ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក ប៉ិច នី​ ៖ ដំណើរ​អាជីព​ការងារ​រយៈពេល​ ៣០​ ឆ្នាំ​ ពី​ចំណុច​ចាប់ផ្តើម​ដំបូងរហូត​ទទួល​បានសមិទ្ធផល​ដ៏​អស្ចារ្យ !

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី ៣០ ឆ្នាំ​មុន ពេល​ដែល​លោក ប៉ិច នី បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន ​ហ៊ិ​ន​នី​គែន…

រាជធានីភ្នំពេញ ៖ កាលពី ៣០ ឆ្នាំ​មុន ពេល​ដែល​លោក ប៉ិច នី បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន ​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​ ជា​លើក​ដំបូង លោក​មាន​ត្រឹមតែ​ការ​ប្តេជ្ញា​ចិត្ត និង​ក្តី​សង្ឃឹម​មួយ​ប៉ុណ្ណោះ​ ។ កាលនោះ លោក​គឺជា​យុវជន​នៅ​លីវ​ម្នាក់​ដែល​ទើបតែ​បាន​ចាប់ផ្តើម​បម្រើ​ការងារ​ដំបូង តែ​សព្វ​ថ្ងៃនេះ​លោក​គឺជា​ស្វាមី ជា​ឪពុក និង​ជា​មេ​គ្រួសារ ជាមួយនឹង​អនាគត​ដ៏​ភ្លឺស្វាង​ដែល​បាន​កសាង​ឡើង​ដោយ​ការ​ខិតខំ​ប្រឹងប្រែង តាម​ក្តី​សង្ឃឹម និង​ដោយ​ស្នាដៃ​របស់​ខ្លួន​ផ្ទាល់ ហើយ​សមិទ្ធិ​ផល​ទាំងនេះ​គឺ​កើត​ចេញពី​ការ​បម្រើ​ការងារ​រយៈពេល ៣០ ឆ្នាំ​របស់​លោក​ជាមួយ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​ ។

លោក ប៉ិច នី បាន​រៀប​រ៉ាប់​អំពី​ជីវប្រវត្តិ​ការងារ​របស់​លោក​ជាមួយ​ក្រុមហ៊ុន ​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុង​វី​ដេ​អូ​ពិសេស​មួយ​នេះ​ដើម្បី​រំលឹក​ដល់​ការ​ចង​ចាំ​កន្លង​មក​ជាមួយ​ការងារ​នេះ ​។ សូម​ទស្សនា​នូវ​វី​ដេ​អូ​ពេញ​របស់​លោក​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ ហ៊ិ​ន​នី​គែន​ខេ​ម​បូ​ឌា ​។

ក្នុង​នាម​ជា​បុគ្គលិក​មួយ​ក្នុង​ចំណោម​បុគ្គលិក​ដែល​បម្រើ​ការងារ​យូរ​នៅ​ក្រុមហ៊ុន ​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា លោក ប៉ិច នី មានឱកាស​គ្រប់គ្រង​ការងារ​ចាប់តាំងពី​ផ្នែក​លក់ និង​ផ្នែក​ទីផ្សារ រហូត​ដល់​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ភ័ស្តុភារ​មួយ​ចំនួន​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ចាប់ផ្តើម​អភិវឌ្ឍ​ដំបូង ​។ លោក​បាន​និយាយ​ថា ​៖ «​ពេល​នោះ យើង​ត្រូវ​ដឹក​ជញ្ជូន​ផលិតផល​របស់​យើង​តាម​ទូក​ទៅ​ឱ្យ​អតិថិជន​របស់​យើង ​។ ការ​ដឹក​ជញ្ជូន​កាលនោះ​មាន​ភាព​ស្មុគស្មាញ​ដោយសារ​ឃ្លាំង​ស្តុក​ផលិតផល​មា​នទី​តាំងនៅ​ឆ្ងាយ​ពី​ទីផ្សារ​សំខាន់​ៗ​របស់​យើង​ ។ ហេតុនេះ​ហើយ ការ​ដឹក​ជញ្ជូន​ផលិតផល​របស់​យើង​ទៅ​ដល់​ដៃ​អតិថិជន​ជា​ឧបសគ្គ​ដ៏​ពិបាក​មួយ ​។

លោក​បន្ត​ពន្យល់​ថា ទើបតែ​កំឡុង​ពេល​ឆ្នាំ​ ១៩៩៤ ប៉ុណ្ណោះ​ដែល​ស្ពាន​ជ្រោយចង្វារ​ត្រូវ​បាន​សាងសង់​រួចរាល់ ហើយ​នេះ​បាន​ផ្តល់​ជា​ជំនួយ​មួយ​សំខាន់​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​យើង ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ក្នុង​ការ​ដឹក​ជញ្ជូន​ផលិតផល​ទៅ​កាន់​អ្នក​ប្រើប្រាស់​នៅ​តាម​តំបន់​ជាយក្រុង ដូច​ជា​តំបន់​ព្រែក​លៀប​ជាដើម ​។ លោក​បាន​បន្ថែម​ថា ការ​ដឹក​ជញ្ជូន​ផលិតផល​របស់​យើង​ទៅ​កាន់​ខេត្ត​ដាច់​ស្រយាល​មួយ​ចំនួន ដូច​ជា​ខេត្តមណ្ឌលគិរី ត្រូវ​ទាមទារ​ភាព​អត់ធ្មត់ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​លោក​ផង​ដែរ​ ។ លោក​បាន​ចែករំលែក​ថា ​៖ «​ផ្លូវ​នៅ​ទីនោះ​ពិតជា​ពិបាក​ណាស់ យើង​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​រដិបរដុប តាម​ផ្លូវ​រទេះ និងផ្ល​វ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តែ​ប៉ុណ្ណោះ ​។ ប្រសិនជា​ពេល​បុណ្យ​ទាន​ដូច​បុណ្យ​ភ្ជុំបិណ្ឌ ការ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​មណ្ឌលគិរី​ត្រូវ​ចំណាយពេល​ពី ១២ ទៅ ១៤​ ថ្ងៃ​ឯណោះ​» ​។

តាម​រយៈ​បញ្ហា​ប្រឈម​ទាំងនេះ លោក ប៉ិច នី បាន​បង្កើត​គំនិត​មួយ នោះ​គឺ​បង្កើត​បណ្តាញ​អ្នក​ចែកចាយ​បន្ត​ថ្មី​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ចែកចាយ​ផលិតផល​នៅ​តាម​បណ្តា​ខេត្ត​នានា ​។
លោក​បាន​ពន្យល់​ថា ​៖ «​ខ្ញុំ​យល់​ថា ប្រសិនបើ​យើង​អាច​ដាក់​ផលិតផល​របស់​យើង​ឱ្យ​កាន់តែ​ជិត​អតិថិជន នោះ​ដំណើរការ​ចែកចាយ​ទាំងមូល​នឹង​កាន់តែ​រលូន​»​ ។ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បាន​ពេញចិត្ត និង​អនុម័ត​តាម​ផែនការ​របស់ លោក ប៉ិច នី ហើយ​ប្រព័ន្ធ​យុទ្ធសាស្ត្រ​នៃ​ឃ្លាំង​ចែកចាយ​ក្នុងស្រុក​បាន​បង្កើត​ឡើង​ ។ ឃ្លាំង​ចែកចាយ​ទាំងនោះ​ក៏​នៅ​តែ​ប្រើប្រាស់​ដល់​សព្វ​ថ្ងៃនេះ ដើម្បី​ផ្គត់ផ្គង់​ផលិតផល​ដល់​ខេត្ត​មួយ​ចំនួន​ដូច​ជា កំពង់ចាម ក្រចេះ និង​ស្ទឹង​ត្រែង​ផង​ដែរ​ ។

ក្រៅពី​ការ​ផ្តល់​ឱកាស​ឱ្យ​មានការ​ប្រើប្រាស់​គំនិត​ផ្តួចផ្តើម​របស់​គាត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក៏​បាន​ផ្តល់​ឱកាស​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដល់​លោក ប៉ិច នី ឱ្យ​គាត់​បាន​ស្វែង​យល់​អំពី​ការងារ​ថ្មី​ៗ និង​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ថ្មី​ៗ​ជា​ច្រើន​ថែម​ទៀត ​។
លោក ប៉ិច នី ក៏​បាន​រំឭក​អំពី​ការ​ធ្វើ​ដំណើរ​លើក​ដំបូង​របស់​គាត់​ទៅ​កាន់​ទីក្រុង​ហាណូយ ដើម្បី​ចូលរួម​សិក្ខាសាលា​ជាមួយ​សហការី​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ថា ​៖ «​វា​ជា​លើក​ទី​មួយ​របស់ខ្ញុំ​ដែល​បាន​ជិះ​យន្តហោះ​ ។ ក្រុមហ៊ុន​បាន​គាំទ្រ​យើង​គ្រប់​មធ្យោបាយ ហើយ​បាន​ជួយ​ធ្វើ​លិខិតឆ្លងដែន រៀបចំ​កន្លែង​ស្នាក់​នៅ និង​ផ្តល់​ទំនុកបម្រុង​គ្រប់យ៉ាង​ដែល​យើង​ត្រូវការ​» ​។

លោក​បាន​មាន​ប្រសាសន៍​ថា ​៖ «​ការ​ធ្វើ​ដំណើរ​ទៅ​វៀតណាម​ពេល​នោះ មិនមែន​គ្រាន់តែ​ដើម្បី​ចូលរួម​ក្នុង​សិក្ខាសាលា​ប៉ុណ្ណោះ​ទេ តែ​វា​ពិតជា​ជួយ​ឱ្យ​ខ្ញុំ​មានឱកាស​បាន​ជួប​មនុស្ស​ថ្មី​ៗ និង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ឆន្ទៈ​ក្នុង​ការ​វិនិយោគ​លើ​ខ្ញុំ ដែល​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​កាន់តែ​ធំ» ​។ ក្នុង​ឆ្នាំ ២០១២ លោក ប៉ិច នី បាន​បន្ត​មហិច្ឆតា និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​គាត់ ដោយ​គាត់​ផ្លាស់​ប្តូរ​ពី​តួនាទី​ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់ ដែល​គាត់​បាន​ដឹកនាំ​ក្រុម​តំណាង​ផ្នែក​លក់​សឹងតែ​ពាក់កណ្តាល​ប្រទេស​កម្ពុជា ទៅ​ជា​អ្នកគ្រប់គ្រង​ប្រតិបត្តិការ​គម្រោង​វិញ​ ។ ក្នុង​មុខ​តំណែង​នោះ លោក​បាន​ប្រើប្រាស់​ភាព​ច្នៃប្រឌិត​របស់​គាត់ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កម្មវិធី និង​ផ្សព្វផ្សាយ​ម៉ាក​យីហោ​របស់​ក្រុមហ៊ុន​ ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​ឱ្យ​កាន់តែ​ល្បីល្បាញ ។

កម្មវិធី​មួយ​ដែល​លោក​មាន​មោទនភាព​ខ្លាំង​នោះ​គឺ Tiger Street Football ។ ការ​ប្រកួត​កីឡា​នេះ បាន​នាំ​មនុស្ស​ជា​ច្រើន​កុះករ​មក​មើល​ការ​ប្រកួត​កីឡាបាល់ទាត់ ដែល​វា​ក៏​ជា​ចំណង់​ចំណូលចិត្ត​មួយ​របស់ លោក ផង​ដែរ​ ។ លោក ប៉ិច នី ក៏​មាន​មោទនភាព​ផង​ដែរ​ដែល​ត្រូវ​បាន​ទទួលស្គាល់​សម្រាប់​ការ​រួមចំណែក​ជា​ច្រើន​ឆ្នាំ​របស់​គាត់​ចំពោះ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន ​។ សម្រាប់​ការ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា លោក ប៉ិច នី បាន​យល់​ឃើញ​ថា ជីវិត​រស់នៅ​ផ្ទាល់ខ្លួន និង​អាជីព​របស់​គាត់ ពិតជា​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ខ្លាំង ដែល​វា​បាន​ផ្តល់​ស្ថេ​រ​ភាព និង​ការ​រីក​ចម្រើន​ចំពោះ​អាជីព​ការងារ​របស់​គាត់ និង​ក្រុម​គ្រួសារ​ទាំងមូល​របស់​គាត់​តែ​ម្តង​ ។

លោក​បាន​បញ្ជាក់​ថា ​៖ «​ក្រុមហ៊ុន ​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​អ្វី​គ្រប់យ៉ាង​នៅ​ក្នុង​ជីវិត​របស់ខ្ញុំ​ ។ ក្រុមហ៊ុន​បាន​គាំទ្រ​ខ្ញុំ​នៅ​គ្រប់​ជំហាន និង​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​ខ្ញុំ​ដោយ​ផ្អែក​លើ​ការ​អនុវត្ត និង​ការ​រួមចំណែក​របស់ខ្ញុំ ​។ ពេល​ខ្ញុំ​ចូល​បម្រើ​ការងារ ខ្ញុំ​គ្រាន់តែ​ជា​យុវជន ហើយ​កាលនោះ​ខ្ញុំ​នៅ​លីវ​នៅឡើយ ហើយ​ឥឡូវនេះ​ខ្ញុំ​មានគ្រួសារ​ហើយ​នេះ​ក៏ អរគុណ​ចំពោះ​ឱកាស​ដែល​ក្រុមហ៊ុន​បាន​ផ្ដល់​ឱ្យ​ខ្ញុំ​» ​។

លោក ប៉ិច នី បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ខែវិច្ឆិកា ឆ្នាំ​ ១៩៩៤ ត្រឹមតែ​បី​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ចូលរួម​ជាមួយ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ។ ឥឡូវនេះ​គាត់​ជា​ឪពុក​មានកូន​ស្រី​បួន​នាក់ និង​មាន​ចៅ​ម្នាក់​ ។ កូនស្រី​ច្បង​របស់​គាត់​មានការ​ងារ​ធ្វើ​នៅ​ក្នុង​វិស័យ ធនាគារ ម្នាក់​ទៀត​កំពុង​សិក្សា​នៅ​សាលា​ពេទ្យ ចំណែក​ពីរ​នាក់​ទៀត​នៅ​កំពុង​សិក្សា​ ។

ពី​ការ​ធ្វើ​ដំណើរ​តាម​ទូក​ឆ្លង​ដង​ទន្លេ រហូត​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម និង​ពី​អ្នក​ចែកចាយ​ក្នុងស្រុក​រហូត​ដល់​មាន​ទំនាក់ទំនង​ជាមួយ​សហការី​អន្តរជាតិ ដំណើរ​ជីវប្រវត្តិ​របស់ លោក ប៉ិច នី ជាមួយ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺ​ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន ភាព​អត់ធ្មត់ និង​ការ​លះបង់​ទាំង​កំលាំងកាយ​ចិត្តជា​ច្រើន ​។ ហើយ​ដូចដែល លោក ប៉ិច នី លើក​ឡើង​ថា​៖ «​ក្រុមហ៊ុន ​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មិនមែន​គ្រាន់តែ​ជា​ក្រុមហ៊ុន​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ប្រៀប​បានជា​គ្រួសារ​មួយ​» ​។

បច្ចុប្បន្ន ក្រុមហ៊ុន​មាន​បុគ្គលិក​ជាង ៧០០ នាក់​នៅ​ទូ​ទាំង​ប្រទេស ខណៈ​ពេល​ដែល​កំពុង​ទ្រទ្រង់​ការងារ​ចំនួន ប្រមាណ​ ៦៦,០០០ បន្ថែម​ទៀត​នៅ​ទូ​ទាំង​ប្រទេស នេះ​បើ​យោង​តាម​របាយការណ៍​ផល​វិជ្ជមាន​សេដ្ឋកិច្ច​សង្គម ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​សិក្សា​ផល​វិជ្ជមាន Steward Redqueen ដើម្បី​សិក្សា​ពី​ការ​រួមចំណែក​របស់​ក្រុមហ៊ុន​ចំពោះ​សង្គម​ក្នុងស្រុក និង​សេដ្ឋកិច្ច​កម្ពុជា ​។

របាយការណ៍​នេះ​ក៏​ត្រូវ​បាន​ប្រគល់​ជូន​ដល់​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លោក Jacco van der Linde n​ប្រធាន​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់​ក្រុមហ៊ុន ​ហ៊ិ​ន​នី​គែន ក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ដើម្បី​អបអរ​ការ​ចូលរួម​រយៈពេល​ ៣០​ឆ្នាំ​នៃ​ក្រុមហ៊ុន ​ហ៊ិ​ន​នី​គែន ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ