ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃកំពុងសឹងមិនទាន់លក់ស្រួលបួលផង ស្រាប់តែ​ឮសំឡេងផ្ទុះឆេះសាលាឆាន់ផ្អើល

9 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ព្រះសង្ឃ៣អង្គនៅលើសាលាឆាន់សឹងមិនទាន់លង់លក់ផង ស្រាប់តែមានអគ្គីភ័យបានឆាបឆេះបង្ករជាអណ្ដាតភ្លើងសន្ធោសន្ធៅនៅលើសាលាឆាន់ក្នុងបរិវេណវត្តដំបងដែក(គងជ័យ)នាវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាតឈានចូលព្រឹកថ្ងៃទី២៩ វិច្ឆិកាឆ្នាំ២០២៤ ស្ថិតនៅភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ភ្លាមៗ​នោះត្រូវ​បានព្រះសង្ឃទូងស្គរប្រកូកប្រកាសហៅពុទ្ធបរិស័ទចំណុះជើងវត្តឱ្យនាំគ្នាមកជួយពន្លត់ភ្លើងដើម្បីកុំឲ្យឆាបឆេះទៅកន្លែងផ្សេងទៀតក្នុងបរិវេណវត្ត។…

ខេត្តកំពង់ចាម ៖ ព្រះសង្ឃ៣អង្គនៅលើសាលាឆាន់សឹងមិនទាន់លង់លក់ផង ស្រាប់តែមានអគ្គីភ័យបានឆាបឆេះបង្ករជាអណ្ដាតភ្លើងសន្ធោសន្ធៅនៅលើសាលាឆាន់ក្នុងបរិវេណវត្តដំបងដែក(គងជ័យ)នាវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាតឈានចូលព្រឹកថ្ងៃទី២៩ វិច្ឆិកាឆ្នាំ២០២៤ ស្ថិតនៅភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ភ្លាមៗ​នោះត្រូវ​បានព្រះសង្ឃទូងស្គរប្រកូកប្រកាសហៅពុទ្ធបរិស័ទចំណុះជើងវត្តឱ្យនាំគ្នាមកជួយពន្លត់ភ្លើងដើម្បីកុំឲ្យឆាបឆេះទៅកន្លែងផ្សេងទៀតក្នុងបរិវេណវត្ត។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា រាល់ដងនៅលើសាលាឆាន់ចាស់សង់​អំពីឈើ ប្រក់ស័ង្កសីមានកម្ពស់ផុតពីដីប្រហែល៥​ម៉ែត្រ គឺមានព្រះសង្ឃចំនួនប្រាំអង្គសឹងរាល់យប់ តែមកដល់យប់ថ្ងៃទី២៨វិច្ឆិកា គឺមានតែបីអង្គប៉ុណ្ណោះដែលសឹងនៅលើសាលាឆាន់ចាស់នេះ។ ស្របពេលព្រះសង្ឃកំពង់សឹងមិនទាន់លក់ស្រួលបួលផងស្រាប់តែសំឡេងផ្ទុះបារ៉ែតភ្លើង បានបង្ករជាអគ្គីភ័យឆាបឆេះធ្វើឲ្យព្រះសង្ឃភ្ញាក់ផ្អើលនាំគ្នារត់ចុះពីលើសាលាឆាន់មកដីនិងបានទូងស្គរប្រគល់ប្រកាសហៅពលរដ្ឋនៅក្បែរវត្តឱ្យមកជួយពន្លត់ភ្លើង។បន្ទាប់មកគឺមានពលរដ្ឋក្មេងចាស់ប្រុសស្រីបានមករាប់រយនាក់។នាំគ្នាជួយដងទឹកជះពន្លត់ក្នុងនោះមានអ្នកខ្លះមានម៉ាស៊ីនបូមទឹកបាញ់លើភ្លើងដែលកំពង់ឆេះ។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថាពេលអគ្គីភ័យកើតឡើងក៏រាយការណ៍ជូនលោកអធិការនគរបាលស្រុកកងមាសដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ តែដោយចម្ងាយផ្លូវជាង៤០ គីឡូម៉ែត្រ គឺរថយន្តបានចេញមកមួយគ្រឿង មិនទាន់ដល់គោលដៅផងត្រូវបានពលរដ្ឋដែលសាមគ្គីគ្នាជាធ្លុងមួយធ្វើឲ្យភ្លើងឆេះសាលាឆាន់បានរលត់ទៅវិញទាំងស្រុង។
មានករណីភ្លើងឆេះសាលាឆានចាស់ធ្វើអំពីឈើប្រក់សង្ហសី ទំហំ១២x២៥ ម៉ែត្រ បណ្ដាយអោយខូចខាតសាលាឆាន(ចាស់) ១ ខ្នងទាំងស្រុងគ្រឿងបរិភោគ មួយចំនួន ព្រះពុទ្ធបដិមា១ អង្គ
សូឡាចំនួន ៤គ្រឿង សម្ភារៈធ្វើសំណង់មួយចំនួន និងឈើមួយចំនួននៅក្រោមសាលាឆាន់នោះ ។មិនបណ្ដាលអោយរបួសដល់នរណាម្នាក់ឡើយ ។

មូលហេតុបណ្ដាលមកពីទុស្សេខ្សែភ្លើង ដែលនៅក្នុងសាលាឆាន់ (ចាស់) ។
ហើយភ្លើងបាន​រលត់អស់១០០​ភាគរយ ដោយប្រជាពលរដ្ឋនិងប្រជាការពារ និងកម្លាំងប៉ុស្តិ៍ជួយពន្លត់។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ក្រោយពីមានអគ្គីភ័យនេះកើតឡើងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកកុយនិងធ្វើការផ្សព្វផ្សាយតាមបណ្ដាវត្តអារាមឲ្យទិញបំពង់ពន្លត់អគ្គីភ័យខ្នាតតូចពេលដែលភ្លើង​ឆាប​ឆេះឡើងនោះនឹងអាចបាញ់ពន្លត់បឋមដើម្បីកុំឲ្យភ្លើងរាលដាលកាន់តែធំ ។ ព្រោះថារដូវប្រាំងចូលមកដល់អាកាសធាតុក្តៅដែលអាចងាយអគ្គីភ័យកើតឡើង ប្រសិនណាបើយើងមានការទ្វេសប្រហែសដោយប្រការណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ