រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជាបានស្នើឱ្យ វៀតណាមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំប្រធានគណបក្សនៃប្រទេស កម្ពុជា ប្រទេសវៀតណាម និង ប្រទេសឡាវ ក្រោយកិច្ចប្រជុំនេះមានការខកខាន។
ការស្នើរបស់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានៅក្នុងជំនួប ពិ ភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Tranh Man) ប្រធានរដ្ឋសភានៃសាធារ ណរដ្ឋសង្គមនិយមវៀតណាមនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា។
ក្នុងជំនួបពិភាក្សាការងារនេះផងដែរ សម្តេចតេជោ ក៏បានស្នើឱ្យវៀតណាមរៀបចំកិ ច្ច ប្រជុំប្រចាំឆ្នាំប្រធានគណបក្សនៃប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ ដែល ខក ខានមិនបានប្រជុំកន្លងមកនិងសង្ឃឹមថាយន្តការប្រជុំប្រធានគណបក្សនៃប្រទេសយើងទាំងបីនេះ ដែលសម្តេចតេជោ បានផ្តួចផ្តើមឡើង នឹងស្ថិតនៅជានិរន្តន៍ និងសម្រេចបានគោល ដៅជំ រុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជាវៀតណាមឡាវនៅក្នុងបរិការស្មុគស្មាញនៅលើពិភព លោក ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ ត្រូវរក្សាក្រប ខណ្ឌដែលមានស្រាប់ និងត្រូវពង្រីកក្របខណ្ឌនេះឱ្យធំឡើងជាបន្តបន្ទាប់ តាមរយៈយន្ត ការ ដែលមានកន្លងមក និងគ្រប់ទិដ្ឋភាពមិនផ្លាស់ប្តូរ ធានារក្សាបានសន្តិសុខ ទោះក្នុងសភាព ការ ណ៍ណាក៏ដោយ និងទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមរូបភាពបដិវត្តន៍ពណ៌ ដែលនៅតែបន្តមាន។
នៅក្នុងឯកឧត្តមប្រធានរដ្ឋសភាវៀតណាមក៏បានគូសបញ្ជាក់ថាប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសភូមិផងរបងតែមួយ ការជួយគ្នាទៅវិញទៅមកគឺជាជាកត្តាសត្យានុម័ត និងកិច្ចសហ ប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាពតំបន់ និងពិភពលោក និងសូមវាយតម្លៃខ្ពស់ចំពោះ សម្តេច តេជោ ដែលសម្រេចបាននូវស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជា និង អបអរ សាទរតួនាទី និងកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។
ឯកឧត្តម ក៏បានប្តេជ្ញា បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងជំនួបរវាងគណបក្ស សភា រដ្ឋាភិបាល និងរវាងប្រជាជន និង ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់នៃប្រទេសយើងទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីការរក្សាឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍មិនឱ្យកម្លាំងអមិត្តប្រើប្រាស់ទឹកដីប្រឆាំងប្រទេសជិតខាង និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់ បទល្មើ ស និងព័ត៌មានមិនពិត និងថែរក្សាការពារប្រភពទឹកទន្លេមេគង្គ។
ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះកម្ពុជាដែលបានផ្តល់អំណោយដល់វៀតណាម នៅពេល រងគ្រោះព្យុះយ៉ាហ្គី៕
ចែករំលែកព័តមាននេះ