ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉េ​អឹ​មស័ក្តិ​២​ដែក​​បង្ក​​ហិ.ង្សា​.លើ​អ្នក​សារព័ត៌​មាន​​២​នាក់បាន​​​សង​សំណង​បញ្ចប់រឿង​​​

11 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាបស័ក្ត២មួយ​រូប​ ដែល​មេ​ឱ្យទៅ​យាមនៅ​សារមន្ទីរជាតិ​អង្គរ ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​សារព័ត៌មាន​ទាំង​កំរោល​២នាក់​​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​ ។ បើ​តាម​ប្រភព​ពីមន្ត្រី​ប៉េ​អឹ​មខេត្ត​សៀមរាបបាន​លួច​ប្រាប់​ កាលពី​ល្ងាច​ថ្ងៃ​ទី​២២…

ខេត្តសៀមរាប​ ៖ ​ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាបស័ក្ត២មួយ​រូប​ ដែល​មេ​ឱ្យទៅ​យាមនៅ​សារមន្ទីរជាតិ​អង្គរ ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​សារព័ត៌មាន​ទាំង​កំរោល​២នាក់​​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​ ។

បើ​តាម​ប្រភព​ពីមន្ត្រី​ប៉េ​អឹ​មខេត្ត​សៀមរាបបាន​លួច​ប្រាប់​ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤​នេះ​ថា ជន​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នកកាសែត​ទាំង២នាក់​នោះ ​មានឈ្មោះ សៅ អ៊ឹ​ម សិទ្ធ ភេទប្រុស ​អាយុ​៣៤​ឆ្នាំ មាន​តួនាទីជាអនុ​សេនី​យ៍​ទោ ជា​មន្ត្រី​កង​រាជអា​វុ​ធ​ហត្ថ​ខេត្ត​សៀមរាប ផ្នែក​បច្ចេកទេស បច្ចុប្បន្ន ​រស់នៅ​ក្នុង​ក្រុង​សៀមរាប ប៉ុន្តែត្រូវ​បានខាង​សារ​មន្ទីរ​ស្នើ​ឱ្យទៅ​យាម​នៅ​សារមន្ទីរ​ជាតិ​អង្គរ ដើម្បី​ការពារ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ ។​ ហើយមន្ត្រី​អាវុធហត្ថ​រូប​នេះ ប្រហែលជា​មិនសូវ​បានចូលបន្ទាយ​អាវុធហត្ថ​ខេត្តសៀមរាប គោរព​ទង់ជាតិដូច​មន្ត្រី​អាវុធហត្ថផ្សេងទៀត​ឡើយ​។

បើ​តាម​សម្តី​របស់ លោក សុខ សំ​អុល អ្នក​សារព័ត៌មាន​មហា​ខ្មែរ បាន​រៀបរាប់​ប្រាប់​ថា លោក កំពុង​យក​ព័ត៌មាន ស្រាប់​តែ​មាន​បុរស​ម្នាក់​ខាងលើ​ បាន​មក​វាយ​លោក​បណ្ដាល​ឱ្យ​រង​របួស​តែ​ម្ដង ហើយ​ត្រូវ​ជន​បង្ក​នោះ បោក​ទូរស័ព្ទ​(​អាយ ហ្វូ​ន​១២ ​តម្លៃ (១២០០ $) ទៅ​លើ​ដី បែក​ខាង​ខ្នង​មុខ នឹង​ត្រូវ​មួយ​ដៃ​ត្រង់​ច្រមុះ​ផង​ដែរ​។

ក្រោយ​ធ្វើ​សកម្មភាព​មក​លើ​រូប​លោក​រួច ក៏​ចូល​ទៅ​ប្រតាយប្រតប់ ជាមួយ​លោក ធា រ៉ា ហៅ ហង្ស តូច អ្នក​សារព័ត៌មាន​សៀមរាប​ប៉ុ​ស្តិ៍ ប៉ុន្តែ​មិន​មាន​របួស​ស្នាម​អ្វី​ក្នុង​ហេតុការណ៍​ទេ រួច​ជន​បង្ក ឃើញ​សភាពការមិនសូវ​ស្រួល​ក៏​បាន​រត់​ផ្លោះ​របង​ចូល​ទៅ​ក្នុង​សារមន្ទីរ​ជាតិ​អង្គរ បាត់​ស្រមោលតែ​ម្តង ។

សូមបញ្ជាក់​ផង​ដែរ​ថា ហេតុការណ៍​ការ​ប្រើ​អំពើ​ហិង្សា លើ​អ្នក​សារព័ត៌មាន​ទាំង​២​នាក់​នោះ​បាន​កើត​ឡើង​នៅ​ម៉ោង​២៣​និង​៣០​នាទី ស្ថិត​នៅ​ខាងក្រោយ​សារ​មន្ទីរ​ជាតិ​អង្គរ កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០​២៤ ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខណៈ​អ្នក​សារ ព័ត៌​មាន​ចំនួន​ពីរ​រូប​បាន​ទៅ​យក​ព័ត៌មាន ករណី​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​សតិ​មិន​ប្រក្រតី
( វិកលចរិត​នៅ​ក្រោយ​សារមន្ទីរ​ជាតិ​អង្គរ) ។

បច្ចុប្បន្ន ជន​រង​គ្រោះ ជា​អ្នកកាសែត​ទាំង​២​នាក់ នៅ​អង្គភាព​ផ្សេង គ្នា ដែល​ជន​បង្ក​ប្រើ​ហិង្សា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ពាក់​ស័ក្តិ​២​ម្នាក់ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​របួស និងបំផ្លាញ​ទ្រព្យសម្បត្តិ នោះ ត្រូវ​បាន​ថ្នាក់ដឹកនាំ ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀម​រាប​ធ្វើការ​កោះហៅ មក​សម្រប​សម្រួល ដើម្បី​បញ្ចប់រឿង​សង​សំណង រួច​ហើយ​នៅ​រសៀល​ថ្ងៃ​ទី ២២ ខែវិច្ឆិកា​ឆ្នាំ ២០២៤ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ