ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍ប្រណាំងរថយន្តOff Roadអន្តរជាតិឆ្នាំ២០២៤ រួមចំណែកផ្សព្វផ្សាយទេសចរណ៍តំបន់ឆ្នេរខេត្តព្រះសីហនុឱ្យកាន់តែទាក់ទាញ

6 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ព្រឹត្តិការណ៍ប្រណាំងរថយន្តOff Roadអន្តរជាតិលើកទី១ឆ្នាំ២០២៤ បានបើកការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២៨ខែវិច្ឆិកានៅទីលានខេត្តព្រះសីនុដែលមានអ្នកប្រណាំងអន្តរជាតិ ចូលរួមមកពី៧ប្រទេស មានរយៈពេក៣ថ្ងៃចាប់ពីថ្ងៃទី២៩ខែវិច្ឆិការហូតដល់ថ្ងៃទី១ខែធ្នូឆ្នាំ២០២៤។ព្រឹត្តិការណ៍នេះទៀតត្រូវបានអ្នកជំនាញវាយតម្លៃថាជាការរួមចំណែកផ្សព្វផ្វាយវិស័យប្រណាំងយានយន្តនៅកម្ពុជា ក៏ដូចជាការចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្ដានុពលក្នុងខេត្តព្រះសីហនុផងដែរ។ ក្នុងពិធីប្រកាសបើក ការប្រណាំងរថយន្តOff…

ខេត្តព្រះសីហនុ ៖ ព្រឹត្តិការណ៍ប្រណាំងរថយន្តOff Roadអន្តរជាតិលើកទី១ឆ្នាំ២០២៤ បានបើកការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២៨ខែវិច្ឆិកានៅទីលានខេត្តព្រះសីនុដែលមានអ្នកប្រណាំងអន្តរជាតិ ចូលរួមមកពី៧ប្រទេស មានរយៈពេក៣ថ្ងៃចាប់ពីថ្ងៃទី២៩ខែវិច្ឆិការហូតដល់ថ្ងៃទី១ខែធ្នូឆ្នាំ២០២៤។ព្រឹត្តិការណ៍នេះទៀតត្រូវបានអ្នកជំនាញវាយតម្លៃថាជាការរួមចំណែកផ្សព្វផ្វាយវិស័យប្រណាំងយានយន្តនៅកម្ពុជា ក៏ដូចជាការចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្ដានុពលក្នុងខេត្តព្រះសីហនុផងដែរ។

ក្នុងពិធីប្រកាសបើក ការប្រណាំងរថយន្តOff Roadអន្តរជាតិឆ្នាំ២០២៤ ជាផ្លូវការ មានការអញ្ជើញចូលរួមពីលោកសាមុត សុធារិទ្ធអភិបាលរងខេត្តព្រះសីហនុ ឯកឧត្តមទា ស្យាមអនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាព្រមទាំងបានធ្វើពិធីដង្ហែក្បួនយានយន្តជាផ្លូវការយ៉ាងគគ្រឹកគគ្រេងទៀតផង។

លោងវង្ស គឹមហួតប្រធានគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធកីឡាប្រណាំងយានយន្តកម្ពុជា បានមានប្រសាសន៍ឱ្យបានដឹងដែរថា ព្រឹត្តិការណ៍ប្រណាំងយានយន្តOff Road អន្តរជាតិដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានផ្ដល់នូវគុណតម្លៃជាច្រើនសម្រាប់កម្ពុជា ជាពិសេសយើងបានរៀនសូត្របន្ថែម ដើម្បីដកស្រង់បទពិសោធន៍ បច្ចេកទេស និងធ្វើការដុះខាត់រាល់ចំណុចខ្វះខាតឱ្យកាន់តែល្អប្រសើរសម្រាប់ចូលរួមប្រណាំងជាលក្ខណៈអន្តរជាតិ ជាបន្តបន្ទាប់នាពេលខាងមុខ។ម្យ៉ាងវិញទៀតតាមរយៈព្រឹត្តិកាណ៍ប្រណាំងរថយន្តOff Roadឆ្លងកាត់ឧបសគ្គនៅខេត្តព្រះសីហនុឆ្នាំ២០២៤នេះទៀត បានរួមចំណែកជម្រុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានសក្ដានុពលឱ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ ព្រមទាំងបានជួយបំផុសស្មារតីប្រជាពលរដ្ឋ ឱ្យពួកគាត់ចូលរួមហ្វឹកហាត់ឱ្យក្លាយជាកីឡាករឆ្នើមទៅថ្ងៃអនាគត។

លោកវង្ស គឹមសូត្របានគូសបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ការប្រកួតត្រូវបានបែងចែកជា៣កម្រិត ដោយមានកម្រិតខុសគ្នា កម្រិតAមានរថយន្តចូលរួមប្រមាណ២៦គ្រឿង កម្រិតBមានរថយន្តចូលរួម១៥គ្រឿង ខណៈកម្រិតCមានរថយន្តចូលរួម១៥គ្រឿង។ព្រឹត្តិការណ៍ប្រណាំងរថយន្តOff Roadអន្តរជាតិឆ្នាំ២០២៤នេះទៀតរៀបចំឡើងដោយសងព័ន្ធកីឡាយានយន្តកម្ពុជា សហការដោយក្លិបមហាគ្រួសារOff Road កម្ពុជា ទទួលបានការគាំទ្រពីសាលាខេត្តព្រះសីហនុផងដែរ។ចំណែកបណ្ដាប្រទេសចូលរួមមានកម្ពុជា ម្ចាស់ផ្ទះ ចិន ថៃ វៀតណាម រុស្សី ឡាវនិងឥណ្ដូនេស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ