ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ទូត ​ចំនួន​៤ កោតសរសើរ​កម្ពុជា ចំពោះ​សមិទ្ធផល​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ លំដាប់ថ្នាក់​អន្តរជាតិ និង​ជម្រុញ​ពលរដ្ឋ​ខ្លួន​មក​ទេសចរ​នៅ​កម្ពុជា

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​ទស្សនកិច្ច នា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី ក្រុង​តា​ខ្មៅ ដែល​កំពុង​សាងសង់ គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​ស្ថានទូត​ចំនួន​៤ រួម​មាន ៖…

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​ទស្សនកិច្ច នា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី ក្រុង​តា​ខ្មៅ ដែល​កំពុង​សាងសង់ គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​ស្ថានទូត​ចំនួន​៤ រួម​មាន ៖ ឥណ្ឌូ​នេ​ស៊ី អង់គ្លេស ព្រុយ​ណេ និង​ម៉ា​ឡេ​ស៊ី បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​កម្ពុជា ដែល​នឹង​មាន​ព្រ​លាន​យន្តហោះ​ខ្នាត​អន្តរជាតិ ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ​នេះ ។

លោក ឆា​រស៍ វ៉ា​ន់ នាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែ​រ​ផត អ៊ិ​ន​វេស​មិន ឯ​.​ក (CAIC) ក្នុង​ឱកាស​ចុះ​ទស្សនកិច្ច នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែល​មានការ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត ចំនួន​៤​ប្រទេស ដែល​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​មាន​ប្រសាសន៍ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា មន្ត្រី​ទូត​ធំ​ៗ ចំនួន​៤ ប្រចាំ​ប្រទេស​កម្ពុជា បាន​សាទរ និង​កោតសរសើរ​ចំពោះ​កម្ពុជា ដែល​នឹង​ទទួល​បាន​សមិទ្ធផល​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ លំដាប់ថ្នាក់ 4F នៅ​ឆ្នាំ​២០២៥ ខាង​មុខ​នេះ ខណៈ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី បាន​កំពុង​ដំណើរ​សាងសង់​លើ​ផ្ទៃដី ទំហំ​ប្រមាណ ២,៦០០​ហិ​កតា ។

សូម​ជម្រាប​ជូន​ថា ឯកអគ្គរដ្ឋទូត ចំនួន​៤ ប្រទេស​នោះ រួម​មាន ៖ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី ប្រចាំ​នៅ​កម្ពុជា​, ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​, ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា និង​ឯកឧត្តម Pengiran Kasmirhan ឯកអគ្គរាជទូត​ប្រុយ​ណេ ប្រចាំ​នៅ​កម្ពុជា ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ សម្រេចការ​សាងសង់​បាន​ប្រហែល​ជាង ៩០% និង​ចំនួន​ទឹកប្រាក់ ១,៣៣៦​លាន​ដុល្លារ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៥ ខាង​មុខ ទៅ​តាម​ផែនការ ដែល​បាន​គ្រោងទុក ។ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ជា​ប្រភេទ 4F គឺ​ប្រភេទ​ព្រ​លាន​យន្តហោះ​ធំ ដែល​អាច​នឹង​ស្រូប​យក និង​ទទួល​បានការ​ហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប ដែល​អាច​ឲ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស រហូត​ដល់ Airbus A380-800 និង​យន្តហោះ Boeing 747-800 ចុះ​ចត​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ