ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ច្រូតស្រូវ​ឡើង​បេះ​ផ្លែ​អំពិល​ ស្រាប់​តែបា.ក់មែក​ធ្លា.ក់​ដីស្លា.ប់.ភ្លាម

11 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​​ ៖ គួរ​ឱ្យ​អាសូរ​ណាស់​ ​ដោយ​ស្ត្រី​ម្នាក់​ជា​កសិករ​បាន​ឡើង​បេះ​ផ្លែ​អំពិល​សម្រាប់​យក​ទៅ​ចិញ្ច្រាំ​ប្រហុក​ទទួលទាន​ក្នុង​ក្រុម​គ្រួសារ​ ។ ​តែ​អនិច្ចា​ពេល​ឡើង​បេះ​អំពិល​នោះ​បែរជា​បាក់បែក​ធ្លាក់​មក​ដី​បណ្ដាល​ឱ្យ​អុកគូទ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា​ឆ្នាំ​២០២៤ នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​។…

ខេត្តកំពង់ចាម​​ ៖ គួរ​ឱ្យ​អាសូរ​ណាស់​ ​ដោយ​ស្ត្រី​ម្នាក់​ជា​កសិករ​បាន​ឡើង​បេះ​ផ្លែ​អំពិល​សម្រាប់​យក​ទៅ​ចិញ្ច្រាំ​ប្រហុក​ទទួលទាន​ក្នុង​ក្រុម​គ្រួសារ​ ។ ​តែ​អនិច្ចា​ពេល​ឡើង​បេះ​អំពិល​នោះ​បែរជា​បាក់បែក​ធ្លាក់​មក​ដី​បណ្ដាល​ឱ្យ​អុកគូទ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា​ឆ្នាំ​២០២៤ នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា​: មុន​ពេល​កើតហេតុ​ស្ត្រី​ឈ្មោះ​ណេ​ត អាយុ ៥០​ឆ្នាំ បាន​ក្រោក​ពី​ព្រលឹម​ចេញ​ទៅ​ច្រូតស្រូវ​ជាមួយនឹង​ប្ដី​របស់​ខ្លួន​លុះដល់​វេលា​ថ្ងៃត្រង់ បាន​នាំ​គ្នា​ដែល​ត្រឡប់​មក​ផ្ទះ​វិញ គ្រានោះ​ប្ដី​បាន​ឈាន​ទៅ​មើល​ស្រែ​មួយទៀត ដើម្បី​ត្រៀម​ច្រូតកាត់​ចំណែក​ប្រពន្ធ​វិញ​បាន​ដើរមក​ឡើង​បេះ​ផ្លែ​អំពិល​ក្នុង​គោលបំណង​យក​ទៅ​ចិញ្ច្រាំ​ប្រហុក​ពិសា​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ករណី​មនុស្ស​ធ្លាក់​ពីលើ​ដើម​អំពិល​ស្លាប់​នៅ​ភូមិ​ឃ្លោ​យ​ទី​២ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម សព​មានឈ្មោះ ឈឹ​ម ណេ​ត ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ឃ្លោ​យ​ទី​២ ឃុំ​មៀន ស្រុក​ព្រៃឈរ ។ កន្លែង​កើតហេតុ​ត្រង់​ចំណុចដើម​អំពិល​ក្នុង​ដី​របស់​ឈ្មោះ​លី​ម អេ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ និង​មាន​ចម្ងាយ​១០​ម៉ែត្រ​ពីមុខ​ផ្ទះ​របស់​ឈ្មោះ​កូយ សំអាង អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ឃ្លោ​យ​ទី​២ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ មូលហេតុ​: បាក់មែក​អំពិល​បណ្តាល​អោយ​ធ្លាក់​មក​ដី​អុកគូទ​ចុក​ស្លាប់​តែ​ម្តង​។

បុរស​ជា​ប្ដី​ដំបូង​នឹក​ស្មាន​ប្រពន្ធ​ត្រឡប់​មក​ផ្ទះ​មុន​ដើម្បី​ចម្អិន​ម្ហូបអាហារ​សម្រាប់​ទទួលទាន ស្រប​ពេល​ដែល​កំពុង​អង្គុយ​នៅផ្ទះ​គ្រានោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្បែរ​ខាង​រត់​មក​ប្រាប់​ថា​ប្រពន្ធ​របស់​ពូ បាន​ធ្លាក់​ពីលើ​ដើម​អំពិលទឹក​ស្លាប់​បាត់បង់​ជីវិត​។​ដោយ​ទទួល​បាន​ដំណឹង​នេះ​បុរស​ជា​ប្ដី​ប្រញាប់រ​ត់ទៅ​ក៏​ឃើញ​ប្រពន្ធ​ដេក​ស្លាប់​ក្រោម​ដើម​អំពិល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​អ្នក​ភូមិ​ផង​របង​ជាមួយ​។​

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ដឹង​ដល់​សមត្ថកិច្ច​ហើយ​ត្រូវ​បាន​លោក​អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ឲ្យ​បង្កើត គណ​:​កម្ម​កា រ​ចំរុះ​បាន​ពិនិត្យ​សាកសព​រួច​ដោយ​បានការ​អនុញ្ញាត​ពី​ឯក ឧត្តម​វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យកា​អម​សាលាដំបូង​ខេត្ត បន្ទាប់​ពិនិត្យ​រួចរាល់​ដឹង​ថា​ស្ត្រី​នេះ​ពិតជា​ស្លាប់​ធ្លាក់​ពីលើ​ដើម​អំពិល​កម្ពស់​ជាង​៥​ម៉ែត្រ​មែន​។​បន្ទាប់​មក​គណៈកម្មការ​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ