ខេត្តបន្ទាយមានជ័យ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចំអកទៅកាន់ក្រុមប្រឆាំងនិយមនៅក្រៅប្រទេស ដែលប្រកាសជ្រើសរើសលោកអ៊ុំ សំអាន ដែលធ្លាប់ជាពន្ធនាគាររឿងនិយាយបង្ហោះឯកសារមិនពិតពាក់ព័ន្ធព្រំដែនមកនិយាយរឿងព្រំដែនទៀត ខណៈធ្លាប់សារភាពកំហុសនិយាយព្រំដែនជារឿងមិនពិត ។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា ៖«យាយម្នាក់នោះជាអ្នកនយោបាយវ័យចំណាស់ (មួរ សុខហួ )ទៅបបួលបងប្អូនធ្វើការពិភាក្សានិយាយកោះអីណា… គាត់ជាអ្នកជំនាញគ្រប់រឿង ហើយម្នាក់នោះ គឺអ៊ុំ សំអាន មកបបួលធ្វើបទឧន្ទេសនាមរឿងព្រំដែន» ។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ៖« កុំភ្លេច!ថា លោកហ្នឹង(អ៊ុំ សំអាន)ធ្លាប់ក្លែងឯកសារ ហើយជាប់គុករឿងក្លែងឯកសារព្រំដែន! ហើយយកពីណាយកទៅធ្វើការឧន្ទេសនាមទៅយកអ្នកដែលប្រឌិតរឿងព្រំដែនទៅឧន្ទេសនាមរឿងព្រំដែន បើប្អូនដែលទៅស្តាប់ គឺចោលលុយហើយ ។ នៅពេលស្តាប់ដឹងតែរឿងមិនពិត ហើយបំផ្លាញការទុកចិត្ត» ។
ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី បានលើកឡើងថា ទៅយកអ្នកជំនាញព្រំដែនត្រឹមត្រូវមិនយកទេ បែរទៅយកអ្នកដែលធ្លាប់ធ្លាប់ឯកសាររឿងព្រំដែនកាលពី៨ឆ្នាំមុន ។ លិខិតនៅមាននៅឡើយ ហើយកំពុងបង្ហោះលើបណ្តាញសង្គម ។ សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ៖«លោកអ៊ុំ សំអាន ខ្លួនឯងផ្ទាល់បានសរសេរលិខិតសុំទោសសម្តេច តេជោ ហ៊ុនសែន ថា «ខ្ញុំដឹងកំហុសហើយបង្ហោះឯកសារអត់មូលដ្ឋាន ហើយសន្យាឈប់បង្ហោះរឿងព្រំដែនអត់មូលដ្ឋាន តែឥលូវអត់រៀងទៀត» ។
បើតាមសម្តេចមហាវរបធិបតី បានលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយាយប្រហែលជាអត់មានអ្នកណាក្រៅពីអ៊ុំ សំអាន នោះទេ ។ ព្រោះថា រឿងមិនពិតទាល់តែអ្នកដែលហ៊ាននិយាយរឿង មិនពិតទើបគេហ៊ាននិយាយអត់ខ្លាចបាប ។ តែក្រុមនេះគេមិន ខ្លះដោយសារគំនិតគេចង់បាន គឺឲ្យប្រជាពលរដ្ឋមិនទុកចិត្តលើរាជរដ្ឋាភិបាល ហើយរកប្រធានបទដែលប៉ះពាល់នឹងផលប្រយោជន៍ជាតិរបស់យើងក្លែងការពិតដុតកំឡោចធ្វើឲ្យប្រជាពលរដ្ឋមានជម្លោះផ្ទៃក្នុង ។
គួរបញ្ជាក់ ថា លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីសហរដ្ឋអាមេរិកមកដល់ប្រទេសកម្ពុជាតាមច្រកព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប ។ លោក អ៊ុំ សំអាន ត្រូវបានតុលាការចេញដីកា ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ (លេខ៥៤) សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស គឺបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិ.ដ្ឋជាអាទិ៍» (បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទ«ញុះ ញង់ឱ្យមានការរើសអើង» តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៨ លោក អ៊ុំ សំអាន ត្រូវបានព្រះមហាក្សត្រប្រកាសលើកលែងទោស តាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ទាប់ពីលោកបានប្រកាសទទួលកំហុស ។ ក្រោយពីត្រូវបានលើកលែងទោស លោក អ៊ុំ សំអាន បានចាកចេញពីប្រទេសកម្ពុជា ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ