ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាតូ និង​អ៊ុយ​ក្រែន​ត្រៀម​កោះ​ប្រជុំ​បន្ទាប់​ពី​រុស្ស៊ី​បា.ញ់​មីស៊ីល​អន្តរ​ទ្វីប

14 ម៉ោង មុន

ទី​ក្រុង​កៀវ៖ សភាព​ការណ៍​ពិភពលោក​កាន់​តែ​មិន​ស្រួល​មែន​ទែន​ហើយ​បន្ទាប់​ពី​មាន​ព្រឹត្តិ​ការណ៍​កំញើញ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​គូ​បដិបក្ខ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន និង​ការ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​រុស្ស៊ី​។ អង្គការ​ណាតូ​ និង​អ៊ុយ​ក្រែន​ត្រៀម​កោះ​ប្រជុំ​​នៅ​ថ្ងៃ​អង្គារ​​សប្ដាហ៍​ក្រោយដើម្បី​រក​វិធី​ដោះ​ស្រាយ​ ឬ​ទប់​ទល់​បែប​ណា​​ខ្លះ​​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​ឌី​នីប្រូ (Dnipro) ​របស់​អ៊ុយ​ក្រែន​ដោយ​ប្រើ​ប្រាស់​មីស៊ីល​អន្តរ​ទ្វី​របស់​ខ្លួន​ជា​លើក​ដំបូង​បំផុត​។ នាយក​រដ្ឋ​មន្ត្រី​ប៉ូឡូញ​ថ្លែង​ថា​សង្គ្រាម​នេះ​បាន​ដើរ​ដល់​ដំណាក់​កាល​ថ្មី​មួយ​ ​និង​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​គួរ​ឱ្យ​ព្រួយ​បារម្ភ​។…

ទី​ក្រុង​កៀវ៖ សភាព​ការណ៍​ពិភពលោក​កាន់​តែ​មិន​ស្រួល​មែន​ទែន​ហើយ​បន្ទាប់​ពី​មាន​ព្រឹត្តិ​ការណ៍​កំញើញ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​គូ​បដិបក្ខ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន និង​ការ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​រុស្ស៊ី​។ អង្គការ​ណាតូ​ និង​អ៊ុយ​ក្រែន​ត្រៀម​កោះ​ប្រជុំ​​នៅ​ថ្ងៃ​អង្គារ​​សប្ដាហ៍​ក្រោយដើម្បី​រក​វិធី​ដោះ​ស្រាយ​ ឬ​ទប់​ទល់​បែប​ណា​​ខ្លះ​​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​ឌី​នីប្រូ (Dnipro) ​របស់​អ៊ុយ​ក្រែន​ដោយ​ប្រើ​ប្រាស់​មីស៊ីល​អន្តរ​ទ្វី​របស់​ខ្លួន​ជា​លើក​ដំបូង​បំផុត​។

នាយក​រដ្ឋ​មន្ត្រី​ប៉ូឡូញ​ថ្លែង​ថា​សង្គ្រាម​នេះ​បាន​ដើរ​ដល់​ដំណាក់​កាល​ថ្មី​មួយ​ ​និង​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​គួរ​ឱ្យ​ព្រួយ​បារម្ភ​។ សូម្បី​តែ​រដ្ឋ​សភា​អ៊ុយ​ក្រែន​ក៏​ត្រូវ​លុប​ចោល​គម្រោង​កោះ​ប្រជុំ​របស់​ខ្លួន​ផង​ដែរ​ដោយ​សារ​សន្តិ​សុខ​ស្ថិត​ក្នុង​សភា​ព​ផុយ​ស្រួយ​​។ ​ដើម្បី​ទុក​ជា​ការ​ព្រមាន​ទៅ​ក្រុម​បស្ចិម​ប្រទេស​ លោក​ពូទីន​ថ្លែង​សុន្ទរ​កថា​តាម​កញ្ចក់​ទូរ​ទស្សន៍​ជាតិ​ថា​ការ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​នោះ​ជា​ការ​ឆ្លើយ​តប​ទៅ​អ៊ុយ​ក្រែន​ដែល​បាញ់​មីស៊ីល​ជំនួយ​របស់​អាមេរិក និង​អង់គ្លេស​កាល​ពី​ថ្ងៃ​ពុធ​។​

លោក​ពូទីន​អះ​អាង​ថាគ្រាប់​មីស៊ីល​ថ្មី​នេះ​មាន​អានុ​ភាព​ខ្លាំង​ក្លា​បំផុត​ សូម្បី​តែ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ដ៏​ទំនើប​របស់​ក្រុម​បស្ចិម​ប្រទេស​ក៏​មិន​អាច​បញ្ឈប់​សកម្ម​ភាព​របស់វា​បាន​ដែរ​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​ចាត់​ទុក​ថា​​​បស្ចិម​ប្រទេស​​សម្រេច​ចិត្ត​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​ចូល​ទឹក​ដី​រុស្ស៊ី​នោះ​ជា​ការ​សម្រេច​ចិត្ត​ខុស​ធ្ងន់​ណាស់​។​ លោក​ថា​រុស្ស៊ី​ត្រូវ​តែ​បង្ហាញ​កម្លាំង​រប​ស់​ខ្លួន​ និង​ត្រៀម​ចាត់​វិធាន​ការ​វាយ​បក​យ៉ាង​ទាន់​ចិត្ត​បើ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​អ្វី​ដែល​​ជា​កង្វល់​របស់​ខ្លួន​។​​

នាយក​រដ្ឋ​មន្ត្រីហុង​គ្រី​យល់​ថាបើ​អ៊ុយ​ក្រែន​ប្រើ​មីស៊ីល​របស់​អាមេរិក​មាន​ន័យ​ថា​អាមេរិក​បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រ​តិ​​បត្តិ​ការ​នេះ​។ អ៊ុយ​ក្រែន​មិន​ចេះ​ប្រើ​ប្រព័ន្ធ​មីស៊ីល​ដ៏ទំនើប​នេះ​ទេ​។ ដូច្នេះ​ដាច់​ខាត​ត្រូវ​តែ​មាន​អ្នក​បច្ចេក​ទេស​អាមេរិក​ជា​អ្នក​ចូល​រួម​បាញ់​។ មេ​ដឹក​នាំ​ហុង​គ្រី​រូប​នេះ​សូម​ឱ្យ​ក្រុម​បស្ចិម​ប្រទេស​កុំឃើញ​រុស្ស៊ី​ព្រមាន​ប៉ុណ្ណឹង​ហើយ​នៅ​តែ​​ធ្វើ​​​ព្រងើយ​ៗ​​​។​​ ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នយោបាយ​នុយ​ក្លេអ៊ែរ​របស់​រុស្ស៊ី​ថ្មី​​ៗ​នេះ​មិន​មែន​ជា​ការ​និយាយ​កម្លា​ និង​​មិន​មែន​ជា​ការ​បោក​បញ្ឆោត​ទេ​។

នៅទី​ក្រុង​កៀវ រដ្ឋ​មន្ត្រី​ការ​បរទេសឆេក​ចាត់​ទុក​ការ​បាញ់​​មីស៊ីល​អន្តរ​ទ្វីប​របស់​រុស្ស៊ី​​ជា​ការ​បន្លាច​ទឹក​ចិត្ត​របស់​ប្រ​ជា​ជន​អ៊ុយ​ក្រែន​ និង​អឺរ៉ុប​។ ឆេក​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អ៊ុយ​ក្រែន​ និង​ត្រៀម​ផ្ដល់​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ទៅ​អ៊ុយ​ក្រែន​នៅ​ក្នុង​ករណី​​ចាំ​បាច់​ដើម្បី​ការ​ពារ​ជន​ស៊ីវិលពី​ការ​វាយ​ប្រហារ​។ រដ្ឋ​មន្ត្រី​រូប​នេះ​បញ្ជាក់​ឡើង​វិញ​ថា​ឆេក​មិន​កំណត់​លក្ខខណ្ឌ​ចំពោះ​អាវុធ​ជំនួយ​ដែល​ផ្ដល់​ទៅ​ឱ្យ​​អ៊ុយ​ក្រែន​ទេ​។ ​បើ​​អ៊ុយ​ក្រែន​យក​ទៅ​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​ក៏​ស្រេច​នឹង​ចិត្ត​។​

​ករណី​ដែល​រដ្ឋ​សភា​អ៊ុយ​ក្រែន​លុប​ចោល​គម្រោង​កោះ​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ​នោះ​ត្រូវ​អ្នក​តំណាង​រាស្ត្រ​បី​នាក់​ពន្យល់​ថា​ដោយ​សារ​សភាព​ការណ៍​នៅ​ពេល​នេះ​កាន់​តែ​មិន​ស្រួល​មែន​ទែន​ហើយ ហើយ​អ៊ុយ​ក្រែន​ទទួល​រង​ការ​​​គំរាម​ថា​រុស្ស៊ី​​​​អាច​នឹង​បាញ់​មីស៊ីល​ទៅ​លើ​អគារ​របស់​រដ្ឋនៅ​ទី​ក្រុង​កៀវ​។ ​អ៊ុយ​ក្រែន​​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​វិស័យ​ឯក​ជន​ និង​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​នៅ​ទី​ក្រុង​កៀវ​។ ប្រជា​ជន​ក៏​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ