ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​ប្រកាស​ផែន​ការ​វា.យ​ប្រ​ហារ​អគារ​រដ្ឋា​ភិបាល​នៅ​ទី​ក្រុង​កៀវ

19 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​កំពុង​​ជ្រើស​រើស​ទីតាំង​នៅ​​ប្រទេស​អ៊ុយ​ក្រែន​ដើម្បី​​វាយ​ប្រហារ​នា​ពេល​អ​នា​គត​​។ លោក​ថា​នេះ​ជា​ការ​ត្រៀម​វាយ​បក​វិញ​ទៅ​លើ​ករណី​ដែល​អ៊ុយ​ក្រែន​​បាញ់​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ម៉ាក​អាត់​តាខំ​ចូល​តំបន់​កៀវ​។ ប្រភព​ខ្លះ​ថា​ការ​វាយ​ប្រហារ​របស់​អ៊ុយ​ក្រែន​នៅ​ក្នុង​ពេល​នោះ​ត្រូវ​ចំ​បញ្ជា​ការ​ដ្ឋាន​យោធា​របស់​រុស្ស៊ី បណ្ដាល​ឱ្យ​ស្លាប់​ឧត្ដម​សេនីយ៍​ផ្កាយ​បី​ម្នាក់​, មេ​បញ្ជាការ​កង​ទ័ព​កូរ៉េ​ខាង​ជើង​ម្នាក់​, ស្លាប់​មន្ត្រី​យោធា​រាប់​សិប​នាក់​ និង​ទាហាន​រុស្ស៊ី​ជា​ច្រើន​នាក់​។ ​ជា​ធម្ម​តា​ផែន​ការ​យោធាត្រូវ​គេ​រក្សា​ការ​ណ៍​សម្ងាត់​បំផុត​។ ប៉ុន្តែ​លើក​នេះ…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​កំពុង​​ជ្រើស​រើស​ទីតាំង​នៅ​​ប្រទេស​អ៊ុយ​ក្រែន​ដើម្បី​​វាយ​ប្រហារ​នា​ពេល​អ​នា​គត​​។ លោក​ថា​នេះ​ជា​ការ​ត្រៀម​វាយ​បក​វិញ​ទៅ​លើ​ករណី​ដែល​អ៊ុយ​ក្រែន​​បាញ់​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ម៉ាក​អាត់​តាខំ​ចូល​តំបន់​កៀវ​។ ប្រភព​ខ្លះ​ថា​ការ​វាយ​ប្រហារ​របស់​អ៊ុយ​ក្រែន​នៅ​ក្នុង​ពេល​នោះ​ត្រូវ​ចំ​បញ្ជា​ការ​ដ្ឋាន​យោធា​របស់​រុស្ស៊ី បណ្ដាល​ឱ្យ​ស្លាប់​ឧត្ដម​សេនីយ៍​ផ្កាយ​បី​ម្នាក់​, មេ​បញ្ជាការ​កង​ទ័ព​កូរ៉េ​ខាង​ជើង​ម្នាក់​, ស្លាប់​មន្ត្រី​យោធា​រាប់​សិប​នាក់​ និង​ទាហាន​រុស្ស៊ី​ជា​ច្រើន​នាក់​។

​ជា​ធម្ម​តា​ផែន​ការ​យោធាត្រូវ​គេ​រក្សា​ការ​ណ៍​សម្ងាត់​បំផុត​។ ប៉ុន្តែ​លើក​នេះ លោក​ទីន​ប្រកាស​អំពី​គម្រោង​វាយ​ប្រហារ​ជា​សា​ធារណៈ​តែ​ម្ដង​។ លោក​ថា​អគារ​ធ្វើ​ការ​របស់​រដ្ឋា​ភិបាល​នៅ​​​​ទី​ក្រុង​កៀវ​កម្រិតទី​តាំង​ចេញ​​បញ្ជា​​​​​ក៏​អាច​នឹង​ស្ថិត​នៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​កម្ទេច​ផង​ដែរ​។ កាល​ពី​ពេល​កន្លង​មក រុស្ស៊ី​វាយ​ប្រហារ​ជា​​ច្រើន​ដង​​ទៅ​លើ​​​ទី​ក្រុង​តូច​-ធំ​របស់​អ៊ុយ​ក្រែន​។ គ្រាន់​តែ​ថា​ភាគ​ច្រើន​ច្រើន​វាយ​ទីតាំង​អគ្គិសនី​ ឬ​អគារ​ធម្ម​តា​តែ​ប៉ុណ្ណោះ​។ រុស្ស៊ី​ពុំ​ទាន់​វាយ​ប្រហារ​អគារ​របស់​រដ្ឋា​ភិបាល​ម្ដង​ណា​ទេ​។

អ៊ុយ​ក្រែន​ក៏​មិន​មែន​ដំឡូង​មូល​នោះ​ដែរ​។ រដ្ឋាភិបាល​បាន​ដាក់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​យ៉ាង​ក្រាស់​ឃ្មឹក​ដើម្បី​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​វាយ​​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ពូទីន​និយាយ​ដោយ​មោទ​ក​ភាព​ថា​គ្រាប់​មីស៊ីល​​​ហាយ​ពើ​សូនិច​ (hypersonic) លឿន​ជាង​សំឡេង​ដែល​រុស្ស៊ី​​វាយ​ប្រហារអ៊ុយ​ក្រែន​​​ថ្មី​ៗ​នេះ​ជា​មីស៊ីល​ទំនើប​​ចុង​ក្រោយ​​របស់​រុស្ស៊ី​។ ដូច្នេះ លោក​​ហ៊ាន​ធានា​អះ​អាង​ថា​គ្មាន​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​លោក​ខាង​លិច​ណា​​មួយ​អាច​ទប់​ទល់បាន​ឡើយ​​​។

​នៅ​ឯ​​កិច្ច​ប្រជុំ​​​នៅ​​កាហ្សាក់​ស្ថាន​ជា​មួយ​​​ប្រទេស​​សម្ព័ន្ធ​មិត្ត​តាំង​ពី​សម័យ​សហ​ភាព​សូវៀត​ លោក​​ពូទីន​ថ្លែង​ថា​​​យើង​​ត្រូវ​តែ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ចូល​ទឹក​ដី​រុស្ស៊ី​ដោយ​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ផលិត​នៅ​បស្ចិម​ប្រទេស​។ ពោល​គឺ​ដូច​ដែល​លោក​ធ្លាប់​បាន​ប្រកាស​កាល​ពី​ពេល​កន្លង​មក​ដូច្នេះ​ដែរ​។ នៅ​ក្នុង​ចំណោម​វិធាន​ការ​ឆ្លើយ​តប​នោះ​ក៏​រួម​ទាំងការ​​​​​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ម៉ាក​អូរេ​ស្នីក (Oreshnik) ​នៅ​លើ​សមរ​ភូមិ​ជាក់​ស្ដែង​ដូច​ដែល​រុស្ស៊ី​ធ្លាប់​ធ្វើ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​។​

លោក​ថ្លែង​បន្ត​ទៀត​ថា​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ក្រសួង​ការ​ពារ​ជាតិ និង​អគ្គសេនា​ធិការ​ដ្ឋាន​​កង​ទ័ព​រុស្ស៊ី​កំពុង​សម្រាំង​ជ្រើស​រើស​ទី​តាំង​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​សម្រាប់​ត្រៀម​វាយ​ប្រហារ​នា​ពេល​ខាង​មុខ​។ លោក​ចង់​មាន​ន័យ​ថា​ជ្រើស​រើស​ទុក​ឱ្យ​ហើយ​។ នៅ​ពេល​អ៊ុយ​ក្រែន​បន្ត​បាញ់​មីស៊ីល​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី​ទៀត​ រុស្ស៊ី​ងាយ​ស្រួល​វាយ​បក​វិញ​ចូល​ទី​តាំង​ទាំង​នោះ​។

លោក​ពូទីន​បង្ហើប​ឱ្យ​ដឹង​ថា​គោល​ដៅ​ដែល​កំពុង​ជ្រើស​រើស​នោះ​អាច​ជា​ទី​តាំង​យោធា​, រោង​ចក្រ​ផលិត​បរិក្ខារ​យោធា ​ឬ​​ទី​តាំង​ចេញ​​បញ្ជា​​នៅ​ទីក្រុង​កៀវ​។ រុស្ស៊ី​​ថា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ​អ៊ុយ​ក្រែន​​​បាញ់​មីស៊ីល​អាត់​តាខំ (ATACMS) ជា​លើក​ទី​១​ចូល​​ភាគ​ខាង​លិច។ ក្រោយ​មក​ ពួក​គេ​បន្ត​បាញ់​មីស៊ីល​នេះ​ទៀត​ចូល​តំបន់​ខឺស​នៅ​ថ្ងៃ​ទី​២៣​ម្ដង​ និង​ថ្ងៃ​ទី​២៥​ម្ដង​ទៀត​។

​លោក​ពូទីន​ទំនង​ជា​ចង់​បង្ហាញ​ថា​រុស្ស៊ី​មិន​ចាញ់​ប្រៀប​លោក​ខាង​លិច​ទេ​ពាក់​ព័ន្ធ​នឹង​​ចំនួន​អាវុធ​យុទ្ធ​ភ័ណ្ឌ​។ លោក​ថា​រុស្ស៊ី​កំពុង​ពន្លឿន​ការ​ផលិត​គ្រាប់​មីស៊ីល​ទំនើប​ចុង​ក្រោយ​កើន​ឡើង​លើស​ក្រុមប្រទេស​សមាជិក​អង្គ​ការ​ណាតូ​រហូត​ដល់​ទៅ​ដប់​ដង​ឯណោះ​។ មិន​ទាន់​បញ្ចប់​ត្រឹម​ហ្នឹង​ទេ លោក​ថា​រុស្ស៊ី​នឹង​បង្កើន​ការ​ផលិត​កាន់​តែ​ច្រើន​ថែម​ទៀតនា​​ពេល​អនា​គត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ