែល​នៅ​ជាប់​គ្នា​នោះ ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១៩៦២ ខាងកើត​វត្ត​ក្រាំងធ្នង់ ក្នុងភូមិ​ព្រៃខ្លា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ម្ចាស់ផ្ទះ​ដើម ភ្លើង​ដែល​ជា​អ្នក​ជួល​ស្នាក់​នៅ​ឈ្មោះ អ៊​ន់ រ​ដ្ឋា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជាងដែក និង​មាន​ប្រពន្ធ​លលក់​កាហ្វេ ។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ចេញពីផ្ទះ​ផ្សារ​ដែក និង​លក់​កាហ្វេ​ដែល​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម​នៅ​ចំណុច​ផ្លូវកែង យ៉ាង​សន្ធោសន្ធៅ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ក្បែរ​ខាង​នាំ​គ្នា​ជួយ​ពន្លត់ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍ ។

នៅ​ក្នុង​ហេតុការណ៍​នេះ ភ្លើង​បាន​ឆាប់ឆេះ​យ៉ាង​រហ័ស បណ្ដាល​ឲ្យ​ផ្ទះ​ចំនួន​២​ខ្នង​ដែល​មាន​ម្ចាស់​តែ​មួយ រង​ការ​ខូចខាត​ទាំងស្រុង និង​ឆេះ​រាលដាល​ទៅ​ផ្ទះ​មួយ​ខ្នង​ទៀត ។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៨​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល ។

តាម​នគរបាល​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ បណ្ដាល​អោយ​ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៨ ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ដែល​ខណ្ឌ​ជា​២​ខ្នង​មាន​ម្ចាស់​តែ​មួយ ,​មួយ​ខ្នង​ម្ចាស់​ស្នាក់​នៅ​លក់​ទូរស័ព្ទ និង​មួយ​ខ្នង​ទៀត​បាន​ជួល​ទៅ​ឲ្យ​ជាងដែក និង​លក់​កាហ្វេ​ដែល​ជា​ផ្ទះ​ដើមហេតុ​ខាងលើ ត្រូវ​ភ្លើង​ឆេះ​រោងការ​ខូចខាត​ទាំងស្រុង និង​ឆេះ​រាលដាល​ដល់​ដំបូល​នឹង​ពិ​ដាន​ផ្ទះ​អ្នក​ក្បែរ​ខាង អស់​ប្រមាណ​៣០​ភាគរយ ។

ទាក់ទិន​នឹង​ការ​កើត​មាន​អគ្គិភ័យ​នេះ នគរបាល​ឲ្យ​ដឹង​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ដែល​ជាង​ផ្សារ​ដែក​បាន​ដោត​ប៉ុស្តិ៍​ផ្សារ​ទុក​ចោល ។ អគ្គិភ័យ​នេះ គឺ​បង្ក​ឲ្យ​មនុស្ស​រង​របួស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ