ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​វៀតណាម​ជឿជាក់​ថា​ កម្ពុជា​នឹង​មានការ​អភិវឌ្ឍ​រីក​ច​ម្រើន​កាន់តែ​ខ្លាំងក្លា

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រធានរដ្ឋសភា​វៀតណាម​ជឿជាក់​ថា កម្ពុជា​នឹង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​កាន់​តែ​ខ្លាំងក្លា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​នេះ​។ ការ​បង្ហាញ​ភាព​ជឿ​​ជាក់​របស់​ឯកឧត្ដម ជិន ថា​ញ់​មិន (Tran Thanh Man)…

រាជធានី​ភ្នំពេញ​៖ ប្រធានរដ្ឋសភា​វៀតណាម​ជឿជាក់​ថា កម្ពុជា​នឹង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​កាន់​តែ​ខ្លាំងក្លា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​នេះ​។

ការ​បង្ហាញ​ភាព​ជឿ​​ជាក់​របស់​ឯកឧត្ដម ជិន ថា​ញ់​មិន (Tran Thanh Man) ប្រធានរដ្ឋសភា​នៃ​សា​ធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នារ​សៀ​ល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​ឱកាស​ឯ​ក​ឧត្តម​ដឹកនាំ​គណៈប្រតិភូ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​មហាសន្និបាត ICAPP លើក​ទី​១២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធនៅ​កម្ពុជា​។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្ដម​ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ខ្លាំងក្លា​ប្រកប​ដោយ​ភាព​ច្នៃប្រឌិតរ​បស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះ និង​មាន​ជំនឿ​ជឿជាក់ យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​ធិ​បតី កម្ពុជា​នឹង​មានការ​អភិវឌ្ឍ​រីក ចម្រើន​ឥត ឈប់​ឈរ និង​ខ្លាំងក្លា​បន្ថែម​ទៀត ដែល​នឹង​សម្រេច បាន​នូវ​ចក្ខុវិស័យ ក្នុង​ការ​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។


ឯកឧត្ដម​ប្រធានរដ្ឋសភា បាន​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​វៀតណាម និង​កម្ពុជា​។ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្ដម​ប្រធានរដ្ឋសភា បាន​ប្ដេជ្ញា​ចិត្ត ក្នុង​ការ​បន្ត​លើកកម្ពស់ ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ និង​បង្ហាញ​ការ គាំទ្រ​ចំពោះ​ការ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ក្រសួង​-​ស្ថាប័ន​នៃ​ប្រទេស​ទាំង​ពីរ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី​បាន​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ ចំពោះ​វឌ្ឍនភាព និង​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក៏​ដូច​ជា​ទំនាក់ទំនង​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​។

សម្ដេច​បវរ​ធិ​បតី​បាន​ស្វាគមន៍​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ជំរុញ​ការ​ពង្រឹង និង​ពង្រីក​ទំ​នា ក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​គ្រប់​វិស័យ ឱ្យ​កាន់តែ​រីក​ចម្រើន និង​រឹង​មាំ​បន្ថែម​ទៀត​។ សម្ដេច​បវរ​ធិ​បតី និង​ឯកឧត្ដម​ប្រធានរដ្ឋសភា​ក៏​បាន​ពិភាក្សា​ផង​ដែរ អំពី​ការ​បន្ត​ជំរុញ​កិច្ច សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ រួម​មាន ជា​អាទិ៍​៖ វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​, វិស័យ​ទេសចរណ៍​, វិស័យ​សន្តិសុខ និង​ការពារ​ជាតិ​, ក៏​ដូច​ជា​កា​រត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ