ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​-​ចិន​រួម​គ្នា​បង្កើត​ទីក្រុងមួយក្នុងស្រុក​អូរជ្រៅ​​​ស្ថិត​លើ​ផ្ទៃដី​ជាង​១.០០០​ហិ​កតា

8 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមហ៊ុន​ខ្មែរ​.​ចិន​បាន​បង្កើត​ទីក្រុង​លើ​ផ្ទៃដី​ជាង​១.០០០​ហិ​កតា​ដែល​បាន​ដំណើរ​ជិត​១​ឆ្នាំ​គម្រោង​មាន​ផ្ទៈ​ល្វែង ផ្សារ​ទំនើប កន្លែង​វ៉ៃ​កូនគោល និង​ប្រណាំងសេះ ស្ថិត​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។…

ខេត្តបន្ទាយមានជ័យ ៖ ក្រុមហ៊ុន​ខ្មែរ​.​ចិន​បាន​បង្កើត​ទីក្រុង​លើ​ផ្ទៃដី​ជាង​១.០០០​ហិ​កតា​ដែល​បាន​ដំណើរ​ជិត​១​ឆ្នាំ​គម្រោង​មាន​ផ្ទៈ​ល្វែង ផ្សារ​ទំនើប កន្លែង​វ៉ៃ​កូនគោល និង​ប្រណាំងសេះ ស្ថិត​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

លោក កែវ តា​រ៉ា​រស្មី អភិបាលស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា មាន​ក្រុមហ៊ុន​ខ្មែរ​-​ចិន​បាន​វិនិយោគ​គម្រោង​លើ​ផ្ទៃដី​ប្រមាណ​ជាង​១.០០០​ហិ​កតា ក្នុងភូមិ​សា​ស្គ្រ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដែល​បាន​ចាប់ផ្តើម​កសាង​តាំងពី​អំឡុង​ដើមឆ្នាំ​២០២៤ រហូត​ពេល​នេះ​មាន​ផ្លូវ​បេតុង និង​ផ្ទះល្វែង​ដែល​ជា​តំបន់​អភិវឌ្ឍន៍​ស្រុក​ជាប់​ជាយ​ដែន ។

លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ខ្មែរ​.​ចិន​ដែល​កំពុង​អភិវឌ្ឍន៍​បង្កើត​ទីក្រុង​ក្នុងភូមិ​សាស្ត្រ ស្រុក​អូរ​ជ្រៅជំ​ហ៊ាន​ដំបូង​ដែល​កំពុង​ដំណើរ​កសាង​ផ្លូវ​បេតុង និង​ផ្ទះល្វែង​មាន​ផ្ទៃដី​ជាង​៣០០​ហិ​កតា ហើយ​ក្រុមហ៊ុន​វិនិយោគ​នេះ គម្រោង​កសាង​លើ​ផ្ទៃដី​ជាង​១.០០០​ហិ​កតា​បន្ត​ទៀត ដែល​ជា​ប្រភេទ​ដីស្រែ​ត្រូវ​បាន​ចាក់​កសាង​ថ្មី​ដែល​កំពុង​ដំណើរការ​កសាង​ជា​បណ្តើរ​ៗ ។

លោក កែវ តា​រ៉ា​រស្មី បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ខ្មែរ​.​ចិន​ដែល​កំពុង​កសាង​បង្កើត​ទីក្រុង​ក្នុងភូមិ​សាស្ត្រ​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ មាន​គម្រោង​ផ្ទះល្វែង ផ្សារ​ទំនើប កន្លែង​វ៉ៃ​កូនគោល និង​ប្រណាំងសេះ ហើយ​គម្រោង​នេះ​ត្រូវ​បាន​ស្នើ​សុំ​ទៅ​ក្រសួង ព្រោះ​វិនិយោគ​លើ​គម្រោង​ថវិការ​ជាង​២​លានដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ