ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​ឱ្យ​អាជ្ញាធរ​វៀតណាម​យកចិត្តទុកដាក់​​ និង​ថែរក្សាជំនឿ​សាសនា​បងប្អូន​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​វៀតណាម

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បានស្នើ​ឱ្យ​អាជ្ញាធរ​វៀតណាម​គ្រប់​លំដាប់ថ្នាក់​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី​ និង​ជំនឿ សាសនា​របស់​បងប្អូន​ខ្មែរ​ដែលកំពុង​រស់នៅ​ក្នុង​ប្រទេស​វៀតណាម ​។…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បានស្នើ​ឱ្យ​អាជ្ញាធរ​វៀតណាម​គ្រប់​លំដាប់ថ្នាក់​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី​ និង​ជំនឿ សាសនា​របស់​បងប្អូន​ខ្មែរ​ដែលកំពុង​រស់នៅ​ក្នុង​ប្រទេស​វៀតណាម ​។

ការ​ស្នើ​របស់​សម្តេច​តេ​ជោ ហ៊ុន ​សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ជំនួប​ពិភា​ក្សា​ការ ងារ​ជាមួយ ឯកឧត្តម ត្រិ​ន ថា​ញ់​មិន (Tran Tranh Man) ប្រធានរដ្ឋសភា​នៃ​សា​ធារ ណ​រដ្ឋ​សង្គមនិយម​វៀតណាម​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​វិមាន​៧​មក​រា​។

ក្នុង​ជំនួប​នោះ​ដែរ​ ក្នុង​នាម​សម្តេច​តេ​ជោ​ផ្ទាល់ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​តេ​ជោ បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម តូ ឡឹម និង​ថ្នាក់ដឹកនាំ​វៀតណាម ដែល​បាន​ស្វា គមន៍សម្របសម្រួល និង​ការពារ​សន្តិសុខ​ល្អ ដល់​ការ​ដង្ហែ​អង្គ​កឋិន​ទាន​មហាសាមគ្គី​គ្រួសារ​ខ្មែរ​ទៅ​ខ្មែរក្រោម​យ៉ាង​រលូន ដែល​នេះ​បង្ហាញ​ឱ្យ​ឃើ ញ​កិច្ច​សហប្រតិបត្តិការ វប្ប ធម៌​ល្អ និង​ការ​ថែរក្សា​ទំនៀមទំលាប់​ខ្មែរក្រោម​។

សម្តេច​តេ​ជោ ក៏​បាន​កត់សម្គាល់​យ៉ាង​យកចិត្តទុកដាក់ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បងប្អូន ខ្មែរក្រោម​ដែល​គោរព​និង​អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ និង​បទបញ្ញត្តិ​នានា​របស់​អាជ្ញាធរ វៀតណាម​។
ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​វៀតណាម​គ្រប់​លំដាប់ថ្នាក់ បន្ត​យក ចិត្ត​ទុកដាក់​លើ ការ​ថែរក្សា ទំនៀមទម្លាប់ ប្រពៃណី និង​ជំនឿ​សាសនា​របស់​បងប្អូន​ខ្មែរ​ដែល កំពុង​រស់នៅ​ក្នុង​ប្រទេស​វៀត ណា​ម​ផង​ដែរ​។

សម្តេច​តេ​ជោ ក៏​បាន​ស្នើ​វៀតណាម ពិនិត្យ​លទ្ធភាព​ចុះ​រួម​គ្នា​ជាមួយ​កម្ពុជា ព្រមទាំង​ប្រទេសតាម​ដង​ទន្លេមេគង្គ នូវ​បេ​តិ​ភណ្ឌ​អរូបី​នានា ដូច​ជា​សង្ក្រាន្ត​។ ការ​ចុះបញ្ជី​នេះ អាច​ឱ្យ​ការ ប្រារព្ធ ថែរក្សា និង​ផ្សារ​ភ្ជាប់​គ្នា​រវាង​ប្រទេស​ពាក់ព័ន្ធ​។

លើស​ពី​នេះ សម្តេច ក៏​បាន​ស្នើ​ឱ្យ​វៀតណាម​ជំរុញ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត កិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី ដោយ​កម្ពុជា​បាន​និង​កំពុង​នាំ​ចេញ​គ្រា ប់​ស្វាយចន្ទី​យ៉ាង ច្រើន​ទៅ​វៀតណាម ។ ក្នុង​ជំនួប​នោះ​ដែរ​ឯកឧត្តម ក៏​បាន​ប្តេជ្ញា បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ​និងជំនួ​បរ​វាង​គណបក្សសភារដ្ឋាភិបាល និង​រវាង​ប្រជាជន និងការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់នៃ​ប្រទេស​យើង​ទាំង​ពីរ​។

ឯកឧត្តម ក៏​បាន​គូសបញ្ជាក់​ពី​ការ​រក្សា​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​គោលការណ៍​មិន ឱ្យ​កម្លាំង​អ​មិត្ត​ប្រើ ប្រាស់​ទឹកដី​ប្រឆាំង​ប្រទេស​ជិតខាង និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ទប់ស្កាត់បទល្មើស និង​ព័ត៌មាន​មិន​ពិត និង​ថែរក្សា​ការពារ​ប្រភព​ទឹកទន្លេ​មេគង្គ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ